A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 16 August 2014

The opposition party supports the demand for an apology from Vietnam បក្ស​ប្រឆាំង​គាំទ្រ​ការ​ទាមទារ​ឲ្យ​វៀតណាម​សុំទោស​ខ្មែរ

លោក​ សម រង្ស៊ី ​​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ព្រះ​សង្ឃ​ និង​​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី នៅ​​វត្ត​សាមគ្តីរង្សី​​កាល​ពី​ម្សិល​មិញ​​។ រូប​ថត ម៉ៃ វីរៈ
លោក​ សម រង្ស៊ី ​​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ព្រះ​សង្ឃ​ និង​​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី នៅ​​វត្ត​សាមគ្តីរង្សី​​កាល​ពី​ម្សិល​មិញ​​។ ម៉ៃ វីរៈ
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ត្រូវ​ចូល​រួម​ផ្តិត​មេដៃ​ឲ្យ​បាន​ច្រើន​លាន​នាក់ ដាក់​ទៅ​ស្ថានទូត​វៀតណាម​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​មួយ​នេះ ត្រូវ​តែ​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដាច់​ខាត ចំពោះ​ការ​និយាយ​កាឡៃ​ប្រវត្តិ​សាស្ត្រ​ដែល​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម​ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។
ការប្រកាស​របស់​លោក សម រង្ស៊ី​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក និង​តំណាង​រាស្រ្ត គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត បាន​អញ្ជើញ​ទៅ​សួរសុខ​ទុក្ខ និង ជួប​សំណេះ​សំណាល​ ជា​មួយ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី ប្រមាណ​ជាង ៣០០ គ្រួសារ​មក​ពី​ស្រុក​ស្នួលនិង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ​ខណ្ឌ​មាន​ជ័យ​កាល​ពី​រសៀល​ម្សិលមិញ។
លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ​និង​ព្រះ​សង្ឃ​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ចំពោះ​​ជំហរ​របស់​ខ្ញុំនិង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​គាំទ្រ យ៉ាង​ពេញ​ទំហឹង ចំពោះ​ការ​ទាម​ទារ​​របស់​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល បាន​ទាម​ទារ​ឲ្យរ​ដ្ឋាភិបាល​វៀត​ណាម ត្រូវ​​តែ​ធ្វើ​ការសុំ​ទោស ជា​សា​ធារណៈជា​ដាច់​ខាត​ចំពោះ​ការ​បំភ្លៃ និង​កែច្នៃ​​ប្រវត្តិ​សាស្រ្ត​ខ្មែរ​នេះ​ ពីព្រោះ​នេះ គឺការ​ប្រមាថ​មើល​ងាយ​ មើល​ថោក​​ចំពោះ​បង​ប្អូន​ខ្មែរ​ក្រោម​»។
លោក សម រង្ស៊ី បាន​បន្ត​ថា គណបក្ស​សង្គ្រោះជាតិ បាន​ចាត់​ទុកខ្មែរ​លើ និង​ខ្មែរ ក្រោម ​គឺ​ជា​ខ្មែរ​តែ​មួយ ​ហើយ​កម្ពុជា​ក្រោម ​គឺ​ជា​អតីត​ទឹក​ដី​របស់​ខ្មែរ តាំង​ពី​ជីដូន​ជីតា រៀង មក។
លោកបញ្ជាក់​ទៀត​ថា៖«ដូច្នេះ អ្នក​ណា​ដែល​និយាយ​ខុស​ការ​ពិត ត្រូវ​តែ​ទទួល​កំហុស​របស់​ខ្លួន និង​សុំ​ទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ»។
អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀត​ណា​ម លោក Trung Van Thong លោក កុយ គួង ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​លោក ​ផៃ ស៊ីផានអ្នក​នាំ​ពាក្យ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តីមិន​អាច​ទាក់​ទង​ដើម្បី​សុំ​អធិប្បាយ​បាន​ឡើយ។

នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​ថ្ងៃ​ទីពីរ នៃ​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​ ៣ ថ្ងៃ ក្រុម​បាតុករ​រាប់​រយ​នាក់ បាន​ដុត​ទង់​ជាតិ​វៀត​ណាម​ ខណៈ​ដែល​ការ​ទាម​ទារ​របស់​ពួក​គេ​ឲ្យ​មន្ត្រី​ស្ថាន​ទូត​នេះ​ ធ្វើ​ការ​សុំ​ទោស​ចំពោះ​ការ​និយាយ​កាឡៃ​ប្រវត្តិសាស្ត្រ​ទឹកដី​​កម្ពុជា​ក្រោម​ មិន​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាន​ទូត​។
លោក Le Hai Binh អ្នក​នាំ​ពាក្យ​ក្រសួ​ងការ​បរ​ទេស​វៀតណាម បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ ដែល​បាន​ចេញ​ផ្សាយ​ជា​ភាសា​វៀត​ណាម ដាក់​​នៅ​លើ​គេហ​ទំព័រ​ក្រសួង​ការ​បរទេស​វៀតណាម​ថា៖ «សកម្មភាព​របស់​ជន​ជ្រុល​និយម​ខ្មែរ​កម្ពុជា​ក្រោម គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ដែល​មាន​បំណង​ប្រមាថ​ចំពោះ​ចំណង​មិត្តភាព និង​កិច្ច​សហ​ប្រតិបតិ្តការ​ល្អ​រវាង​វៀត​ណាម និង​កម្ពុជា»។ ​«យើង​ស្នើ​កម្ពុជា​ ចាត់​ការ​យ៉ាង​តឹង​រ៉ឹង​ក្នុង​ករណី​នេះ ​អនុលោម​តាម​ច្បាប់ ហើយ​ជ្រើស​យក​នូវ​វិធាន​ការ​បង្ការ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដើម្បី​ចៀស​វាង​សកម្មភាព​ប្រហាក់​ប្រហែល​នេះ​កុំ​ឲ្យ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត»។
លោក​សម រង្ស៊ី ក៏​បាន​អំពាវ​នាវដល់​ប្រជា​​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ទាំង​ខ្មែរ​​នៅ​ក្នុង​ស្រុក ទាំង​ខ្មែរ​នៅ​ក្រៅ​ស្រុក ត្រូវ​ចូល​រួម គាំទ្រនូវ​ការ​ទា​ម​ទារ​របស់​ខ្មែរ​កម្ពុជា​ក្រោម និង​នាំគ្នាធ្វើ​ចលនា​ផ្តិត​មេ​ដៃ ឲ្យ​បាន​​ច្រើន​លាន​នាក់ និង​ដាក់​ញត្តិ ទៅ​​កាន់​ស្ថាន​ទូត​វៀត​ណាម ឬរដ្ឋាភិបាល​វៀត​ណាម ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​ត្រូវ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ ឲ្យ​ទាល់​តែ​បាន​៕

1 comment:

Anonymous said...


Dear compatriots,

Referring to Khiev Sopheak's statement, this is at least a good first step that a member of the Yuon's puppet government said something right and defied the Yuon's demand to punish Khmer protestors.

However, had the government punished the protestors as requested by Vietnam, the result would have been disastrous for Hun Sen because it would clearly prove that this Hun Sen is absolutely a Yuon's puppet, and a massive demonstration might follow afterwards.

We should look forward to seeing other areas that Hun Sen must do to improve his image such as taking back the Khmer soul Angkor Wat, rescinding the 99 years land concession to Vietnam, stopping the mass influx of the Vietnamese into Cambodia, strictly enforcing the immigration law, implementing the 1991 Paris Peace Accord and canceling all the bilateral treaties with Vietnam, including the 2005 supplemental treaty, reviewing the “triangle areas”, allowing Khmer people to check and verify the border posts with Vietnam, clearing the Vietnamese out of our lakes and rivers, which have been stained by the Vietnamese’s sperms (Teuk Ktiss Yuon), urines, excrement, and trashes, etc…

Finally, it is time for Hun Sen to awake and free himself from this evil Yuon’s grip. The Vietnamization of Cambodia by Vietnam has been strengthened and deepened greatly already. Time is not on Cambodia side. Khmer people must hardened their mind and prepare to sacrifice their lives when the “moment” to save Cambodia comes.

Bun Thoeun