A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 19 December 2012

Court dismisses suit blaming Hun Sen for stampede [Suong Sophorn will become Hun Sen's victim like Mu Soschua and Mam Sonando] តុលាការក្រុង​ភ្នំពេញ សម្រេច​តម្កល់​សំណុំរឿង មិន​ចាត់ការ លើ​បណ្តឹង​ប្រឆាំង​សម្តេច ហ៊ុន សែន​

PHNOM PENH, 19 December 2012 (The Cambodia Herald) - Phnom Penh Municipal Court has dismissed a lawsuit blaming Prime Minister Hun Sen for the deaths of hundreds of people in a stampede two years ago, the plaintiff said Wednesday.

Sam Rainsy Party Youth Movement leader Soung Sophorn said he received the ruling after it was signed by Deputy Prosecutor Meas Chan Piseth on Wednesday.

He said he planned to appeal the ruling and reiterated plans to visit The Hague next month to file a similar complaint with the International Court of Justice.

The stampede at Koh Pich during the Water Festival in 2010 left 353 people dead and 400 others injured.

(ថ្ងៃទី 19 ធ្នូ 2012, ម៉ោង 04:22:PM) | ដោយ: លី សិលា
ភ្នំពេញ: ទី​បំផុត​ទៅ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ បានសម្រេច​តម្កល់​សំណុំរឿង មិន​ចាត់កា​រលើ​ពាក្យបណ្តឹង​ប្រឆាំង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ដីកា​សម្រេច​នោះ ត្រូវបាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ហើយ​បញ្ជូន​ភ្លាមៗ ទៅកាន់​ដើមបណ្តឹង លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី​។​

លោក សួង សុភ័ណ្ឌ បាន​មានប្រសាសន៍ថា "​ថ្ងៃនេះ ខ្ញុំ​ទទួលបាន​ដីកា​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២​។ ដីកា​នោះ នៅ​ខាងលើ គេ​ដាក់​ថា សេចក្តីជូនដំណឹង​។ បន្ទាប់​មក​កម្មវត្ថុ​នៃ​លិខិត​នោះ គេ​បញ្ជាក់ថា សំណុំរឿង​ព្រហ្មទណ្ឌ​នោះ គឺ​តម្កល់ទុក ឥត​ចាត់កា​រលើ​សំណុំរឿង​ខ្ញុំ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​"​។​

​ចំពោះ​ការសម្រេច​របស់​ព្រះរាជអាជ្ញារង​យ៉ាង​ដូច្នេះ ត្រូវបាន​លោក សួង សុភ័ណ្ឌ បាន​លើកឡើង​ថា "​នេះ​ជា​ចរិក​នយោបាយ​របស់​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ហេតុ​អី​បានជា​ខ្ញុំ​លើកឡើង​បែប​នេះ​? ពីព្រោះ​យើង​ត្រូវ​ដឹង​ថា មុន​នឹង​គេ​សម្រេច​តម្កល់​ដីកា​មួយ​ទុក​ឥត​ចាត់ការ លើកលែង​តែ​រឿង​អី​មួយ ដែល​យើង​ប្តឹង​នោះ វា​មិន​បាន​កើតឡើង តែ​ផ្ទុយទៅវិញ យើង​ឃើញថា រឿង​កោះ​ពេជ្រ គឺជា​រឿង​ពិតប្រាកដ​មួយ ដែល​មាន​មនុស្ស​ស្លាប់ ៣៥៣ នាក់ និង​របួស​ជាង ៤០០ នាក់​។ តែ​បែរជា​តុលាការ​ធ្វើ​ទៅ​តាម​ពាក្យ​សំដី​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ​"​។​

