A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 8 July 2016
CAA សាទរអាមេរិកចំពោះការអនុម័តជំហានដំបូងនូវសេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដោយ តាំង សារ៉ាដា
2016-07-07
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍អាស៊ីសេរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង (CAA) សាទរចំពោះការអនុម័តជំហានដំបូងនូវសេចក្តីព្រាងច្បាប់លេខ H.RES 728 ស្ដីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលអនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃពុធ ទី៦ កក្កដា។
អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង ចាត់ទុកថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ គឺជាការបញ្ជាក់មួយថា សហរដ្ឋអាមេរិក មានការចាប់អារម្មណ៍ខ្លាំង និងយកចិត្តទុកដាក់អំពីការរំលោភសិទ្ធិមនុស្ស និងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មន្ត្រីរដ្ឋសភាសហរដ្ឋអាមេរិក ឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ប្រជុំពេញអង្គ ដើម្បីអនុម័តទៅច្បាប់នៅពេលខាងមុខ។
សេចក្តីព្រាងច្បាប់នេះបានផ្ដួចផ្ដើមឡើងដោយសមាជិកសភាតំណាងរាស្ត្រអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) និងលោក ស្ទីវ ឆាបុត (Stev Chhabot) សហប្រធានគណៈកម្មាធិការសភានៃក្រុមអ្នកពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ណាស់ក្នុងការថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយ ដាក់ទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សដែលកំពុងកើតមានឡើងនៅកម្ពុជា ហើយទាមទារឲ្យរដ្ឋាភិបាលគោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយមានការចូលរួមអង្កេតការណ៍ពីសហគមន៍អន្តរជាតិ។
ចំណែកខាងព្រឹទ្ធសភាសហរដ្ឋអាមេរិក វិញ ក៏កំពុងធ្វើសេចក្តីព្រាងច្បាប់មួយទៀត ដើម្បីរឹតត្បិតកុំឲ្យមានការប្រើប្រាស់ថវិកាជាតិរបស់អាមេរិកចំនួន ៧០លានដុល្លារជាជំនួយទៅកម្ពុជា ផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment