A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 September 2013

People in Siem Reap wants a change of government ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​រដ្ឋាភិបាល

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ សៀមរាប ៦១០
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Sek Bandith 
 
ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មួយ​ចំនួន ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​រដ្ឋាភិបាល និង​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​នេះ ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ពី ​កេរ​ដំណែល​ដូនតា គឺ​ប្រាសាទ​អង្គរ។
ដោយ សេក បណ្ឌិត RFA
2013-09-12
នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ជាមួយ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កញ្ញា ពួក​គាត់​បាន​រិះគន់​ចំពោះ​ការ​ដឹក​នាំ​ប្រទេស ជា​ពិសេស​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​សៀមរាប។
ការ​ដឹក​នាំ​មិន​មាន​តម្លាភាព និង​ភាព​អយុត្តិធម៌ គឺ​ដើម​ចម​ដែល​ពួក​គាត់​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​ពួក​គាត់​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អ្នក​មាន និង​អ្នក​ក្រ។
ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​សៀមរាប លោកស្រី លីណា បាន​បង្ហាញ​ទស្សនៈ​ថា អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ពុំ​មាន​ឱកាស​ឈាន​ទៅ​រក​ជីវភាព​ ធូរធារ ឬ​ងើប​ចេញ​រួច​ពី​ភាព​ក្រីក្រ​បាន​ទេ ទោះ​បី​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ល្បីល្បាញ​ថា​បាន​ទទួល​មរកត​ពី​ដូនតា​ដ៏​ ស្តុកស្តម្ភ​យ៉ាង​ណា​ក្តី។
លោកស្រី​បន្ត​ថា ភ្ញៀវ​ទេសចរ​គេ​ពិបាក​នឹង​ជឿ​ថា ម្ចាស់​មរកត​អង្គរវត្ត​ដ៏​ល្បីល្បាញ​បាន​ក្លាយ​ជា​សុំ​ទាន​ទៅ​វិញ។
ប្រជាពលរដ្ឋ​នៅ​សៀមរាប ភាគ​ច្រើន​ពុំ​មាន​ក្តី​សង្ឃឹម​ថា ពួក​គាត់​នឹង​មិន​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ទេ ដរាប​ណា​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ថ្មី ដោយសារ​មេ​ដឹក​នាំ​កំពូល​នៅ​តែ​ព្យាយាម​ប្រមូល​ផ្តុំ​អំណាច​ក្តោប​ក្តាប់​ ប្រទេស​បន្ត​គ្នា​តាំង​ពី​ឳ​ម៉ែ​រហូត​ដល់​កូន​ចៅ​បន្ត​បន្ទាប់​គ្នា។
ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ភើយ ភេន បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​សៀមរាប ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត កាន់​តែ​មាន​អំណាច​គាប​សង្កត់​ប្រជាពលរដ្ឋ រើសអើង​រវាង​អ្នក​មាន និង​អ្នក​ក្រ និង​ពុំ​មាន​សិទ្ធិ ឬ​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ​ឡើយ។

ភាព​អយុត្តិធម៌​ក្នុង​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ​ចាប់ ហើយ​ជំរុញ​ឲ្យ​ពួក​គាត់​ចង់​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​តាម​រយៈ​ការ​បោះ​ឆ្នោត ប៉ុន្តែ​ពួក​គាត់​ហាក់​មាន​ការ​ខក​ចិត្ត​ដោយសារ គ.ជ.ប។ ពលរដ្ឋ​តែង​តែ​ចោទ​ប្រកាន់ គ.ជ.ប ថា​មាន​ភាព​លម្អៀង​ទៅ​បក្ស​កាន់​អំណាច ប៉ុន្តែ គ.ជ.ប វិញ តែង​តែ​ចោទ​ប្រកាន់​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​បែប​នេះ។
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្យល់​ជុំវិញ​ទស្សនៈ​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កញ្ញា។
ទោះ​យ៉ាង​ណា អ្នក​ស្រុក​សៀមរាប ម្នាក់​ទៀត លោកស្រី សុវណ្ណ បាន​ថ្លែង​ថា អាជ្ញាធរ ឬ​រដ្ឋាភិបាល​ថ្មី​គួរ​តែ​គិតគូរ​ពី​ការ​គ្រប់គ្រង​ប្រទេស ការ​អភិវឌ្ឍ​នានា ដោយ​យុត្តិធម៌ តម្លាភាព និង​សុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ​ចាប់ ដោយសារ​ជីវភាព​ពលរដ្ឋ​មាន​គម្លាត​គ្នា​ឆ្ងាយ​ពី​មន្ត្រី និង​សែស្រឡាយ​មួយ​ចំនួន។
ប្រជាពលរដ្ឋ​ក៏​បាន​គាំទ្រ​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​នេះ ដើម្បី​ទាមទារ​យុត្តិធម៌​តម្លាភាព​នៅ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ និង​ជំរុញ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ​នៃ​លទ្ធផល​ឆ្នោត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: