A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday 25 July 2016
លោក សម រង្ស៊ី បដិសេធថា មិនបានអំពាវនាវឲ្យ EU បិទការនាំសម្លៀកបំពាក់ពីកម្ពុជាទេ
លោក សម រង្ស៊ី ថ្លែងក្នុងកិច្ចជំនួបជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៣ កក្កដា។
លោក សម រង្ស៊ី បដិសេធថា មិនបានអំពាវនាវឲ្យ EU បិទការនាំសម្លៀកបំពាក់ពីកម្ពុជាទេ
Fri, 22 July 2016 ppp
មាស សុខជា
ភ្នំពេញៈ លោក សម រង្ស៊ី ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងរស់នៅនិរទេសដោយខ្លួនឯងបានប្រតិកម្ម និងឆ្លើយតបទៅរដ្ឋាភិបាលដែលចោទប្រកាន់លោកថាបានអំពាវនាវឲ្យសហភាពអឺរ៉ុបបិទទីផ្សាររបស់ខ្លួនចំពោះការនាំចេញសម្លៀកបំពាក់ពីកម្ពុជាដោយលោកហៅការចោទប្រកាន់នេះថាជាការមួលបង្កាច់ និងកុហកកម្មករ និងប្រជាពលរដ្ឋ។
នៅលើហ្វេសប៊ុកកាលពីម្សិលមិញលោក សម រង្ស៊ី បានគូសបង្ហាញពាក្យសម្តីរបស់លោកនៅក្នុងវីដេអូឃ្លីបដែលនិយាយជាភាសាបារាំងនៅក្នុងកិច្ចជំនួបជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី ១៣ កក្កដា ដោយលោកបានបកប្រែជាភាសាខ្មែរថាក្រុមហ៊ុនកាត់ដេរនៅប្រទេសកម្ពុជាចំណេញលុយច្រើនណាស់ហើយមួយផ្នែកនៃប្រាក់ចំណេញនេះត្រូវផ្ទេរជាសំណូកសូកប៉ាន់ឲ្យទៅមេដឹកនាំកម្ពុជាដែលពុករលួយ។
លោក សម រង្ស៊ី បន្តថា៖ «ខ្ញុំក៏បានលើកឡើងថាបើអស់លោកអ្នកតំណាងរាស្ត្រសភាអឺរ៉ុបធ្វើឲ្យអាជ្ញាធរប្រទេសកម្ពុជាយល់ថាទីផ្សារសម្លៀកបំពាក់នេះមិនមែនបើកចំហជានិច្ចកាលដោយគ្មានលក្ខខណ្ឌនោះទេពួកគេទាំងនោះអាចចាប់ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ «ដូច្នេះខ្ញុំមិនបានអំពាវនាវទាល់តែសោះឲ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់គេតែម្តងនោះទេ។ នេះបង្ហាញថារដ្ឋាភិបាលកំពុងតែឃោសនាយ៉ាងអកុសលដោយបកប្រែពាក្យសម្តីរបស់ខ្ញុំពីភាសាបារាំងមកភាសាខ្មែរខុសស្រឡះទាំងស្រុង»។
លោកបន្តទៀតថា៖ «អ្វីដែលខ្ញុំបានលើកឡើងនោះក៏មិនខុសពីអ្វីដែលសហជីពធំៗនៅប្រទេសកម្ពុជាបានលើកឡើងជាមួយក្រុមហ៊ុនអន្តរជាតិធំៗជាអ្នកបញ្ជាទិញ (Buyers) ដើម្បីទាក់ទាញអារម្មណ៍ក្រុមហ៊ុនបរទេសទាំងនោះឲ្យគិតគូរអំពីលក្ខខណ្ឌការងារដ៏លំបាកវេទនារបស់កម្មករខ្មែរនៅប្រទេសកម្ពុជានោះដែរ»។ «ការលើកឡើងបែបនេះគឺជាវិធីសាស្រ្តក្នុងការចរចាដើម្បីស្នើឲ្យពួកអ្នកបញ្ជាទិញដាក់សម្ពាធទៅលើថៅកែរោងចក្រកាត់ដេរនៅប្រទេសកម្ពុជាឲ្យដំឡើងប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារសម្រាប់ជួយដល់កម្មករខ្មែរ»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅតែចាត់ទុកការចោទប្រកាន់របស់រដ្ឋាភិបាលទៅលើលោក សម រង្ស៊ី ថាជាការពិតដោយថ្លែងថាលោក សម រង្ស៊ី ពិតជាបានអំពាវនាវឲ្យសហភាពអឺរ៉ុបបិទទីផ្សាររបស់ខ្លួនចំពោះការនាំចេញរបស់កម្ពុជា និងចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ថាជាយុទ្ធសាស្រ្តដើម្បីមិនឲ្យសេដ្ឋកិច្ចរបស់កម្ពុជារីកចម្រើនហើយលោកបានថ្លែងថាសកម្មភាពរបស់លោក សម រង្ស៊ី បែបនេះគឺមិនមែនជាសកម្មភាពរបស់គណបក្សប្រឆាំងទេតែជាសកម្មភាពរបស់ពួកឧទ្ទាម។
លោក ផៃ ស៊ីផាន បន្ថែមថា៖ «លោក សម រង្ស៊ី ម្តងនិយាយដូចនេះម្តងនិយាយដូចនោះ។ រដ្ឋាភិបាលមិនដែលនិយាយបំផ្លើស [ពាក្យរបស់គាត់] ទេ»។
លោកបន្តទៀតថាបើទោះបីជាលោក សម រង្ស៊ីសុំឲ្យសហភាពអឺរ៉ុបបិទទីផ្សាររបស់ខ្លួនចំពោះការនាំចេញរបស់កម្ពុជាក៏ដោយរដ្ឋាភិបាលមិនខ្វល់ទេប៉ុន្តែលោកថាការអំពាវនាវនេះគឺជាការក្បត់ចំពោះអត្ថប្រយោជន៍របស់កម្មករ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករបានថ្លែងថាបើតាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិវាអាចជាការពិតចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ប៉ុន្តែលោកថាប្រសិនបើករណីនេះជាការយល់ច្រឡំ ឬជាការបកប្រែខុសហើយលោក សម រង្ស៊ី ពិតជាមិនបានអំពាវនាវឲ្យសហភាពអឺរ៉ុបបិទទីផ្សាររបស់ខ្លួនវាជាការល្អសម្រាប់កម្មករ។ «ដើម្បីពិនិត្យថាតើវាពិត ឬមិនពិតលុះត្រាតែគាត់ [លោក សម រង្ស៊ី ] ដែលបានលើកឡើងគាត់គួរតែពិនិត្យលើការចាក់ផ្សាយរបស់វិទ្យុ»៕ PS
Subscribe to:
Post Comments (Atom)
5 comments:
Mr. Sam Rainsy,
Please use this Yuon's puppet accusation as a lesson for you to not to deliver any more ambiguous messages.
Youn's slave CPP is looking for way to destroy you.
you has to remember CPP can make something from nothing and white turn to black. Ah kok is killed Mr Chea vichea , Chhut Vuthy , Kem Ley and get away and you must be careful sir.
Sam Rainsy only asked the EU to impose personal sanctions on Hun Sen & cronies.
But a tiger always tries to find causes to eat a lamb.
Only Ah Kouk Hun Sen and the CPP knew EXACTLY how many votes (seats) the CPP got in the 2013 election. In fact, the CNRP had won the 2013 election by a landslide.
The result of the 2013 election made the CPP and Yuon so nervous about the 2018 election. Therefore, the CPP and Yuon need to disrupt and destroy the CNRP.
In addition, the CPP had launched its puppet parties led by Mam Sonando, Khem Veasna, etc...to attack incessantly the CNRP.
Regarding the CPP's accusation that Sam Rainy had exhorted the EU to boycott the import from Cambodia, the CNRP should counter the CPP's attack by WIDELY disseminating, translating Sam Rainsy's speech and clearly explaining the content of that speech word by word to prove to Khmer people especially to the garment workers that the information that they had received was not true.
Bun Thoeun
បងប្អូនខ្មែរសូមពិចារណា លោកសម សំរង្សីុ គ្រាន់មេគណបក្សតូចមួយ មិនជាផ្លូវការក្នុងរាជរដ្ថភិបាល ហេតុអីមានអំណាចបញ្ជារសហភាពអឺរុ៉បដែលជាសម្ព័ន្ធមហាអំណាចលោក ខាងលិចបាន សូមស្ដាប់ឲ្យយល់ក្នុងន័យ ប្រយ័ត្នចាញ់កល្បិចពួក CPP ពួកនេះអ្វីៗនិយាយបំភាន់មតិមហាជន ពីសទៅខ្មៅ យើងក៏ដឺងស្រាប់រាប់សិបឆ្នាំមកហើយ។
Post a Comment