លោក ឈាង វុន កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៥១ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលលោកហៅខ្លួនឯងថា ជាក្មេងដើរលេងច្រើន រប៉ិលរប៉ូច តែគោរពចាស់ទុំ និងជានិសិ្សតខ្មែរនៅបារាំង ដែលបានរួចផុតពីសេចក្ដីស្លាប់ក្រោយពីមានការអំពាវនាវរបស់មេដឹកនាំខ្មែរក្រហមឲ្យវិលត្រឡប់មកស្រុកដើម្បីបម្រើជាតិ។
លោកឲ្យដឹងថា៖ «(ដោយសារអបិយជំនឿ) ខ្ញុំកំពុងអង្គុយនៅក្បែរគ្រែស្រាប់តែមានស្រមោលខ្មៅមួយលេចឡើង ខ្ញុំជឿថា ឪពុកខ្ញុំតាមថែរក្សាទើបធ្វើឲ្យខ្ញុំមិនបានវិលត្រឡប់តាមការអំពាវនាវរបស់មេដឹកនាំខ្មែរក្រហម ដែលបើកឱកាសឲ្យនិសិ្សតខ្មែរត្រឡប់មកធ្វើការស្រុកខ្មែរវិញ»។
លោកបញ្ជាក់ថា គ្រោះថ្នាក់នៅតែតាមផ្ដន្ទាទោសលោករហូត ទោះបីជាលោកបានទៅដល់ប្រទេសបារាំងក៏ដោយ។ ប្រទេសកម្ពុជាទទួលរងគ្រោះធ្ងន់ធ្ងរ នៅឆ្នាំ១៩៧៣ ពេលដែលពួកសាធារណរដ្ឋ លន់ នល់ សិរិមតៈ ដែលអ្នកទាំងនោះមានឥទ្ធិពលមកលើនិសិ្សតមួយចំនួនដែលកំពុងរៀននៅប្រទេសបារាំង។
លោកបានរៀបរាប់ថា ពេលនោះ ក្រុមនិសិ្សតកោងកាចដែលមិនចូលរៀន ត្រូវបានគេទិញទឹកចិត្ត និងមាននិសិ្សតមួយក្រុមទៀត ដែលនៅជាមួយរណសិរ្សរបស់ព្រះករុណាហ្លួង រតនកោដ្ឋ សម្ដេច នរោត្តម សីហនុ ក្រោយពេលដែលត្រូវបានទម្លាក់ដោយពួកលន់នល់ នោះ បានបង្កើតរាជរដ្ឋាភិបាលក្រៅប្រទេសមួយ ដែលគាំទ្រដោយរណសិរ្សរួបរួមជាតិកម្ពុជាគឺពួកខ្មែរក្រហម ពេលនោះ នៅក្នុងវេទិកានយោបាយនៅកម្ពុជា មានបីក្រុមគឺក្រុមលន់នល់ សិរិមតៈ ពួកសាធារណរដ្ឋ ក្រុមរណសិរ្សខ្មែរក្រហម។
លោកនិយាយថា ការផ្ទុះអាវុធក្នុងចំណោមនិសិ្សតដែលមាននិន្នាការនយោបាយខុសគ្នា បានធ្វើឲ្យរដ្ឋាភិបាលបារាំង លែងទទួលស្គាល់អាហារូបករណ៍និសិ្សតខ្មែរ និងបិទកន្លែងស្នាក់នៅ ទោះបីលោកមិនពាក់ព័ន្ធនិន្នាការនោះក្ដី។ ខែមករា គឺជាខែដែលត្រជាក់បំផុត នៅបារាំងដែលធ្វើឲ្យកូនអ្នកក្រដូចរូបលោក រងការលំបាកយ៉ាងខ្លាំង ដោយសារអំពើហិង្សានយោបាយដែលបានកើតឡើងនៅក្នុងពេលនោះ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ការងារនៅស្រុកខ្មែរ នៅឆ្នាំ១៩៧៥ លោក អៀងសារី ដែលជាមេដឹកជាន់ខ្ពស់របស់ខ្មែរក្រហម បានទៅទាក់ទងនិសិ្សតនៅបារាំងឲ្យត្រឡប់មកធ្វើការនៅស្រុកខ្មែរវិញ។ ក្នុងចំណោមនិសិ្សតដែលនឹងត្រឡប់មកស្រុកខ្មែរវិញនោះខ្ញុំមានឈ្មោះនឹងគេដែរ តែជាសំណាងរបស់ខ្ញុំពេលនោះខ្ញុំបានឮសម្ដីដែលគេបានជជែកគ្នាអំពីការវិលត្រឡប់មកស្រុកខ្មែរវិញថា នឹងតម្រូវឲ្យធ្វើការអ្វីខ្លះដែលលោកបានកាត់យល់ថា មកវិញមានតែកម្លាំងពលកម្មប៉ុណ្ណោះមិនអាចមកវិញធ្វើការតាមជំនាញដែលបានរៀនសូត្រនោះទេ។
ទន្ទឹមនឹងបាត់ដំណឹងអ្នកម្ដាយនិងបងប្អូនលោក ឈាង វុន បានសម្រេចចិត្តមិនមកស្រុកខ្មែរវិញតាមការអំពាវនាវមេដឹកនាំខ្មែរក្រហមនោះទេ។ លោកមានប្រសាសន៍មកកាន់កម្ពុជាចុងសប្ដាហ៍ថា ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានដាក់ចិត្តប្រឹងប្រែងរៀនទាល់តែចប់ ពេលនោះខ្ញុំបានសុំជ្រកកោនក្នុងមជ្ឈមណ្ឌលសម្រាប់ជួយសង្គមមួយ ដែលគេឲ្យតែបាយពេលល្ងាច និងដេកយប់តែប៉ុណ្ណោះសម្រាប់មួយថ្ងៃ។ នៅពេលនោះហើយដែលលោក វុនបានចំណាយពេលទំនេរពីការសិក្សា ធ្វើការតាមទីផ្សារនានា ដើម្បីរកចំណូលសម្រាប់ចិញ្ចឹមជីវិត។
លោកបាននិយាយថា ធ្វើការផង រៀនផងរហូតបានបញ្ចប់សញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យទូទៅ ខាងវិស័យគ្រប់គ្រងសហគ្រាស និងវិស្វករ ប្រព័ន្ធព័ត៌មានវិទ្យា និងហិរញ្ញវត្ថុប្រព័ន្ធធនាគានិងធានារ៉ាប់រង ដែលជាមុខវិជ្ជាខ្ពស់ និងត្រូវបានគេឲ្យតម្លៃខ្ពស់ណាស់នៅប្រទេសបារាំង។
លោកបានធ្វើការជាមួយក្រុមហ៊ុនឯកជនធំៗរបស់បារាំង ហើយទទួលបានប្រាក់ខែពី៥៨០០ ហ្វ្រង់ក្នុងមួយខែរហូតដល់ជាង ៣០០០០ ហ្វ្រង់ ដែលក្នុងការងារទាំងនោះ មានជាអាទិ៍ ការដាក់ប្រព័ន្ធព័ត៌មានវិទ្យាហិរញវត្ថុធនាគារកសិកម្មរបស់ប្រទេសបារាំងនេះ ឲ្យស្របទៅតាមតម្រូវការអឺរ៉ុប និងដំឡើងប្រព័ន្ធអេធីអឹម រៀបចំកុងត្រូលប្រព័ន្ធសែក រៀបចំប្រព័ន្ធមេត្រូ(រទេះភ្លើងក្នុងក្រុង)និងរៀបចំប្រព័ន្ធ IT Video CONFERENCE ឲ្យក្រុមហ៊ុនផលិតរថយន្តពើហ្សូ។ លោកនិយាយថា ក្រុមគ្រួសារលោកបានសញ្ជាតិបារាំងនៅឆ្នាំ១៩៨៧ និងបានរៀបការ នៅទីនោះ មានកូនពីរនាក់ ស្រីម្នាក់ ប្រុសម្នាក់ ដែលភរិយារបស់លោកគឺជាខ្មែរនៅស្រុកបារាំងដែរ។
នៅឆ្នាំ១៩៩០ លោកបានដំណឹងពីប្អូនស្រីថា ម្ដាយលោកនៅរស់ទើបលោកសម្រេចចិត្តមកស្រុកខ្មែរ តែត្រូវបានគេបោកយកមកដាក់ចោលត្រឹមព្រៃនគរនៃប្រទេសវៀតណាម។ តែសំណាងល្អដែលមានតំណាងបេសកកម្មទូតបារាំងមកទទួលលោក នៅហូជីមិញ ដោយសារតែធ្លាប់ធ្វើការក្រុមហ៊ុនល្បីរបស់បារាំង។ «ខ្ញុំរន្ធត់ចិត្តណាស់នៅពេលដល់ព្រលានយន្តហោះពោធិ៍ចិនតុងគេដុតចន្លុះឲ្យយន្តហោះចុះ»។ នៅភ្នំពេញ ដោយសារតែលោកចេះភាសាបារាំង ពេលនោះ ទាំងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន និងបេសកកម្មទូតបារាំងបានមករកលោកដើម្បីយកទៅឲ្យបកប្រែ ពេលនោះហើយដែលលោកបានចាប់ផ្ដើមការងារនយោបាយ។
តាមការជជែកគ្នាជាមួយលោក ជា ស៊ីម បានធ្វើឲ្យលោកយល់ថា គណបក្សប្រជាជនកម្ពុជាមិនមែនជាបក្សកុម្មុយនីស្តទេ។ ចាប់តាំងពីពេលនោះហើយដែលលោក មានឱកាសបានស្គាល់គ្រួសារលោក ហ៊ុន សែន បានជួបលោក ស ខេង។
លោក ឈាង វុន បាននិយាយទៀតថា ដំបូង លោកគិតមកប្រកបរបររកស៊ីតែប៉ុណ្ណោះ តែឱកាសសម្រាប់ចូលរួមបម្រើប្រទេសជាតិ លោកក៏សម្រេចចូលការងារនយោបាយ ក្រោយពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានរៀបចំឲ្យមានការបោះឆ្នោតមួយរៀបចំដោយអង្គការសហប្រជាជាតិនោះ។
នៅក្នុងគណបក្សប្រជាជនកម្ពុជា ដំបូងលោក ឈាង វុន ត្រូវបានបក្សចាត់តាំងឲ្យធ្វើជាអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ លោកនិយាយថា នៅក្នុងការងារនយោបាយ លោកបានចូលរួមធ្វើកំណែទម្រង់ច្បាប់ពន្ធដារ និងបានចូលរួមចំណែកសរសេររដ្ឋធម្មនុញ្ញយ៉ាងសកម្មផងដែរ។ ក្រោយពីបោះឆ្នោតលោកបានជាប់ជាតំណាងរាស្រ្តនៅបាត់ដំបង ហើយក៏បានធ្វើជាតំណាងរាស្រ្តនៅទីនោះ។
ដោយសារតែមានការខ្វែងគំនិតខ្លះ នៅក្នុងចក្ខុវិស័យនយោបាយក្នុងការកែទម្រង់ លោក វុន ត្រូវបានបក្សបញ្ជូនចេញទៅធ្វើឯកអគ្គរាជទូតទីមួយរបស់កម្ពុជានៅអូស្រ្តាលី និងនូវែលសេឡង់នាឆ្នាំ១៩៩៤ បានទៅធ្វើឯកអគ្គរាជទូតនៅកូរ៉េខាងត្បូងនៅឆ្នាំ២០០០ ចេញពីកូរ៉េឆ្នាំ២០០៤ បានទៅហ្សឺណែវ៤ឆ្នាំទើបវិលត្រឡប់មកធ្វើជាតំណាងរាស្រ្តរហូត ដល់សព្វថ្ងៃនេះ។
ជាឯកអគ្គរាជទូតជិត ២០ ឆ្នាំលោកមានមោទនភាពបំផុត នៅក្នុងប្រទេសកូរ៉េដែលបានទាមទារបង្កើតការងារឲ្យពលករយ៉ាងច្រើនបំផុត ដែលធ្វើឲ្យឯកអគ្គរាជទូតនៃប្រទេសជិតខាងអាស៊ានមួយចំនួន មិនពេញចិត្ត។ «ខ្ញុំបានដើរបង្កើតការងារឲ្យពលករតាមការណែនាំរបស់សម្ដេចហ៊ុន សែន។ ខ្ញុំតាមដានរហូត ខ្ញុំបានបង្រៀនពលករខ្មែរពីរបៀបរស់នៅ របៀបធ្វើការនៅកូរ៉េខាងត្បូង រហូតដល់ពលករខ្មែរ ត្រូវបានទទួលស្គាល់ដោយកូរ៉េខាងត្បូង។
លោកនិយាយទៀតថា ដំបូងគ្រាន់តែសុំឲ្យមានការដោះដូរពលករមួយចំនួនដែលមកពីប្រទេសផ្សេងក្នុងអាស៊ានដោយគ្រាន់តែសុំថា បើមានការចាប់បញ្ជូនពលករខុសច្បាប់ ដែលមកពីប្រទេសដទៃ១០នាក់ បញ្ជូនត្រឡប់ទៅស្រុកគេវិញ សុំជំនួសដោយខ្មែរតែម្នាក់បានហើយ។
លោកបានបញ្ជាក់ថា ឆ្នាំទីមួយគេយកកម្មករខ្មែរ៤០០០ នាក់ទៅធ្វើការដែលមិនដែលមានសោះ។
អង្គុយនៅក្នុងការិយាល័យដែលមានគ្រឿងសង្ហារិមទំនើបៗ លោកបានលាតត្រដាងពីកុមារភាពរបស់លោកបានតស៊ូប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយខ្លួនឯង និងម្ដាយមេម៉ាយ ដែលជាអ្នកលក់បបរ និងធ្វើស្ករទាញលក់ ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ឪពុកលោកបានលាចាកលោកនៅឆ្នាំ១៩៥៨ បន្សល់ទុកម្ដាយមេម៉ាយ និងបងប្អូនប្រុសស្រី ៦នាក់ជាក្មេងកំព្រា។ លោកបន្តថា ក្នុងវ័យកុមារភាព លោកមានការលំបាកខ្លាំងណាស់ដែលត្រូវចំណាយពេលពីការសិក្សាដើរលក់នំប៉័ងនិងស្ករទាញនៅក្នុងសាលារៀន ប្រមាណជា ៣ ឬ ៤ ឆ្នាំ។ ក្រោយមកឈប់លក់នំប៉័ង ជំនួសដោយការបង្រៀនគួរដល់សិស្សរួមថ្នាក់។
ក្រោយមកលោក វុន បានប្រឡងជាប់ចូលវិទ្យាល័យស៊ីសុវត្ថិនៅអំឡុងឆ្នាំ ១៩៦០(មិនច្បាស់ទេ)ហើយលោកបានជាប់បាក់ឌុប នៅក្នុងអំឡុងឆ្នាំ១៩៦៨-១៩៦៩។
លោក ឈាង វុន បានឲ្យដឹងទៀតថា៖ «ខ្ញុំឈប់លក់នំប៉័ងនៅពេលដែលខ្ញុំមកដល់សាលាស៊ីសុវត្ថិដោយមានរបរថ្មីមួយទៀត ព្រោះបានក្លាយជាសិស្សពូកែ ដែលអាចបង្រៀនសិស្សគ្នាឯងបាន។ ខ្ញុំបង្រៀនសិស្សនៅសាលាដេកាត»។ នៅពេលក្រោយមកលោក វុន បានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសបារាំងដែលនៅពេលចេញដំណើរ លោកមានលុយត្រឹមតែ២០ ដុល្លារគត់នៅក្នុងហោប៉ៅ ដែលលុយនេះ លោកធំម្នាក់បានឲ្យលោកនៅក្នុងពិធីជប់លៀងមួយ។
បច្ចុប្បន្ននេះ នៅក្នុងរដ្ឋសភាលោកមិនមានការគាបសង្កត់ទេក្នុងការនិយាយស្ដីគឺដើម្បីប្រយោជន៍សង្គម៕
15 comments:
I hate this guy. I can't stand seeing his ugly face!
He is not a politician, he does not have any legitimate education. He is a pencil pusher.
វាឡប់ៗអញ្ចឹង និយាយគ្មានដឺងអី ហើយអ៊ួតខ្លួនគ្រាន់មិនដឺងថា ធ្វើឆ្កែ ហ៊ុន សែន គេឱ្យដើរខាំគេឥតដឹងអីនោះ ។
This Cheang Vunn is good for "Kap Chrouk Louk".
We should call him Ah Yuon Kap Chrouk.
He is a prett(devil)politician in cpp look at his both hands and mouth like a youkaung (street gangster) his is not look like a minister he might be learn from his dad,his dad was a gambler gangster.
Chheang vun is a number 1 that I hate in the cpp chhke yuon.His blood is chinese but but his brain stupid that make his brain to serve vietnam.
ខ្មែរក្រហម អត់បានលត់ដំ អាឈាងវុន អីចឹងបានជា វាក្រអឺតក្រទម ម្លេះ។
Link to “ Who is Chheang Vun?”
http://khmerization.blogspot.com/2012/11/who-is-chheang-vun.html
A Cheang Deouk Voon, acting as a politician of the CPP, is a no-brainer at all. And he is more likely of working as a spied agent for "HN." for real. Whatsoever he has been doing for the CPP's gov is just deserved his self interest only.Nonetheless; he never and ever had such feeling of his heart to serve our citizens "will" yet, but all he could do just want to destroy our nation, made us losing face to our Khmer's enemies, especially to the Eastern Country.
Look, that is an ugly Cambodian. And he is going to have many kids who are going to be ugly too. Am I right?
That's why Khmer race is generally ugly now day. The Cambodian students mostly don't need to wear eye-glasses because the smart genes were murdered. Smart genes are responsible for intense studying and cause the eye sights to be weaken to wear eye-glasses.
Just wait and see later this summer, how many Cambodian students will need to retake the national exams.
I suggest you folks to admit yourselves to be ugly and stupid, then figure out a way to improve. I just want to help.
When I was in college, I accidentally dated a super rich Thai girl. She thought I was rich and from a tycoon family because of my classy manner and superior intelligence. Then she was disappointed to find out I was poor, an orphan raised by a high-class German American family.
I quickly admitted that I was poor all my life, and apologized for being poor. But I offered to demonstrate my raw talents by enter the boxing ring to fight Muay Thai fighters. I had other talents too, but she only wanted wealth which I did not have. But I respected her choice. There was nothing wrong with that.
By showing superior German mentality in admitting the truth, respecting others, I won the hearts of so many women including that rich spoiled Thai girl. You folks are just sore-losers, in constant denial even when you are exposed to be losers. Stop being blatantly stupid and stubborn.
-Drgunzet-
Oh yeh yep, yip right. we're almost forget one more who has a no-brainer and was a really of dirty scum bag too, of whom was A Drgunzet totally scums.
Listen to this cong Drgunzet bluffing. He was born in the HO Chiminh trail, he sees coin as a wagon wheel, he sees thai hooker as a pretty girl. You need to paint yours teeth in black, skunk !
មើលអាសត្វឆ្កែឈាង វុន វាឆ្ការដៃឆ្កាជើងហាក់ដូចជាមនុស្សឆ្គួត អាមួយ នេះនិយាយអាក្រក់ ចារិកអាក្រក់ មារយាទអាក្រក់ សំដីអាក្រក់ កាយវិការ អាក្រក់ ចូលចិត្តសំឡុតគេ វាមានឈាមជ័រជាចិន ប៉ុន្តែមិនដឹងយា៉ងដូចម្ដេ ចវាចង់ធ្វើគព្ជាះយួន អានេះវាជាយូកូងដំណាងសភា( CPP ) អាមួយទៀត ជាម យៀបក៏វាប្រហាក់ប្រហែលគ្នាដែរគឺ សភាយូកូងនៃគណបក្សប្រជា ជន ។
Dear compatriots,
Referring to Khiev Sopheak's statement, this is at least a good first step that a member of the Yuon's puppet government said something right and defied the Yuon's demand to punish Khmer protestors.
However, had the government punished the protestors as requested by Vietnam, the result would have been disastrous for Hun Sen because it would clearly prove that this Hun Sen is absolutely a Yuon's puppet, and a massive demonstration might follow afterwards.
We should look forward to seeing other areas that Hun Sen must do to improve his image such as taking back the Khmer soul Angkor Wat, rescinding the 99 years land concession to Vietnam, stopping the mass influx of the Vietnamese into Cambodia, strictly enforcing the immigration law, implementing the 1991 Paris Peace Accord and canceling all the bilateral treaties with Vietnam, including the 2005 supplemental treaty, reviewing the “triangle areas”, allowing Khmer people to check and verify the border posts with Vietnam, clearing the Vietnamese out of our lakes and rivers, which have been stained by the Vietnamese’s sperms (Teuk Ktiss Yuon), urines, excrement, and trashes, etc…
Finally, it is time for Hun Sen to awake and free himself from this evil Yuon’s grip. The Vietnamization of Cambodia by Vietnam has been strengthened and deepened greatly already. Time is not on Cambodia side. Khmer people must hardened their mind and prepare to sacrifice their lives when the “moment” to save Cambodia comes.
Bun Thoeun
Chheang Vun could be a good candidate for Vietnam festival to replace that unfortunate pig.
Post a Comment