A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 September 2013

Hun Sen and Sam Rainsy consider the reforms of national institutions លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​ពិចារណា​លើ​ការកែទម្រង់​ស្ថាប័ន​ជាតិ​​

ដោយ៖​ ស៊ុន ណារិន​​ | ថ្ងៃអង្គារ៍ ទី17 ខែកញ្ញា ឆ្នាំ2013, VOD

កិច្ចចរចា​របស់គណបក្សនយោបាយធំៗពីរ នៅថ្ងៃទី១៧កញ្ញា (រូបថត ញឹម​ សុខន)
​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ កំពុង​តែពិចារណា​ក្នុង​ការឯកភាព​គ្នា ដើម្បី​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយ​ចំនួន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​តែមួយ​។​
​បន្ទាប់​ពី​ការចរចា​រយៈពេល​៣​ម៉ោង នៅ​វិមាន​រដ្ឋ​សភា ភាគី​ទាំងពីរ​មិន​បាន​បង្ហើប​ពី​លទ្ធផល តែ​មិន​ទាន់​បង្ហាញ​លម្អិត​ពី​ការពិភាក្សា​ទេ ដោយ​សន្យាថា នឹង​ជម្រាប​ជូន​ពលរដ្ឋ នៅ​ពេល​​សមស្រប​។
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ​ប្រាក់ សុខុន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា យើង​មិន​ទាន់​មាន​លទ្ធផល​ជា ​ដុំកំភួន​ទេ តែ​ភាគី​ទាំងពីរ បាន​ពិភាក្សា​ការកែទម្រង់​ស្ថាប័ន​ជាតិ ដោយ​នឹង​ជម្រាប​ជូន​ពលរដ្ឋ​នៅ​ពេល​ក្រោយ​។ លោក​បញ្ជាក់ថា​៖«​យើង​នៅ​លើ​ផ្លូវ​ដំណោះស្រាយ​ដូចគ្នា​យើង​ជម្រាប​ជូ​នៅពេល​សមស្រប​»​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ​ភាគី​ទាំងពីរ បាន​នឹង​កំពុង​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ និង​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយ​ចំនួន​។ ​លោក​បញ្ជាក់ថា​៖«​យើង​ជជែក​ដោយ​ការយោគយល់​គ្នា គោរព​គ្នា អ្វី​ដែល​ខុស​គ្នា​កាន់តែ​ខិត​ជិត ក្នុង​ស្មារតី​ដើម្បី​ដំណោះស្រាយ​បញ្ហា​ជាតិ​ដូចគ្នា​»​។​
​លោក យឹម សុវណ្ណ បន្ថែមថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ មិនទាន់​មាន​ការឯកភាព​គ្នា​ទេ តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​។
​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ជំនួប​រយៈពេល​ជិត​៥​ម៉ោង ត្រូវបាន​ភាគី​ទាំងពីរ លើកឡើងថា មាន​ការឯកភាព​គ្នា និង​ពេញចិត្ត​នឹង​ការពិភាក្សា​ផ្លាស់ប្តូរ​គ្នា ទើប​ធ្វើឲ្យ​មាន​ភាគី​ទាំងពីរ ត្រូវ​ចំណាយ​ពេល​យូរ​បែបនេះ​។​
​ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុងការ​គោរព​តាម​ព្រះរាជសារ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​នេះ ដោយ​អំពាវនាវ​ឲ្យមាន​ការបញ្ឈប់​ហិង្សា​​រវាង​បាតុករ និង​សមត្ថកិច្ច បន្ត​ការចរចា​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​បញ្ហា និង​មាន​ស្មារតី​ថ្មី​មួយ ដើម្បី​ផលប្រយោជន៍​ជាតិ​។ មិន​តែ​ប៉ុណ្ណោះ​ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​បង្កើត​យន្តការ​មួយ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ពេល​​ខាងមុខ​។​

​ក្នុងជំនួប​កាលពី​ថ្ងៃ​ចន្ទ គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​៦​រូប ក្រៅ​ពី​នាយក​រដ្ឋមន្ត្រី រួម​មាន​អនុប្រធាន​ទី​១​ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោក ស ខេង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ​ប្រាក់ សុខុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករង​ខុទ្ទកាល័យ គណបក្ស​ជា​ជនកម្ពុជា ​លោក សោម សឿន និង​លោក ឈាង វុន​។ ចំណែក ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ លោក កឹម សុខា ជា​អនុប្រធាន លោក ប៉ុល ហំ​ម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និង​លោក គួ​យ ប៊ុន​រឿន​៕
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

The reformation of the nec is useless at the moment, cnrp should concentrate all their attention on establishing an independent investigationcommittee that consist of the United nations members and international community that do not include the Vietnamese, Chinese and Thai into the July 28th election irregularities.

Reformation of anything within the cpp control is impossible!