By Sok Khemara
01 April 2013
WASHINGTON — A group of parliamentarians
representing 162 countries has renewed a resolution urging the Cambodian
government to find a way for opposition leader Sam Rainsy to return to
Cambodia to contest the July elections.
Sam Rainsy is in exile abroad, facing imprisonment on charges he says are politically motivated should he return to Cambodia.
The resolution of the Inter-Parliamentary Union adds to growing international calls for election reforms ahead of the national parliamentary polls. The IPU said both the ruling party and opposition should “do everything possible to work together as a matter of urgency” in allowing Sam Rainsy’s return.
Monitors say they worry the elections will not be considered free and fair without a viable opposition.
Government spokesman Phay Siphan dismissed the resolution, claiming the IPU was attempting to interfere with Cambodia’s sovereignty and rule of law. “We understand that a lack of true information at the IPU led to a wrong decision,” he said.
Prime Minister Hun Sen has said Sam Rainsy’s case is a matter for the courts.
Sam Rainsy, who has been named the head of the new Cambodia National Rescue Party, told VOA Khmer Thursday that the resolution added to growing international support for his return. That includes the UN’s special envoy to Cambodia, Surya Subedia, and US officials.
“They know that the court is just an excuse that Hun Sen is using to block me from running in the election,” Sam Rainsy said. “He is afraid of competing with me as the president of the Cambodia National Rescue Party.”

គង់ សុឋានរិទ្ធ VOA
05 មេសា 2013
ភ្នំពេញ៖
ប្រទេសប្រជាធិបតេយ្យសំខាន់ចំនួនពីរក្នុងពិភពលោកគឺសហរដ្ឋអាមេរិក
និងបារាំងបានទទូចឲ្យមានវត្តមានលោកសម
រង្ស៊ីនៅក្នុងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣នេះនៅពេលដែល
មេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាត្រូវរារាំង
ដោយអំណាចតុលាការខ្មែរ។
លោកសម រង្ស៊ីបាននិរទេសខ្លួនឯងចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ បន្ទាប់ពីតុលាការខ្មែរចោទប្រកាន់និងផ្តន្ទាទោសរូបលោកពីបទឧក្រិដ្ឋ ក្រោមបទចោទប្រកាន់ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនជាមួយប្រទេស វៀតណាមក្នុងខេត្តស្វាយរៀងនិងបទផ្សព្វផ្សាយព័ត៌មានមិនពិត។

កាលពីខែវិច្ឆិកាឆ្នាំមុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានលុបឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីអ្នកបោះឆ្នោតដែលរារាំងរូបលោកមិនឲ្យឈរឈ្មោះជា បេក្ខជនបោះឆ្នោតបានទេ។
ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
លោកសន ម៉ាគីនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមសារអេឡិចត្រូនិកកាលពីដើមសប្តាហ៍នេះថា «សហរដ្ឋអាមេរិកជឿងថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទាមទារទីលានប្រកួតមានកម្រិតមួយនិងការប្រគល់សេរីភាព ដល់ការចូលរួមរបស់គណបក្សជំទាស់នានា»។
មន្ត្រីអ្នកនាំពាក្យស្ថានទូតដដែលគូសបញ្ជាក់ថា «ការទាត់ចោលមេដឹកនាំគណបក្សជំទាស់ឈានមុខទាំងឡាយបានចោទជាសំណួរដល់ ភាពត្រឹមត្រូវតាមច្បាប់នៃដំណើរការលទិ្ធប្រជាធិបតេយ្យក្នុងប្រទេស កម្ពុជា»។
សេចក្តីអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីលោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី ដែលជាគណបក្សស្ថាបនិកគណបក្សជំទាស់ថ្មីគឺគណបក្សសង្គ្រោះជាតិ។
លោកគង់ គាំអំពាវនាវកាលពីថ្ងៃសៅរ៍ក្នុងឱកាសរំឭកខួបលើកទី១៦ឆ្នាំនៃការ វាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករឲ្យសហគមន៍អន្តរជាតិដាក់ សម្ពាធដល់រដ្ឋាភិបាលដើម្បីឲ្យមានដំណោះស្រាយដែលឈានដល់ការ អនុញ្ញាតបើកភ្លើងខៀវឲ្យលោកសម រង្ស៊ីចូលរួមការបោះឆ្នោតបាន។