​លោក សួង សុភ័ណ្ឌ ក៏​បាន​បន្ថែមថា "​បើ​តាម​ខ្ញុំ​ចាំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា លោក​មិន​ដាក់​គំនាប​ទៅលើ​តុលាការ​ទេ គឺ​ទុកឲ្យ​តុលាការ​ធ្វើ​ការងា​ររបស់​ខ្លួន​ចុះ​។ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​។ អីចឹង ពាក្យ​នេះ បើ​យើង​ស្តាប់​មួយ​ភ្លេត​ទៅ វា​មិនមែន​ជា​ការដាក់​គំនាប​ទេ​។ ប៉ុន្តែ​ពាក្យ​នេះហើយ ជា​ពាក្យ​ដែល​ដាក់​គំនាប​ទៅ​តុលាការ ហើយ​ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា នៅពេល​សំណុំរឿង​មួយ បញ្ជូនទៅ ឬ​ក៏​ខ្ញុំ​ប្តឹង ចាំបាច់​ណាស់ គឺ​ព្រះរាជអាជ្ញា​នឹង ត្រូវតែ​ស៊ើបអង្កេត មើល​ថា​តើ​ឯកសារ ហើយ​និង​ភស្តុតាង ដែល​ខ្ញុំ​ដាក់​ទៅ​នឹង វា​សម​ស្រប ឬ​អត់​? វា​គ្រប់​ន័យ​សេចក្តី​ទេ​? បើ​អត់ ត្រូវ​ទាមទារ​បន្ថែម​។ នេះ​ទី​១​។ ទី​២​ទៀត ព្រះរាជអាជ្ញា​ខ្លួនឯង​នឹង ត្រូវមាន​តួនាទី ចុះ​ទៅ​ត្រួតពិនិត្យ និង​អង្កេត​មើល នៅ​កន្លែងកើតហេតុ​នឹង​។ ថា​តើ​គេ​មាន​បាន​វ៉ៃ​កម្ទេច​ស្ពាន​នឹង មែន​ទេ​? ហើយ​មាន​ការស្លាប់​អីចឹង​ទេ​? ហើយ​ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​ថា ព្រះរាជអាជ្ញា គឺ​មិន​បាន​ចុះ​ទៅ​ស៊ើបអង្កេត​អ្វី​ទាំងអស់​។ គឺ​សម្រេច​ទៅតាម​ថ្នាក់​ដឹកនាំ​នយោបាយ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ខ្លាច​អំណាច​គាត់​តែប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំ​គិតថា ខ្ញុំ​អត់​សុខចិត្ត​។ ខ្ញុំ​អត់​ទទួល​យក​បាន​នូវ​ដីកា​នេះ​បាន​ទេ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការប្តឹង​ឡើង​ទៅ​ឧទ្ធរណ៍ នៅពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​ទៀត​"​។​

​លោក សួង សុភ័ណ្ឌ ក៏​បាន​បន្ថែមថា លោក​មិន​ព្រួយបារម្ភ​នឹង​ការប្តឹង​បក​លើ​រូប​លោក​ទេ ដោយសារតែ​លោក​ដឹងថា តុលាការ​កម្ពុជា នៅក្រោម​ការគាបសង្កត់ និង​នៅក្រោម​ការបង្គាប់បញ្ជា​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក សួង សុភ័ណ្ឌ អាច​នឹង​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ដាក់​ពាក្យបណ្តឹង​ដូចគ្នានេះ ប្រឆាំងនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ដើម​ខែ​មករា​ខាងមុខ ស្របពេល ដែល​លោក ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​សាលាឧទ្ធរណ៍​។​

​នៅថ្ងៃនេះ មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ចំពោះ​ការសម្រេច តម្កល់​សំណុំរឿង ឥត​ចាត់ការ លើ​ពាក្យបណ្តឹង​ប្រឆាំងនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ខាងលើ​ឡើយ​។​

​ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​សម្តេច ហ៊ុន សែន ពីបទ មនុស្សឃាត​គិតទុក​ជាមុន តាមរយៈ​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​ស្លាប់ នៅលើ​ស្ពាន​ពេជ្រ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើសិន​ជា​តុលាការ រក​មិនឃើញ​កំហុស​របស់​សម្តេច​ទេ សម្តេច​នឹង​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​តប ដើម្បី​ការពារ​កិត្តិយស​របស់​សម្តេច និង​សេចក្តីថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​៕​

1 comment:

Anonymous said...

that what he get for being stupid