A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 20 June 2016

គណបក្ស​ប្រឆាំង​រិះគន់​គណបក្ស​កាន់​អំណាច​ជុំវិញ​ការ​អនុវត្ត​ច្បាប់


ដោយ ម៉ម មុនីរតន៍
2016-06-19

អ៊ូ ច័ន្ទឫទ្ធិ ២០១៦ ៨៥៥
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ (កណ្ដាល) ថ្លែង​ក្នុង​ពេល​ជួប​ជុំ​ជាមួយ​យុវជន​នា​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth



ការ​ខ្វែង​គំនិត​លើ​បញ្ហា​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ពេល​នេះ នៅ​តែ​ជា​ចំណុច​ដ៏​ចម្រូងចម្រាស។ នៅ​ថ្ងៃ​ទី​១៩ មិថុនា នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ប្រតិកម្ម​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​រិះគន់​ស្ទើរ​គ្រប់​ទម្រង់​របស់​បក្ស​ប្រឆាំង ទាំង​ការ​ប្រើប្រាស់​សម្លៀកបំពាក់ និង​ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ​ជាដើម សុទ្ធតែ​ចោទ​ប្រកាន់​ថា គឺ​ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​រយ​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា សារ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​តែង​ចោទ​ប្រកាន់​រាល់​សកម្មភាព​របស់​បក្ស​ប្រឆាំង ថា​ជា​ការ​បំពាន​ច្បាប់​នោះ ត្រូវ​បាន​បក្ស​ក្រៅ​រដ្ឋាភិបាល​យល់​ឃើញ​ថា នោះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​ខុស​ពី​ការ​ពិត ហើយ​ថែម​ទាំង​ផ្ទុយ​ពី​ច្បាប់​ថែម​ទៀត​ផង។

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់អង្រែលើ ថា​មិន​ដឹង​មន្ត្រី​រដ្ឋាភិបាល​យក​មាត្រា​នៃ​ច្បាប់​ណា​មួយ ដែល​ចោទ​ប្រកាន់​ថា ការ​ពាក់​អាវ​មាន​ស្លាក​គណបក្ស ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ រឹត​តែ​បញ្ហា​នោះ​ទៀត ការ​ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ បែរ​ជា​ចោទ​ថា បក្ស​ប្រឆាំង​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​វិញ​ជាដើម។ លោក អ៊ូ ច័ន្ទឫទ្ធិ យល់​ឃើញ​ថា ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ លោក​បន្ត​ថា «សកម្មជន​ដែល​សុំ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏​គេ​ថា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ វា​ប៉ះពាល់​ស្អី​បង​ប្អូន​អើយ វា​ដូចជា​ហួស​ហេតុ​ពេក​ទេ​ហ្អី ឥត​យល់​ធ្វើ​ក៏​ខុស ធ្វើ​អី​ក៏​ខុស? អស់​លោក​មាន​អំណាច អស់​លោក​ថា​អី​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ដឹង​អំណាច​ឥត​គង់វង្ស​ទេ អំណាច​អំណាច​បែប​ហ្នឹង»។



បន្ថែម​ពី​លើ​នេះ លោក អ៊ូ ច័ន្ទឫទ្ធិ នៅ​តែ​យល់​ឃើញ​ថា កម្ពុជា កំពុង​ជាប់​គាំង និង​មាន​វិបត្តិ​ខាង​នយោបាយ។ លោក​បន្ត​ថា មាន​សហគមន៍​អន្តរជាតិ និង​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សុទ្ធតែ​បង្ហាញ​កង្វល់​ចំពោះ​ចរន្ត​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​នេះ។

ផ្ទុយ​ពី​នេះ​វិញ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​បក្ស​ប្រឆាំង​លើក​ឡើង​ទេ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​បក្ស​ប្រឆាំង​លើក​ឡើង​ថា កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ ដោយ​យោង​លើ​ប្រតិកម្ម​របស់​បរទេស​នោះ វា​គឺ​ជា​ការ​មិន​ស្គាល់​ខ្លួន​ឯង​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ លោក សុខ ឥសាន ចាត់​ទុក​ថា មិន​ដឹង​ជា​ប្រតិកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ផ្អែក​លើ​ទឡ្ហីករណ៍​អ្វី​ឲ្យ​ប្រាកដ​នោះ​ឡើយ។ ក្រៅ​ពី​នេះ​វិញ ការ​ស្នើ​សុំ​ចូល​គាល់​ព្រះមហាក្សត្រ គឺ​វា​មិន​ទាស់​ខុស​ទេ ប៉ុន្តែ​ប្រសិន​បើ​បែរ​ជា​យក​ការ​ចូល​គាល់​នោះ ធ្វើ​កិច្ចការ​ទៅ​វិញ គឺ​ជា​ការ​រំលោភ​ច្បាប់​ហើយ ព្រោះ​ច្បាប់​កំណត់​មាន​តែ​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​កិច្ចការ​ជាមួយ​ព្រះមហាក្សត្រ​បាន។ លោក​បន្ត​ថា «បើ​ព្រះករុណា​លោក​សព្វ​ព្រះរាជហឫទ័យ អា​ហ្នឹង​គឺ​គាត់​ទៅ​ធម្មតា​បាន ក៏ប៉ុន្តែ​ថា​ធ្វើ​ការងារ​ជា​ព្រះករុណា ខ្ញុំ​យល់​ថា​ពិត​ជា​ខុស​តាម​រដ្ឋធម្មនុញ្ញ គឺ​ព្រះអង្គ​ធ្វើ​ការ​ជាមួយ​រាជ​រដ្ឋាភិបាល។ នាយក​រដ្ឋមន្ត្រី​មាន​ភារកិច្ច​ឡើង​រាយការណ៍​ជូន​ថ្វាយ​ព្រះករុណា​ក្នុង​មួយ​ខែ ២​ដង មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ភាព​ប្រេះស្រាំ​ខាង​នយោបាយ​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​លើ​ទិដ្ឋភាព និង​ជុំវិញ​និយម​ន័យ​ច្បាប់។ ប្រសិន​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ឥរិយាបថ​បែប​នេះ វា​អាច​នឹង​បង្កើត​ព្រឹត្តិការណ៍​ដូច​ឆ្នាំ​១៩៩៧ យ៉ាង​ដូច្នេះ​ដែរ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម អះអាង​ថា វា​ត្រូវ​តែ​មាន​អ្នក​កំណត់​និយម​ច្បាប់​ឲ្យ​បាន​ប្រាកដ​ឡើង ជា​ជាង​ទុក​ឲ្យ​ភាគី​ម្ខាង​បកស្រាយ​ច្បាប់​យក​ត្រូវ​តែ​រៀង​ខ្លួន​បែប​នេះ​ត​ទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ លោក មាស នី យល់​ឃើញ​ថា ស្ថានភាព​នេះ​អាច​នឹង​រុញ​ច្រាន​ឲ្យ​មាន​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​កាន់​តែ​កាន់​ខ្លាំង​ឡើង​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «នាំ​គ្នា​បកស្រាយ​រដ្ឋធម្មនុញ្ញ បកស្រាយ​ច្បាប់​ទៅ​តាម​អ្វី​ដែល​ខ្លួន​ឯង​យល់។ យើង​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ច្បាប់​កំពូល ចេញ​មុខ​មក​ដើម្បី​ធ្វើ​ការ​កំណត់ ឬ​ក៏​សម្រេច​ថា​តើ​ច្បាប់​ហ្នឹង​ត្រូវ​បកស្រាយ​ទៅ​តាម​បែប​ណា​ឲ្យ​វា​ត្រូវ»។

ថ្វីបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់​ឃើញ​ថា កម្ពុជា ពុំ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ធ្លាប់​ស្វាគមន៍​រាល់​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដែរ ក៏ប៉ុន្តែ​ការ​ចរចា​នោះ​អាច​ធ្វើ​ទៅ​បាន លុះត្រា​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ទិដ្ឋភាព​នយោបាយ ដែល​មិន​មែន​ជា​ការ​ចរចា​ផ្ដោត​លើ​យុត្តាធិការ​តុលាការ និង​អ្នក​ជាប់​ឃុំ​ឡើយ។

ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ធ្លាប់​អះអាង​ពី​ជំហរ​ថា ការ​ចរចា​លើក​នេះ បក្ស​ប្រឆាំង​នឹង​មិន​ទាមទារ​ដាក់​លក្ខខណ្ឌ​អ្វី​ទាំងអស់ ឲ្យ​តែ​បក្ស​កាន់​អំណាច​យល់​ព្រម​ចរចា។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា លោក​នឹង​មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី នេះ។ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រលយ​ទៀត​ថា លិខិត​ចំហ​របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រមាថ​ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ស្រី​កំណាន់​របស់​មេ​ដឹក​នាំ​វៀតណាម គឺ​ជា​លិខិត​មិន​ស្មោះ​ត្រង់៕

5 comments:

Anonymous said...

Hun Sen always unhappy who are criticize him that is communist way and cnrp will be get more trouble by Hun sen law.

Anonymous said...

Dear All,

The Khmer people and their Nation will NEVER see the light at the end of the tunnel, until and unless the root causes of their problems are resolved and stopped.

Hun Sen is just a Hanoi's third hand.
When this third hand is cut off, Hanoi will for sure replace it with another one.
To solve Khmer problems, go after the hand Maker !

Anonymous said...

Hun Sen and the CPP are very apprehensive about this upcoming election.

Only Hun Sen and the CPP knew the exact number of the result of the 2013 election. They knew the CNRP had won the election by a landslide.

Hun Sen and the CPP have been trying to break the CNRP apart, but their efforts have failed. That's why we are seeing more and more erratic actions from Hun Sen against the CNRP.

In addition, Yuon's President just visited Cambodia to strengthen Yuon's grip over Cambodia.

Khmer people need to vote for the CCNRP to make it officially win this next election. We will use that win to get support from the international community, making Hun Sen to transfer the power.

Without that win, Hun Sen can crush Khmer people at will by arguing that people want to illegally overthrow his legal government.

Anonymous said...



at 04:31

In every battle the goal is to kill the commander first, and the sooner is better.
But in a true battlefield before you can get to the commander you have to weaken the frontline soldiers first.
Hanoi is the commander and Hun Sen and the CPP are the frontline soldiers.



Anonymous said...

14:13

In every battle, both on the battlefields and off, your goal
is to kill the Commander AND the front lines soldiers.

You don't need to wait which target (s) to take out first or second.
The only criteria would be when such an opportunity is available of
a first strike.
In this poster's view, yes there is such an opportunity.
The poster, however hereby reserves the right to lay out the steps after
the event (s) of the 2018 election.