A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 September 2013

Analysis: What was behind the king's decision to convene a meeting of warring political leaders? វិភាគ៖ ​អ្វី​នៅ​ពីក្រោយ​ព្រះមហាក្សត្រ​កោះប្រជុំ​លោក សម រង្ស៊ី និង លោក​ហ៊ុន សែន​?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013 | VOD

ព្រះមហា​ក្សត្រ​សម្តេច​នរោត្តម​សីហ​មុនី បាន​ចេញ​ព្រះរាជសារ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា កោះ​អញ្ជើញ​លោក ហ៊ុន សែន និងលោក សម រង្ស៊ី អម​ដោយ​គណៈ​ប្រតិភូ​ម្ខាងៗ​​ពីររូប ដើម្បី​ប្រជុំ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែកញ្ញា​​នេះ ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ជាប់​គាំង​នយោបាយ​។​
​ការ​កោះអញ្ជើញ​​​របស់​​ព្រះ​មហាក្សត្រ ​ស្របពេល​ការដោះ​ស្រាយ​បញ្ហា​នយោបាយ ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ​ ហាក់​ទាល់​ច្រក គឺ​​គណបក្ស​​សង្គ្រោះ​ជាតិ ព្រមាន​ធ្វើ​មហា​បាតុ​កម្ម​​ជា​បន្តបន្ទាប់ រ​ហូត​មាន​ដំណោះស្រាយ ចំណែក​គណ​ប្រជាជនកម្ពុជា ព្រមាន​បង្កើត​រដ្ឋាភិបាល​​ដោយ​​ឯក​​បក្ស​។ ព្រះរាជសារ​របស់​​ព្រះអង្គ​ បាន​ធ្វើឲ្យ​មាន​ការ​សាទរ​ពី​អ្នក​តាមដាន​បញ្ហា​នយោបាយ  អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​ប្រជាពលរដ្ឋ​​ជា​ម្ចាស់ឆ្នោត​។​
ការ​កោះ​អញ្ជើញ​នេះ មិនមែន​ជា​រឿង​ចម្លែក​​ទេ ​ព្រោះ​នៅក្នុង​រដ្ឋធម្មនុញ្ញ​​មាត្រា​០៩​ ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​​តួនាទី​​ខ្ពង់ខ្ពស់​ជា​ អាជ្ញា​កណ្តាល ដើម្បី​​ធានា​ការប្រព្រឹត្តទៅ នៃ​អំណាច​​សាធារណៈឲ្យ​ទៀត​ទាត់​។ ចំណែក​មាត្រា​២៣​ ក៏​បាន​បញ្ជាក់​ដែរ​ថា ព្រះមហាក្សត្រ ទ្រង់​ជា​មេ​បញ្ជាការ​​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ​។​
ដូច្នេះ​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ​ បាន​ផ្តល់​អំណាច​ពេញលេញ​ដល់​ព្រះអង្គ ក្នុងកា​រកោះអញ្ជើញ​អ្នក​នយោបាយ ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​រក្សា​សន្តិ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍​ជាតិ តាម​ការចង់បាន​របស់​កូនចៅ​ព្រះអង្គ​។​
​តែ​ចំណុច​មួយ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​ មាន​ចម្ងល់​នោះត្រង់ថា ហេតុអ្វី​បាន​ព្រះ​មហាក្សត្រ​ ចេញ​ព្រះរាជសារ​កាលពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា ដោយ​កំណត់​ថ្ងៃ​ប្រជុំ​​សភា​នៅ​ថ្ងៃទី​២៣​មុន ហើយ​​បាន​ចេញ​ព្រះរាជសារ​​នៅ​ថ្ងៃទី​១២ ដើម្បី​កោះប្រជុំ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ ដោះស្រាយ​ទំនាស់​នយោបាយ​នោះ​?
ចំណុច​នេះ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និងនយោបាយ លោក សុខ ទូច យល់​ឃើញ​ថា ដោយសារ​អ្នក​ន​យោ​យ​បាយ​មិនទាន់​ឯកភាពគ្នា ដូច្នេះ​ព្រះ​អង្គ​អាច​​កោះ​ហៅ​​ដើម្បី​ដោះ​ស្រាយ​​រក​​ការ​ឯក​ភាព ផ្នែក​នយោបាយ​សិន មុន​​បើក​​សម័យ​ប្រជុំ​​សភា​​លើក​​ដំបូង​ ៖ "យើងឃើញហើយថា ព្រះ​អង្គ​ជាអ្នកឯកភាពជាតិ ហេតុ​អី​បាន​ជា​​ព្រះ​អង្គ​ហៅប្រជុំ ​​បើ​មិនទាន់​​មាន​ឯកភាព​ជាតិ​ ប៉ុន្ដែបើព្រះអង្គហៅហើយ​រក​មិន​ឃើញ​ រឿងហ្នឹង​មិនមែន​​ព្រះ​អង្គ​​ជាអ្នកខុស​ទេ មាត្រា៩​ហ្នឹង​យើ​ង​ឃើញ​ហើយ​ថា ព្រះ​អង្គ​ជា​អាជ្ញា​កណ្ដាល​ អញ្ចឹង​​ព្រះ​អង្គ​​ដើរ​តួ​រួច​​ហើយ​ សំខាន់​ត្រង់​អ្នក​នយោបាយទេ អញ្ចឹង​ព្រះ​អង្គ​ក៏ចង់​បង្ហាញប្រជារាស្ដ្រ ដោយ​ព្រះអង្គមិនមែន​គ្រាន់តែ​បំពេញតែនេះទេ គឺបំពេញភារកិច្ចក្នុងនាមតួនាទី​ជា​ ព្រះ​មហាក្សត្រ​" ។

ការសំដែង​មតិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ តាម​លិខិត​ជា​ផ្លូវការ ក៏ដូច​ជា លក្ខណៈ​​ផ្ទាល់ខ្លួន​​ ដែល​ពួកគេ​បង្ហាញ​តាមបណ្តាញ ទំនាក់​ទំនង​​សង្គម​​ហ្វេ​ស​​ប៊ុក​​ចំពោះ​ព្រះរាជ​​សារលិខិត​ ​​ថ្ងៃទី​០៩កញ្ញា​ ​របស់​ព្រះអង្គ​​ក៏​អាច​​ជា​ចំណុច​ដែល​ឲ្យ​ព្រះអង្គ​​សម្រេច​​ព្រះ​ទ័យ​​កោះ​ប្រជុំ ​មេដឹកនាំ​គណបក្ស​​ទាំង​ពីរ​​ដែរ​។​
បន្ទាប់​ពី​សារលិខិតរ​បស់​ព្រះមហាក្សត្រ​ចេញ​កាល​ថ្ងៃទី​០៩ ​ខែ​កញ្ញា មានប្រតិកម្ម​ច្រើន​ពី​សាធារណៈជន នៅតាម​​ស្រុក តាម​ភូមិ​​និយាយ​ពី​មាត់​មួ​យទៅ​មាត់​​មួយ ចំពោះ​ប្រជាពលរដ្ឋ ដែល​ចេះ​ប្រើ​ប្រព័ន្ធ​​អ៊ី​ន​ធឺ​ណេត ពិសេស​យុវជន​​បាន​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុក ដោយ​ខកចិត្ត ចំពោះ​ការ​កំណត់​ថ្ងៃ​ប្រជុំ​ ដោយ​​មិន​ទាន់​បាន​ដោះស្រាយ​​បញ្ហា​ ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​ ឲ្យ​ច្បាស់លាស់​ជា​មុន​។  
ទន្ទឹមនឹងនោះ​ មាន​បទសម្ភាសន៍ និងកិច្ចពិភាក្សា​​ជា​​បន្តបន្ទាប់ រវាង​អ្នកវិភាគ និងថ្នាក់ដឹកនាំ​គណបក្ស​​ប្រឆាំង ​តាម​​វិទ្យុ​ ដែល​មិន​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​របស់​​រាជ​រដ្ឋាភិបាល អំពី​​បញ្ហា​​នេះ​។ គណបក្សប្រឆាំង​​ ប្រកាន់​ជំហ​រ​ថា មិន​ចូល​រួម​​ប្រជុំ​​ទេ​ ​ប្រសិន​បើ​​មិន​​ដោះ​ស្រាយ​​បញ្ហា​​ភាព​មិន​ប្រក្រតី​​រក​យុត្តិ​ធម៌​​ជូន​​ម្ចាស់​​ឆ្នោត​។ ចំណែក​អ្នកវិភាគ​រួមមាន លោក​​កែម ឡី លោក ឡៅ ​ម៉ុងហៃ លោក​​សុខ ទូច ជា​ដើម​ លើក​ឡើង​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​ថា ការ​ប្រជុំ​​សភា​​លើក​ដំបូង​​មិន​អាច​​ដំណើរ​ការ​​បាន​​ទេ ប្រសិន​បើ​​មិន​​មាន​​តំណាង​រាស្ត្រ​១២០​រូប និងមិន​មាន​ឯកភាព​​នយោបាយ​​នោះ​។​
​ទោះយ៉ាង​ណា ការ​កោះ​ប្រជុំ​​មេដឹក​នាំ​​ទាំង​​នៅ​​ព្រះ​បរម​រាជ​វាំង​ ​នៅ​ថ្ងៃទី​​១៤​​ ខែ​​កញ្ញា មាន​ការ​​សាទរ​​ពី​​សាធារណ​ជន ចំណែក​មេដឹកនាំ​គណបក្ស​នយោបាយ​​​ទាំងពីរ គោរព​​តាម​សេចក្តីសម្រេច​​របស់​ព្រះអង្គ​ដែរ​។
​សម្រាប់​លោកស្រី ជា វណ្ណាត  អ្នកវិភាគ​បញ្ហា​​សង្គម​មួយ​រូប​​ដែរ លើកឡើងថា ស្ថាប័នព្រះមហាក្សត្រ ​ជា​​ស្ថាប័ន​កំពូល​ដូច្នេះ ព្រះអង្គ​ដោះស្រាយ​បញ្ហា​នយោបាយ​ នៅ​សេស​សល់ ដែល​ស្ថាប័ន​ក្រោមៗ​មិន​​អាច​​ដោះ​ស្រាយ​បាន​ ៖ "តួនាទីរបស់លោក នៅ​ជាទី​តួនាទី​ចុង​ក្រោយ ដែល​​ដំបូង​​ឡើយ​​នៅ​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ដែល​មាន​​ហ្នឹង ធ្វើការ​ដោះ​ស្រាយ​សិន ដោះ​ស្រាយ​ហ្នឹង​អស់​មធ្យោបាយ​នឹង​​ដោះ​ស្រាយ​ទៅ​ទៀត​ហើយ​បាន​ដល់​​​ភារកិច្ច​​របស់​​ព្រះ​មហា​ក្សត្រ​ លោក​ជា​ស្ថាប័ន​មួយ​ខ្ពស់​បំផុត​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​" ។
​តាំង​ពី​ការបោះឆ្នោត​អាណត្តិ​​ទី​១​ ឆ្នាំ​១៩៩៣ ដល់​អាណត្តិ​ទី​៣ ​ឆ្នាំ​២០០៣​មក ព្រះមហាក្សត្រ​ដើរតួនាទី​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ​ដើម្បី​​បញ្ចៀស​សង្គ្រាម​ស៊ីវិល ឬ ហិង្សា​ក្នុង​សង្គម​ គឺ​​​ក្នុងអំឡុងពេល​​នោះ​​សម្តេច នរោត្តម​​សីហនុ បាន​​ពន្លត់​កំដៅ រវាង​អ្នកនយោបាយ​សំខាន់​ដូចជា លោក ហ៊ុន សែន សម្តេច​ក្រុម​ព្រះ និងលោក សម រង្ស៊ី​៕
សូមសរសេរមកកាន់លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

1 comment:

Anonymous said...

Rainsy was the first that elected by khmer's people,all khmer's leaders before were put in power by some foreigners,Shihanook France putting him in power,Lon Nol. American,Pol Pot yiekcong,Hun sen Hanoi-Yiekcong as well.

So,Rainsy was only one whom elected by khmer's people the real democracy in Cambodia today,please help him to succeed,kick ah kwaq Yiekcong's slave out before he sold Scamafia to his boss Hanoi,and we all became another Champa or kampuchea krom.Please ***Kom plech Te Ong! Atrocity that Bao Dai had done to Khmer krom.

Kmenhwatt