ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ បានអះអាងថា
ប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពថៃ ត្រូវគេដាក់ពង្រាយ
និងឈរជើងនៅតាមព្រំប្រទល់ដែនចូលក្នុងទឹកដីកម្ពុជា។
អតីតទាហានតស៊ូជាយដែនកម្ពុជា-ថៃ គាំទ្រដោយព្រះមហាវីរក្សត្រ សម្ដេច នរោត្តម សីហនុ បានព្រួយបារម្ភថា ទៅថ្ងៃអនាគត ទឹកដីកម្ពុជា តាមព្រំដែន អាចនឹងត្រូវបាត់បង់ទៅឲ្យប្រទេសថៃ ដូចជាបាត់បង់ទៅឲ្យប្រទេសវៀតណាម ដែរ។
មានទឹកមុខក្រៀមក្រំ លោក ដួង សារិ ដែលមានរូបកាយស្គមស្គាំង កំពុងអង្គុយលើគ្រែរនាបឫស្សី ក្រោមដំបូលផ្ទះប្រក់ស្បូវ មានទីតាំងនៅជាប់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងឃុំជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ បុរសសម្បុរខ្មៅ មានវ័យជិត ៧០ឆ្នាំរូបនេះ បានរៀបរាប់ថា ក្នុងរយៈពេល ៣ ឬ ៤ឆ្នាំចុងក្រោយនេះ កងទ័ពថៃ បានបង្កការលំបាកពលរដ្ឋខ្មែរ និងហាមពលរដ្ឋរស់តាមព្រំដែនមិនឲ្យសង់ផ្ទះ ឬដាំដំណាំផ្សេងៗ។ លោកអះអាងថា សកម្មភាពនេះបានរីករាលដាលធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០១១ មកដល់ពេលនេះ។
លោកថា ទង្វើកងទ័ពថៃ គំរាមពលរដ្ឋខ្មែរតាមព្រំដែន មន្ត្រីរដ្ឋាភិបាលបានដឹងឮ ប៉ុន្តែមិនហ៊ានប្រតិកម្មតបភាគីថៃ ទេ គឺបានត្រឹមតែមកហាមពលរដ្ឋខ្លួនឯង តាមការទាមទាររបស់ថៃ ទៅវិញ។
ផ្ដើមពីបញ្ហានេះ ពលរដ្ឋខេត្តឧត្តរមានជ័យ គ្មានជំនឿថាទៅថ្ងៃអនាគត រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន អាចការពារបូរណភាពទឹកដី និងអធិបតីភាពកម្ពុជា ឲ្យគង់វង្សទេ។ ពលរដ្ឋអះអាងថា សព្វថ្ងៃនេះ ទឹកដីតាមជួរភ្នំដងរែក មួយផ្នែក ដែលធ្លាប់កម្ពុជា គ្រប់គ្រង ត្រូវកងទ័ពថៃ ពង្រាយកម្លាំងឈរជើង ពិសេសតាមតំបន់ព្រៃភ្នំគ្មានពលរដ្ឋ ឬសមត្ថកិច្ចប្រចាំការអចិន្ត្រៃយ៍។
ពលរដ្ឋមានកង្វល់ថា ផែនការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលកម្ពុជា និងថៃ នាថ្ងៃអនាគត អាចនឹងត្រូវបាត់បង់ទឹកដីទៅឲ្យថៃ ដូចបានបាត់បង់ឲ្យប្រទេសវៀតណាម ដូចគ្នាដែរ ព្រោះរដ្ឋាភិបាលហាក់មិនសូវខ្វល់ខ្វាយពីការបាត់បង់ទឹកដីនេះទេ។
បញ្ហានេះ ប្រជាពលរដ្ឋបានចោទរដ្ឋាភិបាលថា ហាក់មានចេតនាមិនចង់ឲ្យពួកគាត់សង់លំនៅឋានរស់នៅតាមព្រំដែនទេ ព្រោះកន្លងមក ឃើញរដ្ឋាភិបាលតែងបានវិនិយោគដីធ្លីនៅតាមព្រំដែនទៅឲ្យឈ្មួញ ឬមិនអនុញ្ញាតឲ្យពលរដ្ឋសង់លំនៅឋានតាមព្រំដែនទេ។
ពលរដ្ឋឃុំជប់គគីរ បានឲ្យដឹងថា សព្វថ្ងៃនេះក្រៅពីត្រូវកងទ័ពថៃ គំរាមមិនឲ្យដាំដំណាំ ពួកគាត់ក៏កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរបណ្ដេញពួកគេឲ្យរុះរើ លំនៅឋានចេញពីទីកន្លែងកំពុងរស់តាមព្រំដែនថៃ ក្នុងមូលដ្ឋាននេះថែមទៀត។
ពលរដ្ឋឃុំជប់គគីរ អះអាងថា បើរដ្ឋាភិបាលតម្រូវឲ្យពលរដ្ឋរុះរើលំនៅឋានចេញពីតំបន់នេះ ថៃ អាចនឹងរុលចូលក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ ព្រោះគ្មានរបាំងពលរដ្ឋការពារ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋានឃុំជប់គគីរ ក៏បានដឹងឮ និងឃើញទាហានថៃ ដើរល្បាតរុលចូលទឹកដីកម្ពុជា តាមព្រំដែន និងមកគំរាមពលរដ្ឋមិនឲ្យដាំដំណាំលើដីចម្ការធ្លាប់បង្កបង្កើនផល នេះដែរ ប៉ុន្តែបែរជាគិតថា ជាការងារថ្នាក់លើ ឬមិនហ៊ានផ្តល់ព័ត៌មាន ព្រោះខ្លាចការស្តីបន្ទោស និងដកតួនាទីជាដើម។
ពលរដ្ឋឲ្យដឹងថា នៅម្តុំច្រកទ្វារព្រំដែនជប់គគីរ កងទ័ពថៃ បានដើរល្បាតចូលទឹកដីកម្ពុជា ស្ទើរដល់សសរផ្ទះរបស់កសិករ និងឃើញលេណដ្ឋានកងទ័ពក្នុងតំបន់នោះថែមទៀត។
លោក ឡេង ខ្លី ជាអនុប្រធានភូមិជប់គគីរខាងលិច ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោកទទួលស្គាល់ថា ទាហានថៃ ពិតជាបានហាមពលរដ្ឋតាមព្រំដែនមិនឲ្យដាំដំណាំពិតមែន។ លោកអះអាងថា គ្រួសារគាត់ក៏ត្រូវទាហានថៃ គំរាមមិនឲ្យដាំដំណាំដំឡូងលើដីចម្ការរបស់ខ្លួនដែរ ចាប់តាំងពីឆ្នាំ២០១១ មកដល់ពេលនេះ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល បានត្រឹមសម្របសម្រួលតាមការទាមទាររបស់ថៃ និងហាមពលរដ្ឋខ្លួនមិនឲ្យដាំដុះ។
បញ្ហានេះ ពលរដ្ឋឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏បានបង្ហាញអារម្មណ៍តូចចិត្តនៅគ្រាឃើញសកម្មភាពកងទ័ពថៃ រុលចូលឈរជើងតាមព្រំដែននៃតំបន់ខ្លះក្នុងទឹកដីកម្ពុជា ធ្លាប់កាន់កាប់។
ពលរដ្ឋ ឲ្យដឹងថា បច្ចុប្បន្ននេះ នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នាខេត្តឧត្តរមានជ័យ មានច្រកទ្វារព្រំដែនជប់គគីរ ច្រកអូស្មាច់ ច្រកជាំសាងុំា និងចក្រមួយចំនួនទៀត ត្រូវទាហានថៃ បានវាទយកដីជុំវិញបរិវេណច្រកទ្វារស្ទើរទាំងស្រុង។ សូម្បីតែប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសខ្មែរ ក៏មានទម្រង់ដូចខ្ទមចាំចាប តែបើប៉ុស្តិ៍ថៃ វិញ ជាសំណង់ថ្មដ៏រឹងមាំ។ ការដែលប៉ូលិសខ្មែរគ្មានប៉ុស្តិ៍ធ្វើការល្អដូចថៃ មិនមែនខ្វះលុយសង់ទេ គឺថៃ គំរាមមិនឲ្យសាងសង់ ហើយខ្លាចគេ មិនហ៊ានតវ៉ា។
ពលរដ្ឋ ឲ្យដឹងថា អាជ្ញាធរខ្មែរ ឬរដ្ឋាភិបាល ហាក់រណបថៃ ដោយថៃ គំរាមបិទច្រក ឬក៏កងទ័ពថៃ ដើរល្បាតរំលោភចូលព្រំដែន ថៃ ហាមមិនឲ្យសង់ប៉ុស្តិ៍ ឬសង់ផ្ទះ និងគំរាមពលរដ្ឋមិនឲ្យដាំដុះក្នុងទឹកដីរបស់ខ្លួន ចំណែកមន្ត្រីរដ្ឋាភិបាលតែងសម្របសម្រួលតាមការទាមទាររបស់ថៃ ជានិច្ច។ ត្រង់ចំណុចនេះ អ្នកវិភាគបញ្ហាសង្គម យល់ថា អាជ្ញាធរ ឬមន្ត្រីរដ្ឋាភិបាលមិនគួរចេះតែស្រប ឬព្រមតាមការទាមទាររបស់ភាគីថៃ នោះទេ ព្រោះនាំឲ្យថៃ បានចិត្ត និងបន្តធ្វើសកម្មភាពរំលោភខុសប្រក្រតីច្រើនថែមទៀតនាថ្ងៃអនាគត។
ទោះយ៉ាងណា អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានថ្លែងថា របងការពារព្រំដែនដែលរឹងមាំ និងមានប្រសិទ្ធភាព គឺរបងស្ថាបនាឡើងពីមនុស្ស និងកន្លែងរស់នៅរបស់ពួកគេ។ ដូច្នេះ លោកយល់ថា វិធានការការពារ និងទប់ស្កាត់មិនឲ្យបរទេសលួចរំកិលបង្គោលព្រំដែនដែលមានប្រសិទ្ធភាព គឺរដ្ឋាភិបាលគប្បីលើកទឹកចិត្តពលរដ្ឋឲ្យទៅសង់លំនៅឋានរស់នៅតាម ព្រំដែនឲ្យបានច្រើន។
លោក កែម ឡី បន្តថា ការអភិវឌ្ឍឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធទឹក ភ្លើង សាលារៀន ឬមន្ទីរពេទ្យជាដើមនៅតាមបន្ទាត់ព្រំដែន និងកៀងគរឲ្យពលរដ្ឋទៅរស់នៅបានច្រើន មានសេដ្ឋកិច្ចដំណើរការ គឺពិតជាអាចទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែនពីប្រទេសជិតខាង មានប្រសិទ្ធភាពជាងការបោះបង្គោលថ្ម។
បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានទទួលស្គាល់ថា ការអភិវឌ្ឍតាមព្រំដែន ពិតជាយុទ្ធសាស្ត្រមួយក្នុងការរក្សាអធិបតីភាព បូរណភាពទឹកដីកម្ពុជា មិនឲ្យបរទេសលួចរំកិលព្រំដែនពិតមែន។ ក្នុងនោះ យុទ្ធសាស្ត្រសាងសង់កាស៊ីណូតាមព្រំដែន ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែន ពីប្រទេសជិតខាងចូលទឹកដីកម្ពុជា ផងដែរ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ក៏ធ្លាប់ប្រតិកម្មការពាររដ្ឋាភិបាលថា កម្ពុជា មិនឆោតល្ងង់បោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងនាំឲ្យបាត់បង់ ទឹកដីខ្លួននោះទេ។ លោក វ៉ា គឹមហុង បានធានាថា ការបោះបង្គោលព្រំដែនគោកជាមួយប្រទេសថៃ នាថ្ងៃខាងមុខ រដ្ឋាភិបាលប្រទេសទាំង២ បានព្រមព្រៀង និងអនុវត្តតាមបង្គោលព្រំដែនអន្តរជាតិចំនួន ៧៣បង្គោល ទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤។
ទោះជាបែបនេះក្តី លោក លឺ ឡាយស្រេង ព្រឹទ្ធបុរស និងជាប្រធានកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលស្គាល់ថា ទីតាំងរបស់អតីតទាហានតស៊ូជាយដែន ស្ថិតក្នុងទឹកដីខ្មែរ ត្រូវថៃ ទន្ទ្រានកាន់កាប់ស្ទើរទាំងស្រុង។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ព្រួយបារម្ភថា ផែនការបោះកំណត់បង្គោលព្រំដែនគោកជាមួយថៃ នាថ្ងៃខាងមុខ ទំនងជារដ្ឋាភិបាលមិនអាចការពារទឹកដីបានទេ។ ដូចករណីកសិករតាមព្រំដែនកម្ពុជា-វៀតណាម នៅតែអះអាងពីការបាត់បង់ដីកសិកម្មទៅឲ្យវៀតណាម ទោះបីមានផែនការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ ពលរដ្ឋ បានអះអាងថា សព្វថ្ងៃនេះ ទឹកដីតាមព្រំដែននៃជួរភ្នំដងរែក មួយភាគធំ ត្រូវកងទ័ពថៃ ពង្រាយកម្លាំងឈរជើង និងកំពុងគ្រប់គ្រងដោយប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment