ភ្នំពេញ:
មន្ត្រីជាន់ខ្ពស់កម្ពុជា
ទទួលបន្ទុកកិច្ចការព្រំដែន
បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់ក្រុមហ៊ុន
អ៊ីនធើណែត ឈ្មោះ Google ដែលថា ផ្ទៃក្រឡាប្រទេសកម្ពុជា បច្ចុប្បន្ននេះ
បានបាត់បង់ចំនួន ៣៥ គីឡូម៉ែត្រ ទៅក្នុងទឹកដីប្រទេសវៀតណាមនោះ
គឺជាការផ្សព្វផ្សាយ ពុំត្រឹមត្រូវ។
Cambodia's total territory was 180,035km2 but now Cambodian territory has shrunk to 180,000km3 because Cambodia has lost 35 km² of territory to Vietnam (According to Google)"
http://youtu.be/pYEudAkPGAY
លោកទេសរដ្ឋមន្ត្រី វ៉ា
គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនទូទៅ
របស់រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣
បានមានប្រតិកម្មធ្វើច្រានចោលនូវការនូវការផ្សព្វផ្សាយព័ត៌មានរបស់
ក្រុមហ៊ុន អ៊ីនធើណែត ឈ្មោះ Google ដែលថា ផ្ទៃក្រឡាប្រទេសកម្ពុជា បាត់
៣៥ គីឡូម៉ែត្រ ការ៉េនោះ គឺជាការផ្សាយគ្មានមូលដ្ឋានច្បាស់លាស់
និងពុំត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្តថា "ទៅជឿអី Google
ភូតម៉ាជីវិតទៅហើយ ខ្ញុំមិនយកចិត្តទុកដាក់ទេ។ រឿងអា Google
ផ្សាយវាអត់ទាន់មានងីជាក់លាក់ទេ ធម្មតាយើងយក ជាការបាន
គឺដ្ឋានលេខា បានន័យថា ផែនទីយកព្រៃ ឬភ្នំ ឬអីយកផ្លូវអីហ្នឹង។
ប៉ុន្តែខ្សែព្រំដែន វាអត់មានអីដឹងទេ។ ដូចជាមួយថៃចឹងដែរ Google
វាគូសដាក់ប្រាសតាមាន់យើង នៅកន្លែងនេះ កន្លែងនោះ ស្រេចតែចិត្ត។
ខ្សែប្រ៊ីយេ កាត់ពាក់កណ្តាលទៅ យើងបានធ្វើការតវ៉ា។
ដូច្នេះយើងកុំទៅចិត្តទុកដាក់នឹងវា Google។
ចំពោះខ្ញុំអត់ឲ្យសារៈសំខាន់អីទេ ពីព្រោះ អា Google
វាមិនមែនជំនាញខ្សែព្រំដែនទេ វាអត់ដឹងអីជាក់លាក់ទេ
វាចេះតែគូសទៅ"។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
បានមានប្រសាសន៍បន្តថា "ចំពោះការបោះពុំផែនទីខ្សែបន្ទាត់ព្រំដែន
នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺក្រុមការងារបច្ចេកទេស
កំពុងតែធ្វើការពុំទាន់បានបញ្ចប់នៅឡើយទេ ហើយក្រុមការងារបច្ចេកទេស
បានធ្វើកិច្ចការនេះ ដោយប្រយ័ត្ន មិនមែនចេះតែធ្វើនោះទេ
ដោយយោងតាមមូលដ្ឋានលេខាឲ្យបានត្រឹមត្រូវបោះបង្គោលរួច
ខណ្ឌព្រំសីមារួចបានយើង អះអាងថា វាធ្វើកិច្ចការនោះ
ចប់សព្វគ្រប់តែកិច្ចនេះ យើងធ្វើមិនទាន់ចប់ទេ យើងអត់មានអី
លក់ទេ"។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា
សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ធ្វើការពន្យល់បកស្រាយ នៅក្នុងរដ្ឋសភាជាតិ អស់រយៈពេល ៥ ម៉ោងជាង
គឺគ្រប់គ្រាន់ហើយ អត់មានអីលាក់លៀមទេ។
លោកទេសរដ្ឋមន្ត្រី
វ៉ា គឹមហុង បានមានប្រសាសន៍បន្តទៀត ថា "ឥឡូវ
បាត់លុះត្រាតែធ្វើរឿងព្រំដែនហ្នឹង វារួច បានយើងដឹងថា វាបាត់។
អាព្រំដែនធ្វើមិនទាន់រួចផង គេថា បាត់។ ឥឡូវនិយាយសាមញ្ញទៅចុះ
ថាចង់ធ្វសម្លរកកូរ បើមិនទាន់បានស្លដាក់គ្រឿងត្រូវផង យើងនិយាយថា
កកូរនេះឆ្ងាញ់ ម៉េចកើត?"។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា
ព្រំដែនជាមួយប្រទេសវៀតណាម ធ្វើមិនទាន់រួចទេ
បោះបង្គោលក៏មិនទាន់រួចខណ្ឌព្រំសីមា ក៏មិនទាន់រួច ផែនទីព្រំដែនយើង
កំពុងតែឲ្យប្រទេសទី៣ មកពីអឺរ៉ុប កំពុងតែធ្វើ មិនទាន់រួច
ដូច្នេះត្រូវការប្រើពេលវេលាវែងឆ្ងាយ។
សូមរម្លឹកថា ក្រុមហ៊ុន
អ៊ីនធើណែត ឈ្មោះ Google របស់សហរដ្ឋអាមេរិក
បានធ្វើការផ្សព្វផ្សាយជាសាធារណៈថា ផ្ទៃដីប្រទេសកម្ពុជា បច្ចុប្បន្ន
បានបាត់ ៣៥ គីឡូម៉ែត្រការ៉េ ទៅលើប្រទេសវៀតណាម បើប្រៀបធៀបទៅនឹងផ្ទៃដី
ដែលបានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រ ដែលតម្កល់នៅ
អង្គការសហប្រជាជាតិ កាលពីពេលមុន ដែលមានផ្ទៃក្រឡា ១៨១.០៣៥
គីឡូម៉ែត្រការ៉េ។ ប៉ុន្តែត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជា
ច្រានចោលចំពោះព័ត៌មាន គឺជាព័ត៌មានមិនពិត៕
9 comments:
Phay Sphan said that Google took Sam Ransi bribe and
Hor Nam Hong will Sue Google at Pnom Penh court where
he won Sam for disinformation case ,
Welcome,the thugs govt to sue the Google,ah swa Kim Hoang is yuon working for yuon anyway.
Always protect yuon ah kro bey prey Hun sen govt when come to land lost to yuon.
To 2:09 am,
How stupid can one be ?
By the way, if you looked at the map of Koh Tral, notice if the red line is drawn straight, you can clearly see that this island is in Cambodia's territory. Instead, Vietnam had line bent around the island away from Cambodia. This thief is obviously stealing more than 35km2 of Cambodian land. That's OK because Cambodia big brother China is also taking some of Vietnam's land. How do you feel bout that, Vietnam?
I said for a long time ago ah pouch ambeng hun sen vear ors mean di trout hey vear trout te kondouy me ambeng bunrany hun sen. if his son took ah ambeng hun sen. vear kor trout te kondouy mi ambeng propon vear thel. ay tha hey ah pouk pouch komtech ambeng vear nove te kotech ambeng vear min arch chea avi te. vear nove te kompouch thokteap and ah kom tech ambeng.
frankly speaking how HE.Skunk bouk cy managed to win the election? look! Skunk bouk cy surrounded himself with cruel and childish people. I have seen most 0f them are conform to anything that touch their eye ear and feeling. they belong to bunch of follower a blind follower to be exact they are absolute down to earth dump follower, aren't they ? and HE.Skunk boukcy how you manage to be success in anythings with these people. you can't? didn't you?.MikeReply
Sam Ramsi was sentenced to 10 years for showing Google map to public . Hun Sen
should sue Google , don't just cowardly deny , deny , deny ! so that the international
community won't keep saying that " the prosecution of Sam is baseless or politically motivated " . USA court of justice is open to take the case . Even Skunk ... is protecting " KHMER " territorial integrity - Why about you Mike , what have you done
so far for Cambodia besides barking and giving away Khmer land to YUON . First,
you eliminate your Khmer name , then you want to eliminate Cambodia. - No way ,
Cambodia is belonged to Khmers , not to your boss , Hun Sen's alone .
The more the deny and the more they lie about border encroachments, the more they expose this issues to the Cambodian people and the more they show to the world and the Cambodian population that encroachments really existed.
Var Kimhong is parroting his Viet master, but in a way he is alerting and awaking the Cambodian conscience to the issue. But "traitor" and "treason" are the only words best described this kind of person.
Post a Comment