A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 13 September 2013

Sar Kheng: The CPP has no meeting agenda, but the CPP will respect the king's decisions គណបក្ស​​ប្រជាជន​​កម្ពុជា ​​មិន​​​បង្ហាញ​​របៀប​វារៈ​​ក្នុង​​កិច្ច​ប្រជុំ​​ថ្ងៃ​ស្អែក​​

ដោយ៖​ ជន ស្រី​ណុច និង អ៊ឹង ប៊ុន​ថន​ | ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013 | VOD

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​កម្ពុជា មិន​​បាន​​បង្ហាញ​ពី​​របៀប​វារៈ សម្រាប់​​កិច្ច​ប្រជុំ​​ជាមួយ​គណបក្ស​​សង្គ្រោះ​​ជាតិ ក្រោម​​អធិបតី​ភាព​​ព្រះ​មហា​ក្សត្រ នៅ​​ថ្ងៃ​​សៅរ៍ ស្អែក​​នេះ​​ទេ​។​
​នៅពេលដែល VOD ព្យាយាម​សួរ​ម្តងទៀត នៅ​​រសៀល​ថ្ងៃ​សុក្រ​នេះ លោក ស ខេង បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ត្រៀម​ចំណុច​ណា​មួយ ដើម្បី​លើក​ឡើង​នៅក្នុង កិច្ចប្រជុំ​នោះ​ទេ តែ​គណបក្ស​កាន់​អំណាច​នេះ​នឹង​គោរព​តាម​ព្រះ​រាជតម្រាស់​ព្រះមហាក្សត្រ​ ៖ "​យើង​ត្រូវ​ដឹង​អញ្ចឹង ព្រះ​​មហា​​ក្សត្រ​​លោក​គង់​ជា​​ព្រះរាជ​​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់ ហើយ​ជា​ទីសក្ការៈ​ដ៏ខ្ពង់​ខ្ពស់ ហើយ​​លោក​មាន​ព្រះ​រាជ​បន្ទូល​​ថា​ម៉េច យើង​ទាំងអស់​គ្នា​ត្រូវតែ​គោរព​តាម​លោក​ ដើម្បីធានា​នូវ​ការ​ឯកភាព​ជាតិ​ និង​និរន្ត​ភាព​ជាតិ អញ្ចឹង​ហើយ​គណបក្ស​ប្រជាជន​អត់មាន​អី​លើស​ពី​ហ្នឹង​ទេ"។
​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានបញ្ជាក់​ថា ប្រសិនបើ​មិន​មាន​គណៈ​កម្ម​ការ​​ចម្រុះ​​ទេ ការចរចា​​រឿង​​បែង​ចែក​​អំណាច មិន​អាច​មាន​ទេ​ ៖ "គណបក្សសង្គ្រោះជាតិនៅ​ដដែល គឺ​ការ​ពារ​ឆន្ទៈប្រជា​ពលរដ្ឋ រក​យុត្តិ​ធម៌​​ជូន​​ប្រជា​ពលរដ្ឋ​ ហើយ​ទាម​ទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​នេះ នេះ​ហើយ​ដែល​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​យើ​ងនឹង​ចូល​ជជែក​​​គ្នា​ ក្នុងក្រប​ខណ្ឌ​ហ្នឹង គឺ​យើ​ងមិន​ទៅ​​ជជែក​ពី​រឿង​ការ​ចែក​អំណាច មុន​​រំលង​ឆន្ទៈប្រជាពលរដ្ឋ​​​ជា​ដាច់​ខាត"។
​លោក​បន្តថា មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ នៅតែ​មាន បើទោះជា​មាន​ព្រះរាជសារ​របស់​ព្រះអង្គ​ក៏​ដោយ​៕
សរសេរមកកាន់​កញ្ញា ជន ស្រី​ណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: