A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

តុលាការ​នាំ​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី


ដោយ ប្រាជ្ញ ចេវ
2016-06-17

ហុង សុខហួរ ៨៥៥ ២០១៦
សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦។
 RFA/Brach Chev


សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី នាំ​ខ្លួន​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សីទាក់​ទង​នឹង​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ការ​ស្ដាប់​ចម្លើយ​របស់​លោក ហុង សុខហួរ នៅ​ពេល​នេះ គឺ​ជា​សំណុំរឿង​ដែល​បាន​បំបែក​ចេញ​ពី​សំណុំ​រឿង​ដើម​ដែល​ចោទ​ប្រកាន់​លើ​លោក ហុង សុខហួរ លើ​ការ​​ក្លែង​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

បន្ថែម​ពី​នេះ លោក លី សុផាណា បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​ការ​ស៊ើបសួរ​ទៅ​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ និង​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នានា នៅ​ក្នុង​រឿង​ក្ដី​នេះ។

ដូច​គ្នា​នេះ​ដែរ ក្រោយ​ចប់​ការ​សាកសួរ លោក ហុង សុខហួរ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មក​បំភ្លឺ​ពេល​នេះ​ក្នុង​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ៖ «តុលាការ​សាកសួរ​ខ្ញុំ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក សម រង្ស៊ី ពេល​នេះ​មិន​ទាន់​យ៉ាង​ណា​នៅ​ឡើយ​ទេ»។



លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ចោទ​ប្រកាន់​ឯកសារ​ក្លែង និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម។

លោក ហុង សុខហួរ បាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី។ ក្រោយ​ចាប់​ខ្លួន លោក ហុង សុខហួរ តុលាការ​ក៏​បាន​ចេញ​ដីកា​ឲ្យ​ជំនួយការ​ផ្នែក​កាន់​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ក្រោយ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទ​លោក ហុង សុខហួរ ជា​ជន​ក្បត់​ជាតិ ដោយ​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

No comments: