PHNOM PENH, 19 December 2012 (The Cambodia Herald) - Phnom Penh Municipal Court has
dismissed a lawsuit blaming Prime Minister Hun Sen for the deaths of
hundreds of people in a stampede two years ago, the plaintiff said
Wednesday.
Sam Rainsy Party Youth Movement leader Soung Sophorn said he received the ruling after it was signed by Deputy Prosecutor Meas Chan Piseth on Wednesday.
He said he planned to appeal the ruling and reiterated plans to visit The Hague next month to file a similar complaint with the International Court of Justice.
The stampede at Koh Pich during the Water Festival in 2010 left 353 people dead and 400 others injured.

(ថ្ងៃទី 19 ធ្នូ 2012, ម៉ោង 04:22:PM) | ដោយ: លី សិលា
ភ្នំពេញ:
ទីបំផុតទៅ ព្រះរាជអាជ្ញារង
អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ
បានសម្រេចតម្កល់សំណុំរឿង មិនចាត់ការលើពាក្យបណ្តឹងប្រឆាំងសម្តេចតេជោ
នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដីកាសម្រេចនោះ ត្រូវបានលោក មាស
ច័ន្ទពិសិដ្ឋ ចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២
ហើយបញ្ជូនភ្លាមៗ ទៅកាន់ដើមបណ្តឹង លោក សួង សុភ័ណ្ឌ
ប្រធានចលនាយុវជនគណបក្សសមរង្ស៊ី។
លោក សួង សុភ័ណ្ឌ បានមានប្រសាសន៍ថា "ថ្ងៃនេះ ខ្ញុំទទួលបានដីកាពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង នៅសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២។ ដីកានោះ នៅខាងលើ គេដាក់ថា សេចក្តីជូនដំណឹង។ បន្ទាប់មកកម្មវត្ថុនៃលិខិតនោះ គេបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌនោះ គឺតម្កល់ទុក ឥតចាត់ការលើសំណុំរឿងខ្ញុំប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន"។
ចំពោះការសម្រេចរបស់ព្រះរាជអាជ្ញារងយ៉ាងដូច្នេះ ត្រូវបានលោក សួង សុភ័ណ្ឌ បានលើកឡើងថា "នេះជាចរិកនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហេតុអីបានជាខ្ញុំលើកឡើងបែបនេះ? ពីព្រោះយើងត្រូវដឹងថា មុននឹងគេសម្រេចតម្កល់ដីកាមួយទុកឥតចាត់ការ លើកលែងតែរឿងអីមួយ ដែលយើងប្តឹងនោះ វាមិនបានកើតឡើង តែផ្ទុយទៅវិញ យើងឃើញថា រឿងកោះពេជ្រ គឺជារឿងពិតប្រាកដមួយ ដែលមានមនុស្សស្លាប់ ៣៥៣ នាក់ និងរបួសជាង ៤០០ នាក់។ តែបែរជាតុលាការធ្វើទៅតាមពាក្យសំដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ"។
លោក សួង សុភ័ណ្ឌ ក៏បានបន្ថែមថា "បើតាមខ្ញុំចាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកមិនដាក់គំនាបទៅលើតុលាការទេ គឺទុកឲ្យតុលាការធ្វើការងាររបស់ខ្លួនចុះ។ កាលពីថ្ងៃទី២ ខែធ្នូ។ អីចឹង ពាក្យនេះ បើយើងស្តាប់មួយភ្លេតទៅ វាមិនមែនជាការដាក់គំនាបទេ។ ប៉ុន្តែពាក្យនេះហើយ ជាពាក្យដែលដាក់គំនាបទៅតុលាការ ហើយខ្ញុំជឿយ៉ាងមុតមាំថា នៅពេលសំណុំរឿងមួយ បញ្ជូនទៅ ឬក៏ខ្ញុំប្តឹង ចាំបាច់ណាស់ គឺព្រះរាជអាជ្ញានឹង ត្រូវតែស៊ើបអង្កេត មើលថាតើឯកសារ ហើយនិងភស្តុតាង ដែលខ្ញុំដាក់ទៅនឹង វាសមស្រប ឬអត់? វាគ្រប់ន័យសេចក្តីទេ? បើអត់ ត្រូវទាមទារបន្ថែម។ នេះទី១។ ទី២ទៀត ព្រះរាជអាជ្ញាខ្លួនឯងនឹង ត្រូវមានតួនាទី ចុះទៅត្រួតពិនិត្យ និងអង្កេតមើល នៅកន្លែងកើតហេតុនឹង។ ថាតើគេមានបានវ៉ៃកម្ទេចស្ពាននឹង មែនទេ? ហើយមានការស្លាប់អីចឹងទេ? ហើយខ្ញុំជឿយ៉ាងមុតមាំថា ព្រះរាជអាជ្ញា គឺមិនបានចុះទៅស៊ើបអង្កេតអ្វីទាំងអស់។ គឺសម្រេចទៅតាមថ្នាក់ដឹកនាំនយោបាយ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយខ្លាចអំណាចគាត់តែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំអត់សុខចិត្ត។ ខ្ញុំអត់ទទួលយកបាននូវដីកានេះបានទេ ហើយខ្ញុំនឹងធ្វើការប្តឹងឡើងទៅឧទ្ធរណ៍ នៅពេលពីរបីសប្តាហ៍ខាងមុខទៀត"។
លោក សួង សុភ័ណ្ឌ ក៏បានបន្ថែមថា លោកមិនព្រួយបារម្ភនឹងការប្តឹងបកលើរូបលោកទេ ដោយសារតែលោកដឹងថា តុលាការកម្ពុជា នៅក្រោមការគាបសង្កត់ និងនៅក្រោមការបង្គាប់បញ្ជាពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សួង សុភ័ណ្ឌ អាចនឹងចេញដំណើរទៅកាន់ប្រទេសហូឡង់ ដើម្បីដាក់ពាក្យបណ្តឹងដូចគ្នានេះ ប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមករាខាងមុខ ស្របពេល ដែលលោក ដាក់ពាក្យបណ្តឹងនៅតុលាការសាលាឧទ្ធរណ៍។
នៅថ្ងៃនេះ មិនទាន់មានប្រតិកម្មបែបណាពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងតុលាការសាលាដំបូង រាជធានីភ្នំពេញ ចំពោះការសម្រេច តម្កល់សំណុំរឿង ឥតចាត់ការ លើពាក្យបណ្តឹងប្រឆាំងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ខាងលើឡើយ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្តឹងសម្តេច ហ៊ុន សែន ពីបទ មនុស្សឃាតគិតទុកជាមុន តាមរយៈព្រឹត្តិការណ៍មនុស្សជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ នៅកោះពេជ្រ កាលពីយប់ថ្ងៃបង្ហើយ នៃពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
ក៏ប៉ុន្តែភ្លាមៗនោះ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិនជាតុលាការ រកមិនឃើញកំហុសរបស់សម្តេចទេ សម្តេចនឹងដាក់ពាក្យបណ្តឹងប្រឆាំងតប ដើម្បីការពារកិត្តិយសរបស់សម្តេច និងសេចក្តីថ្លៃថ្នូររបស់រដ្ឋាភិបាល៕

1 comment:
that what he get for being stupid
Post a Comment