A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 July 2016

លោក សម រង្ស៊ី ​បដិសេធ​ថា​ មិន​បាន​អំពាវនាវ​ឲ្យ​ EU បិទ​ការ​នាំ​សម្លៀកបំពាក់​ពី​កម្ពុជា​ទេ


Content image - Phnom Penh Post
លោក សម រង្ស៊ី ថ្លែង​ក្នុង​កិច្ច​ជំនួប​ជាមួយ​​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​ ១៣ កក្កដា។


លោក សម រង្ស៊ី ​បដិសេធ​ថា​ មិន​បាន​អំពាវនាវ​ឲ្យ​ EU បិទ​ការ​នាំ​សម្លៀកបំពាក់​ពី​កម្ពុជា​ទេ
Fri, 22 July 2016 ppp
មាស សុខជា


ភ្នំពេញៈ លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​​កំពុង​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​បាន​ប្រតិកម្ម​ និង​ឆ្លើយតប​​​ទៅ​រដ្ឋាភិបាល​ដែល​​ចោទ​ប្រកាន់​លោក​ថា​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​​​របស់​ខ្លួន​ចំពោះ​​ការ​នាំ​ចេញ​សម្លៀក​បំពាក់​​ពី​កម្ពុជា​ដោយ​លោក​​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការ​មួល​បង្កាច់​​ និង​​កុហក​កម្មករ​ និង​ប្រជាពលរដ្ឋ​។

នៅ​លើ​ហ្វេសប៊ុក​​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី បាន​គូសបង្ហាញ​​​ពាក្យ​សម្តី​របស់​លោក​នៅក្នុង​វីដេអូឃ្លីប​​​ដែល​និយាយ​ជា​ភាសា​បារាំង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​ ១៣ កក្កដា ដោយ​លោក​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​​ថា​ក្រុមហ៊ុន​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ចំណេញ​លុយ​ច្រើន​ណាស់​ហើយ​មួយ​ផ្នែក​នៃ​ប្រាក់​ចំណេញ​នេះ​ត្រូវ​ផ្ទេរ​ជា​សំណូក​សូកប៉ាន់​ឲ្យ​ទៅ​មេដឹកនាំ​កម្ពុជា​ដែល​​ពុករលួយ​។

លោក សម រង្ស៊ី ​បន្ត​ថា៖ «ខ្ញុំ​ក៏​បាន​លើក​ឡើង​ថា​បើ​អស់​លោក​អ្នក​តំណាង​រាស្ត្រ​សភា​អឺរ៉ុប​ធ្វើ​ឲ្យ​អាជ្ញាធរ​ប្រទេស​កម្ពុជា​យល់​ថា​ទីផ្សារ​សម្លៀក​បំពាក់​នេះ​មិនមែន​បើក​ចំហ​ជា​និច្ចកាល​ដោយ​គ្មាន​លក្ខខណ្ឌ​នោះ​ទេ​ពួកគេ​ទាំង​នោះ​អាច​ចាប់​ផ្តើម​គិតគូរ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»។ «ដូច្នេះ​ខ្ញុំ​មិន​បាន​អំពាវនាវ​ទាល់​តែ​សោះ​ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ទីផ្សារ​របស់​គេ​តែ​ម្តង​​នោះ​ទេ​។ នេះ​បង្ហាញ​ថា​​រដ្ឋាភិបាល​កំពុង​តែ​ឃោសនា​យ៉ាង​អកុសល​ដោយ​​បកប្រែ​ពាក្យ​សម្តី​របស់​ខ្ញុំ​ពី​ភាសា​បារាំង​មក​ភាសា​ខ្មែរ​ខុស​ស្រឡះ​ទាំង​ស្រុង»​។



លោក​បន្ត​ទៀត​ថា​៖ «អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​នោះ​ក៏​មិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំៗ​នៅ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ជា​អ្នក​​បញ្ជា​ទិញ (Buyers) ដើម្បី​ទាក់ទាញ​អារម្មណ៍​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ឲ្យ​គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ​ដ៏លំបាក​វេទនា​របស់​កម្មករ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​នោះ​ដែរ​​»។ «ការ​លើក​ឡើង​បែប​នេះ​គឺជា​វិធីសាស្រ្ត​ក្នុង​ការ​ចរចា​ដើម្បី​ស្នើ​ឲ្យ​ពួក​អ្នក​បញ្ជា​ទិញ​ដាក់​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដំឡើង​ប្រាក់​ខែ និង​កែលម្អ​លក្ខខណ្ឌ​ការងារ​សម្រាប់​​ជួយ​ដល់​កម្មករ​ខ្មែរ​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​នៅ​តែ​ចាត់​ទុក​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​លោក សម រង្ស៊ី ថា​ជា​ការ​ពិត​ដោយ​ថ្លែង​ថា​លោក សម រង្ស៊ី ពិតជា​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​​បិទ​ទីផ្សារ​​របស់​ខ្លួន​ចំពោះ​​ការ​នាំ​ចេញ​របស់​កម្ពុជា​​ និង​​ចាត់​ទុក​​ការ​អំពាវនាវ​របស់​​​លោក សម រង្ស៊ី ​ថា​ជា​យុទ្ធសាស្រ្ត​ដើម្បី​​មិន​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​រីកចម្រើន​ហើយ​លោក​បាន​ថ្លែង​ថា​សកម្មភាព​របស់​លោក សម រង្ស៊ី បែប​នេះ​​គឺ​មិនមែន​ជា​​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ទេ​តែ​ជា​សកម្មភាព​របស់​ពួក​ឧទ្ទាម​។

លោក ផៃ ស៊ីផាន ​បន្ថែម​ថា​៖ «​លោក សម រង្ស៊ី ម្តង​និយាយ​ដូច​នេះ​ម្តង​និយាយ​ដូច​នោះ​​។ ​រដ្ឋាភិបាល​មិន​ដែល​និយាយ​បំផ្លើស​ [​ពាក្យ​របស់​គាត់] ​ទេ​»។

លោក​​បន្ត​ទៀត​ថា​បើ​ទោះបី​ជា​លោក សម រង្ស៊ី​សុំ​ឲ្យ​សហភាព​អឺរ៉ុប​​បិទ​​​ទីផ្សារ​របស់​ខ្លួន​ចំពោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ក៏​ដោយ​រដ្ឋាភិបាល​មិន​ខ្វល់​​ទេ​ប៉ុន្តែ​លោក​ថា​ការ​អំពាវនាវ​នេះ​គឺជា​ការ​ក្បត់​​​​ចំពោះ​អត្ថប្រយោជន៍​​របស់​កម្មករ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​ថា​បើ​តាម​​ការ​ផ្សាយ​របស់​​វិទ្យុ​បារាំង​អន្តរជាតិ​វា​អាច​​ជា​ការពិត​ចំពោះ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ​ប៉ុន្តែ​លោក​ថា​ប្រសិន​បើ​​ករណី​នេះ​ជា​ការ​យល់ច្រឡំ​​​​ ឬ​​ជា​ការ​បកប្រែ​ខុស​ហើយ​លោក សម រង្ស៊ី ​ពិតជា​មិន​បាន​អំពាវនាវ​​​ឲ្យ​សហភាព​​អឺរ៉ុប​​បិទ​ទីផ្សារ​​របស់​ខ្លួន​វា​ជា​​ការ​ល្អ​សម្រាប់​កម្មករ​។ «​​ដើម្បី​ពិនិត្យ​ថា​តើ​វា​ពិត​ ឬ​មិន​ពិត​លុះត្រា​តែ​គាត់​ [លោក សម រង្ស៊ី ​​] ​​ដែល​បាន​លើក​ឡើង​គាត់​គួរ​តែ​ពិនិត្យ​​លើ​ការ​ចាក់​ផ្សាយ​​របស់​វិទ្យុ​»៕ PS

4 comments:

Anonymous said...

Mr. Sam Rainsy,
Please use this Yuon's puppet accusation as a lesson for you to not to deliver any more ambiguous messages.
Youn's slave CPP is looking for way to destroy you.

Anonymous said...

you has to remember CPP can make something from nothing and white turn to black. Ah kok is killed Mr Chea vichea , Chhut Vuthy , Kem Ley and get away and you must be careful sir.

Anonymous said...



Only Ah Kouk Hun Sen and the CPP knew EXACTLY how many votes (seats) the CPP got in the 2013 election. In fact, the CNRP had won the 2013 election by a landslide.

The result of the 2013 election made the CPP and Yuon so nervous about the 2018 election. Therefore, the CPP and Yuon need to disrupt and destroy the CNRP.
In addition, the CPP had launched its puppet parties led by Mam Sonando, Khem Veasna, etc...to attack incessantly the CNRP.

Regarding the CPP's accusation that Sam Rainy had exhorted the EU to boycott the import from Cambodia, the CNRP should counter the CPP's attack by WIDELY disseminating, translating Sam Rainsy's speech and clearly explaining the content of that speech word by word to prove to Khmer people especially to the garment workers that the information that they had received was not true.

Bun Thoeun

Anonymous said...

បងប្អូនខ្មែរសូមពិចារណា លោកសម សំរង្សីុ គ្រាន់មេគណបក្សតូចមួយ មិនជាផ្លូវការក្នុងរាជរដ្ថភិបាល ហេតុអីមានអំណាចបញ្ជារសហភាពអឺរុ៉បដែលជាសម្ព័ន្ធមហាអំណាចលោក ខាងលិចបាន សូមស្ដាប់ឲ្យយល់ក្នុងន័យ ប្រយ័ត្នចាញ់កល្បិចពួក CPP ពួកនេះអ្វីៗនិយាយបំភាន់មតិមហាជន ពីសទៅខ្មៅ យើងក៏ដឺងស្រាប់រាប់សិបឆ្នាំមកហើយ។