«សុំអំពាវនាវដល់សភាអន្តរជាតិ ដល់សភាសហគមន៍អឺរ៉ុបដល់បណ្តាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុង ប៉ារី ដល់អង្គការសហប្រជាជាតិដែលមានលោកសូរិយា ស៊ូបេឌី ជាតំណាងពិសេសធ្វើរបាយការណ៍សម្រាប់អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ជួយដាក់សម្ពាធដើម្បីឲ្យរដ្ឋាភិបាលសព្វថ្ងៃ ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបើកច្រកឲ្យលោកប្រធានសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណបក្សប្រជែងសំខាន់តែមួយគត់ បានវិលមកចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះកុំឲ្យខាន»។
លោកសន ម៉ាគីនតូសបានបន្ថែមនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួនថា សហរដ្ឋអាមេរិក«ទទូចឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការដើម្បីធានា ការបោះឆ្នោតមួយត្រឹមត្រូវនិងយុត្តិធម៌ និងឲ្យពិចារណាដោយយកចិត្តទុកដាក់លើអនុសាសន៍របស់អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានិង អនុសាសន៍របស់សង្គមស៊ីវិលរួមទាំងការធ្វើកំណែទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់លើកឡើងថា ការសម្រេចដកហូតសិទ្ធិចូលរួមបោះឆ្នោតលើលោកសម រង្ស៊ីមិនអាចកែប្រែវិញបានទេ។
យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះមិនមានសញ្ញាណាមួយដែលអនុញ្ញាតឲ្យ លោកសម រង្ស៊ីវិលត្រឡប់មកកាន់ប្រទេសកម្ពុជានោះទេ។
មន្ត្រីផ្លូវការរដ្ឋាភិបាលរំឭកហើយរំឭកទៀតថា ករណីរបស់លោកសម រង្ស៊ីជាអំណាចរបស់តុលាការ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានហៅចំណាត់ការផ្លូវ ច្បាប់នោះថា គឺជារឿងនយោបាយ។
អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំកម្ពុជាលោកNicolas BAUDOUIN
សរសេរតាមសារអេឡិចត្រូនិកថា «សហគមន៍អន្តរជាតិភ្ជាប់សារៈសំខាន់
ជាពិសេសទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅខែកក្កដាឆ្នាំ
២០១៣»។
លោក Baudouin បន្ថែមថា «ការសម្របសម្រួលនយោបាយអាចធ្វើទៅបានដើម្បីផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា គេមិនត្រូវចាប់បង្ខំប្រជាពលរដ្ឋខ្មែរឲ្យសម្រេចនោះទេ។
«នេះជាភាសាដដែល ជាទិសដៅដដែល ហើយយើងទុកការងារហ្នឹងជាការសម្រេចរបស់ថ្នាក់លើទៅ ដែលអ្វីដែលយើងបានរៀនសូត្រពីប្រទេសខាងលិច។ យើងយល់ឃើញថា នីតិរដ្ឋគួរតែពង្រឹង មិនគួរណាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរគោរពបុគ្គលហ្នឹងជាជាងច្បាប់ ទេ បាទ!»
នៅមានភាពមិនប្រាកដប្រជានៅឡើយថា មេដឹកនាំគណបក្សជំទាស់ធំជាងគេគឺលោកសម រង្ស៊ីអាចមានឱកាសនិវត្តមកចូលរួមការបោះឆ្នោតនៅបួនខែខាងមុខនេះ បាន ឬយ៉ាងណា។ ក៏ប៉ុន្តែលោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅថា ខុមហ្វ្រែល មានប្រសាសន៍ថា វត្តមានរបស់លោកសម រង្ស៊ីក្នុងការបោះឆ្នោតជាផ្នែកមួយជួយលើកស្ទួយកិត្យានុភាពដល់ការ បោះឆ្នោត។
ហើយលោកគិតថា វាចាំបាច់ត្រូវមានការសម្របសម្រួលផ្នែកនយោបាយ។
«បញ្ហាទាំងនេះទាក់ទិននឹងបញ្ហានយោបាយ។ មិនមែនទាក់ទិននឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទព្រហ្មទណ្ឌដែលមិនមែនរឿងនយោបាយនោះទេ»។
លោកគល់ បញ្ញាមើលឃើញផលវិបាកដែលធ្វើឲ្យមន្ទិលថា តើលោកសម រង្ស៊ីអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតបាន ឬយ៉ាងណា បើទោះជាមានការសម្របសម្រួលនយោបាយដែលធ្វើឲ្យគាត់វិលចូលមាតុ ប្រទេសក៏ដោយ។
កាលពីខែកុម្ភៈដើមឆ្នាំ២០១៣នេះ លោកម៉ាយឃើល ផូសនើ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកសម រង្ស៊ី ដើម្បីឲ្យអ្នកនយោបាយជំទាស់រូបនេះមានលទ្ធភាពចូលរួមការបោះឆ្នោត។
ក៏ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេសបានបដិសេធ ដោយលើកឡើងថា
ការដោះលែង«លោកសម
រង្ស៊ី»នឹងនាំឲ្យមានភាពមិនគោរពច្បាប់ក្នុងប្រទេសកម្ពុជា៕
6 comments:
Cambodia territorial integrity is the very sensitive issue which
Hun Sen government is trying to muffle everyone , before
the starting of the election campaign .
Sam Ransi , who protested against Yuon encroachment ,
was convicted by Hun Sen court & barred from participating
the upcoming election .
Hun Sen , who has failed to protect Khmers motherland , is
threatening to use Cambodia Military Court against the RFA
reporter , who broadcasted the news about Thailand encroachment .
Hun Sen did threaten to sue the Google which announced
that Cambodia lost about 35 Km2 to her neighbor under Hun Sen's watch .
Hun Sen has became a mad dog that is barking & chasing
anyone who talks about Khmer boundary . He will use all
armed forces available to protect is power which worth his
family & cronies 's lives . The International community must
take a tough action , not just talk , to make the Khmer Dictator to back off .
នេះជាល្បិចក្នុងការធ្វើនយាបាយរបស់ជាតិខ្មែរ
តាំងពីបុរាណមក សម រង្សី ត្រូវបន្ទោសខ្លួនឯង
ដែលអសុមត្ថភាពក្នុងការធ្វើនយោបាយក្នុងប្រទេស
បក្សប្រឆាំងមិនអាចយកជ័យជុំនៈទៅលើរដ្ថាភិបាល
បានទេ ពីព្រោះសុទ្ធតែអ្នកអសុមត្ថភាព បានតែអួត
ពូកែខាងជេរគេនឹងច្រណែនគ្នាដំណែងខ្យល់
ឥឡូវកំពិងច្រណែនគ្នាអំពីលេខរៀងឈរជាដំណាង
រាស្ត្រ តើនេះឬដែលអួតថាជាអ្នកស្រឡាញូជាតិនិង
ប្រជារាស្ត្រល។
មកនាក់ៗនៅស្រុកក្រៅកំពុងត្រៀមខ្លួនទៅធ្វើ
រដ្នមន្ត្រីនឹងចៅវាយខេត្ត ចៅវាយក្រុង ។
2:41 pm, the oppositions can't win because the CPP controlled everything - election process, the NEC, vote-counting - so it can cheat to win. The oppositions can win like in 1993 if the election is organized by an independent body like UNTAC. If UNTAC organized Hun Sen can't cheat so he will lose.
Looked and analy Samram sy face, his face are not sharp, no strenght and do not have quality for leadership , he samram sy is a very good follwer, he event cant lead his own family, i bet his wife is more responsible than him, wsnt it true...? Samram sy will never ever be success in anythings, let me say it again samram sy is not a leader at all, it s ubsolutelg not, wasnt he....?..Mike
Stupid Mike,
You're FARTING away again !!!
អ្នកនយោបាយខ្មែរហារមាត់ឡើងពឹងបរទេស់យកបរទេសធ្វើជាខ្នង អាមួយកញ្ជាស់ អាមេរិក អាមួយ
កញ្ជាស់ចិន អាមួយកញ្ជាស់យួន ដើម្បីចង់បានអំណាចពង់បរទេសទាំងអស់ គួរឳយស្រណោះរាស្ត្រ
ខ្មែរណាស់គ្នារងទុក្ខវេទនាដោសារពពួកល្មោបអំណាច
ទ្រព្យសម្បត្តិ ស្រីញី ទាំងនេះមិនដែលគឹតពីជាតិទាល់តែសោះ។
Post a Comment