A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 June 2016

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​រៃអង្គាស​ថវិកា​ជួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​៥​រូប


ដោយ ខែ សុណង
2016-06-18

មន្ត្រី​អាដហុក ៤​នាក់ ២០១៨ ៨៥៥
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
 RFA



មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា អាហារ​សប្បុរសធម៌ ដើម្បី​រក​ការ​គាំទ្រ​ផ្នែក​ថវិកា​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​មន្ត្រី​សមាគម​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប ដែល​កំពុង​ជាប់​ឃុំ។ គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​នេះ បាន​សម្ដែង​ក្ដី​ត្រេកអរ និង​អះអាង​ថា ពួក​គេ​មិន​ឯកោ​នោះ​ទេ។

គ្រួសារ​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់ បាន​ទទួល​ថវិកា​ក្នុង​មួយ​គ្រួសារ​ជិត ៥០០​ដុល្លារ ដែល​បាន​ពី​ក្រុម​សង្គម​ស៊ីវិល​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​នេះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ មិថុនា ថា ទឹក​ប្រាក់​ប្រមាណ​ជាង ៣​ពាន់​ដុល្លារ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​បរិភោគ​អាហារ​សប្បុរសធម៌ ត្រូវ​បាន​បែង​ចែក​ជូន​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ បន្ទាប់​ពី​លោក និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​បាន​រៀបចំ​កម្មវិធី​នេះ។ លោក កែម ឡី បញ្ជាក់​ថា ទិសដៅ​សំខាន់​ដែល​រៀបចំ​ឲ្យ​មាន​ពិធី​នេះ ដើម្បី​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង ៥​រូប ក្នុង​ពេល​ជីវភាព​កំពុង​តែ​យ៉ាប់យ៉ឺន និង​ជា​ការ​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ទាំង​នោះ​ផង។



លោក កែម ឡី បន្ត​ថា នេះ​ក៏​ជា​ឱកាស​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​នូវ​គំនិត​យោបល់​រវាង​ក្រុម​គ្រួសារ​អ្នក​រងគ្រោះ និង​អ្នក​ដែល​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង​នោះ៖ «យើង​ចង់​ផ្សារភ្ជាប់​ថា យើង​ទាំងអស់​គ្នា​គឺ​នៅ​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ​នៅ​ជាមួយ​អ្នក​រង​គ្រោះ មិន​ចោល​ឆ្ងាយ​ទេ គឺ​យើង​នៅ​ជាមួយ​គ្នា ចលនា​គ្នា​ដើម្បី​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​នូវ​ករណី​ដោះ​លែង​ឲ្យ​មាន​ការ​ផ្ដល់​នូវ​សុភវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ។ យើង​ចង់​សម្រាល​បន្ទុក​គ្រួសារ​ជន​រងគ្រោះ​ដែរ ហើយ​ក៏​ចង់​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​គាត់​បន្ត​សកម្មភាព​របស់​គាត់​បន្ត​ទៅ​ទៀត បើ​ទោះ​បី​ជា​គាត់​នៅ​ក្នុង​ពន្ធនាគារ ឬ​មួយ​ក្រុម​គ្រួសារ​គាត់​នៅ​ខាង​ក្រៅ​ក៏ដោយ ដែល​អ្នក​ដទៃៗ​ទៀត​ដែល​គាត់​កំពុង​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ឲ្យ​គាត់​សង្ឃឹម​ថា​គាត់​អត់​នៅ​ឯកោ​ទេ»។

កម្មវិធី​អាហារ​សប្បុរសធម៌ បាន​រៀបចំ​ធ្វើ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១៧ មិថុនា ដោយ​មាន​អ្នក​ចូលរួម​ជា​មន្ត្រី​អង្គការ​សមាគម មន្ត្រី​រដ្ឋាភិបាល បុគ្គលិក​ក្រុមហ៊ុន​ជាង ១០០​នាក់​ចូលរួម។ មុន​ចូល​កម្មវិធី​នេះ ពួក​គេ​ទិញ​សំបុត្រ​តម្លៃ ២៥​ដុល្លារ​ក្នុង​ម្នាក់។ ក្នុង​ឱកាស​នោះ ក៏​មាន​ជំនួយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ កម្មវិធី​នេះ គេ​បាន​រៀបចំ​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​ចូលរួម​ឡើង​សម្ដែង​មតិ​ជុំវិញ​ការ​ឃុំ​ខ្លួន​មន្ត្រី​ទាំង ៥​រូប​នោះ។

មន្ត្រី​សមាគម​អាដហុក ៤​រូប​រួម​មាន អ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អតីត​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ក្ដីក្ដាំ​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ចោទ​ថា​បង្គាប់​ឲ្យ​នាង​ឆ្លើយ​ចម្លើយ​មិន​ពិត​ប្រាប់​តុលាការ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។

ភរិយា​របស់​លោក ណៃ វ៉ង់ដា អ្នកស្រី ភាវ ម៉ី បាន​សម្ដែង​ក្ដី​ត្រេកអរ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ពិធី​នេះ។ អ្នកស្រី​ថ្លែង​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នកស្រី ក៏ដូចជា​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត៖ «ជា​ចំណែក​មួយ​ធំ​ដែរ​ក្នុង​ការ​ជួយ​យើង​ទាំង​ទឹក​ចិត្ត ទាំង​ផ្នែក​ថវិកា​អ៊ីចឹង ជួយ​ទាំង​ផ្នែក​កម្លាំង​ផ្លូវ​ចិត្ត និង​ថវិកា គឺ​គាត់​ជួយ​បាន​ច្រើន ដូច​ថា​គាត់​ខំ​ប្រឹង​ជួយ​ទោះ​បី​ថា​ថវិកា​បាន​ប្រមាណ​ក៏ដោយ មិន​សំខាន់​ទេ សំខាន់​គាត់​មាន​ទឹក​ចិត្ត​ជួយ​យើង​ដែល​ជា​ជន​រងគ្រោះ។ ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​ខ្ញុំ​ដូចជា​មិន​ឯកោ មាន​អង្គការ​សង្គម​ស៊ីវិល មាន​មិត្តភ័ក្ដិ​គាត់ មាន​ប្រជាជន​ច្រើន​ដែល​គាំទ្រ ដែល​គាត់​ជួយ​យក​ចិត្ត​ទុក​ដាក់​ពួក​ខ្ញុំ ដូចជា​មិន​ឯកោ​ខ្លាំង​ទេ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌ គ្រោង​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ​ម្ដង​ទៀត​នៅ​ខែ​ក្រោយ៕

1 comment:

Anonymous said...


Hun Sen and the CPP are very apprehensive about this upcoming election.

Only Hun Sen and the CPP knew the exact number of the result of the 2013 election. They knew the CNRP had won the election by a landslide.

Hun Sen and the CPP have been trying to break the CNRP apart, but their efforts have failed. That's why we are seeing more and more erratic actions from Hun Sen against the CNRP.

In addition, Yuon's President just visited Cambodia to strengthen Yuon's grip over Cambodia.

Khmer people need to vote for the CCNRP to make it officially win this next election. We will use that win to get support from the international community, making Hun Sen to transfer the power.

Without that win, Hun Sen can crush Khmer people at will by arguing that people want to illegally overthrow his legitimate government.