A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 July 2016

អនុប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច​ចាត់​ទុក​លោក ញឹក ប៊ុនឆៃ ថា​ជា​មនុស្ស​ដល់​ត្រើយ​សើយ​គូថ


ដោយ ម៉ម មុនីរតន៍
2016-07-07

ញឹក ប៊ុនឆៃ ២០១៦ ៨៥៥
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth
 RFA/Morm Moniroth



ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​រិះគន់​ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ពុំ​មាន​អ្វី​ដែល​គណបក្ស​របស់​លោក​ងាក​ទៅ​ចាប់​ដៃ​ទៀត​ឡើយ ដោយ​ហេតុ​ថា មក​ដល់​ពេល​នេះ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គ្មាន​អ្វី​ដែល​សំខាន់​ទៀត​នោះ​ទេ។ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាត់​ទុក​ថា លោក ញឹក ប៊ុនឆៃ ជា​ប្រភេទ​មនុស្ស​ដល់​ត្រើយ​សើយ​គូថ។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​អតីត​បង​ប្អូន​ដែល​ធ្លាប់​ជ្រក​ក្រោម​ដំបូល​រាជា​និយម​ដូច​គ្នា បញ្ជាក់​ថា គ្មាន​ថ្ងៃ​ណា​មួយ​ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ វិល​ទៅ​រក​ទ្រនំ​ចាស់ ឬ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៀត​ឡើយ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉ែប ប៊ុនជិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​ចាត់​ទុក​ការ​រិះគន់​របស់​លោក ញឹក ប៊ុនឆៃ ថា​ជា​មនុស្ស​រមិល​គុណ។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​នៃ​ការ​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ ៩​ឆ្នាំ​ដោយ​លោក ញឹក ប៊ុនឆៃ នេះ បាន​បំផ្លាញ​គ្មាន​សេសសល់​កេរ​មរតក​គណបក្ស និង​រហូត​ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​នេះ ត្រូវ​បាត់​ឈ្មោះ​បោះ​សំឡេង​ថែម​ទៀត​ផង៖ «»។



ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រតិកម្ម​នេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ថា មូលហេតុ​នៃ​ការ​នាំ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​រលាយ​ឈ្មោះ​នេះ គឺ​ជា​កំហុស​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ផ្ទាល់ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​រូប​លោក​ឡើយ។ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​បិទ​បញ្ចប់​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា លោក ញឹក ប៊ុនឆៃ អះអាង​ថា មូលហេតុ​សំខាន់​នោះ គឺ​ដោយសារ​សម្ដេច​ក្រុម​ព្រះ​មិន​ស្ដាប់​យោបល់​ពី​អ្នក​ដទៃ ហើយ​មិន​ដែល​ទទួល​កំហុស។ ទាំង​នេះ គឺ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​ហ៊្វុនស៊ិនប៉ិច ត្រូវ​ចុះ​ខ្សោយ​ដល់​សព្វថ្ងៃ។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ជំហរ​ថា គណបក្ស​របស់​លោក​នឹង​មិន​ចាប់​ដៃ ឬ​វិល​ទៅ​រក​បង្គង​ចាស់​ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ​ឲ្យ​លោក​វិញ​ឡើយ។ អតីត​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​លោក​ប្ដេជ្ញា​មិន​បក​ក្រោយ​វិញ​នេះ ដោយ​លោក​មិន​រំពឹង​ថា រួប​រួម​ជាមួយ​សម្ដេច​ក្រុម​ព្រះ នឹង​បាន​អ្វី​មក​វិញ ព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ​មាន​តែ​សម្បក​ប៉ុណ្ណោះ ហើយ​សម្បក​ក្លែងក្លាយ​ទៀត​ផង៖ «»។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ មាន​ភាព​រកាំរកូស និង​រហូត​ក្លាយ​ជា​សត្រូវ​នឹង​គ្នា បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ចេញ​ពី​ប្រធាន​បក្ស ជាពិសេស​ការ​ខ្វែង​គំនិត​គ្នា​នេះ ទាក់ទិន​ការ​លក់​ទីស្នាក់ការ​គណបក្ស​ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផង។

លោក ញ៉ែប ប៊ុនជិន ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​នៃ​ការ​គ្រប់គ្រង​គណបក្ស​រយៈពេល ៩​ឆ្នាំ គឺ​លោក ញឹក ប៊ុនឆៃ លក់​អ្វីៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្មាន​សល់។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា បើ​ទោះ​ជា​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​ដែល​ប្រសូត​ចេញ​ពី​ផ្ទៃ​តែ​មួយ​ក្រោម​ដំបូល​រាជា​និយម ចាប់​ដៃ​គ្នា​ឡើង​វិញ ក៏​មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ការ​គាំទ្រ​ដែរ។ ទាំង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ធ្លាប់​កាន់​ដៃ​គ្នា​រស់​ក្រោម​ម្លប់​ហ៊្វុនស៊ិនប៉ិច មួយ​រយៈពេល បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ភាព​ប្រេះឆា​នេះ ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ឆ្នាំ​២០១៥។ មួយ​ឆ្នាំ​ក្រោយ ពោល​កាល​ពី​ឆ្នាំ​២០១៦ អ្នក​នយោបាយ​ទាំង​ពីរ​ក៏​បាន​បែក​គ្នា​រហូត​បង្កើត​បក្ស​រៀងៗ​ខ្លួន៕

No comments: