A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday 20 June 2016
គណបក្សប្រឆាំងរិះគន់គណបក្សកាន់អំណាចជុំវិញការអនុវត្តច្បាប់
ដោយ ម៉ម មុនីរតន៍
2016-06-19
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ (កណ្ដាល) ថ្លែងក្នុងពេលជួបជុំជាមួយយុវជននាទីស្នាក់ការកណ្ដាលនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Morm Moniroth
ការខ្វែងគំនិតលើបញ្ហានយោបាយរវាងគណបក្សធំៗទាំងពីរពេលនេះ នៅតែជាចំណុចដ៏ចម្រូងចម្រាស។ នៅថ្ងៃទី១៩ មិថុនា នេះ តំណាងរាស្ត្រគណបក្សប្រឆាំង ប្រតិកម្មចំពោះមន្ត្រីរដ្ឋាភិបាលដែលរិះគន់ស្ទើរគ្រប់ទម្រង់របស់បក្សប្រឆាំង ទាំងការប្រើប្រាស់សម្លៀកបំពាក់ និងស្នើសុំចូលគាល់ព្រះមហាក្សត្រជាដើម សុទ្ធតែចោទប្រកាន់ថា គឺជារឿងរំលោភរដ្ឋធម្មនុញ្ញ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចាត់ទុកថា សារនយោបាយរបស់បក្សកាន់អំណាចដែលតែងចោទប្រកាន់រាល់សកម្មភាពរបស់បក្សប្រឆាំង ថាជាការបំពានច្បាប់នោះ ត្រូវបានបក្សក្រៅរដ្ឋាភិបាលយល់ឃើញថា នោះគឺជាការចោទប្រកាន់ដែលខុសពីការពិត ហើយថែមទាំងផ្ទុយពីច្បាប់ថែមទៀតផង។
លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីស្នាក់ការកណ្ដាលនៅសង្កាត់ចាក់អង្រែលើ ថាមិនដឹងមន្ត្រីរដ្ឋាភិបាលយកមាត្រានៃច្បាប់ណាមួយ ដែលចោទប្រកាន់ថា ការពាក់អាវមានស្លាកគណបក្ស ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ រឹតតែបញ្ហានោះទៀត ការស្នើសុំចូលគាល់ព្រះមហាក្សត្រ បែរជាចោទថា បក្សប្រឆាំងកំពុងរំលោភរដ្ឋធម្មនុញ្ញទៅវិញជាដើម។ លោក អ៊ូ ច័ន្ទឫទ្ធិ យល់ឃើញថា ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលបែបនេះ គឺផ្ទុយពីអ្វីដែលមានចែងនៅក្នុងច្បាប់។ លោកបន្តថា «សកម្មជនដែលសុំស្នាមមេដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏គេថាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ វាប៉ះពាល់ស្អីបងប្អូនអើយ វាដូចជាហួសហេតុពេកទេហ្អី ឥតយល់ធ្វើក៏ខុស ធ្វើអីក៏ខុស? អស់លោកមានអំណាច អស់លោកថាអីក៏បានដែរ ប៉ុន្តែត្រូវដឹងអំណាចឥតគង់វង្សទេ អំណាចអំណាចបែបហ្នឹង»។
បន្ថែមពីលើនេះ លោក អ៊ូ ច័ន្ទឫទ្ធិ នៅតែយល់ឃើញថា កម្ពុជា កំពុងជាប់គាំង និងមានវិបត្តិខាងនយោបាយ។ លោកបន្តថា មានសហគមន៍អន្តរជាតិ និងលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ សុទ្ធតែបង្ហាញកង្វល់ចំពោះចរន្តនយោបាយនៅកម្ពុជា នៅពេលនេះ។
ផ្ទុយពីនេះវិញ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា កម្ពុជា ពុំមានវិបត្តិនយោបាយដូចបក្សប្រឆាំងលើកឡើងទេ។ ម្យ៉ាងវិញទៀត អ្វីដែលបក្សប្រឆាំងលើកឡើងថា កម្ពុជា កំពុងជាប់គាំងផ្នែកនយោបាយ ដោយយោងលើប្រតិកម្មរបស់បរទេសនោះ វាគឺជាការមិនស្គាល់ខ្លួនឯងមិនទាន់ច្បាស់នៅឡើយទេ។ លោក សុខ ឥសាន ចាត់ទុកថា មិនដឹងជាប្រតិកម្មរបស់បក្សប្រឆាំងនេះផ្អែកលើទឡ្ហីករណ៍អ្វីឲ្យប្រាកដនោះឡើយ។ ក្រៅពីនេះវិញ ការស្នើសុំចូលគាល់ព្រះមហាក្សត្រ គឺវាមិនទាស់ខុសទេ ប៉ុន្តែប្រសិនបើបែរជាយកការចូលគាល់នោះ ធ្វើកិច្ចការទៅវិញ គឺជាការរំលោភច្បាប់ហើយ ព្រោះច្បាប់កំណត់មានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការជាមួយព្រះមហាក្សត្របាន។ លោកបន្តថា «បើព្រះករុណាលោកសព្វព្រះរាជហឫទ័យ អាហ្នឹងគឺគាត់ទៅធម្មតាបាន ក៏ប៉ុន្តែថាធ្វើការងារជាព្រះករុណា ខ្ញុំយល់ថាពិតជាខុសតាមរដ្ឋធម្មនុញ្ញ គឺព្រះអង្គធ្វើការជាមួយរាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីមានភារកិច្ចឡើងរាយការណ៍ជូនថ្វាយព្រះករុណាក្នុងមួយខែ ២ដង មានចែងក្នុងរដ្ឋធម្មនុញ្ញ»។
អ្នកវិភាគនយោបាយ មើលឃើញថា ភាពប្រេះស្រាំខាងនយោបាយនេះ គឺផ្ដើមចេញពីការខ្វែងគំនិតគ្នាលើទិដ្ឋភាព និងជុំវិញនិយមន័យច្បាប់។ ប្រសិនបើបក្សទាំងពីរនៅតែប្រកាន់ឥរិយាបថបែបនេះ វាអាចនឹងបង្កើតព្រឹត្តិការណ៍ដូចឆ្នាំ១៩៩៧ យ៉ាងដូច្នេះដែរ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម អះអាងថា វាត្រូវតែមានអ្នកកំណត់និយមច្បាប់ឲ្យបានប្រាកដឡើង ជាជាងទុកឲ្យភាគីម្ខាងបកស្រាយច្បាប់យកត្រូវតែរៀងខ្លួនបែបនេះតទៅទៀត។ បន្ថែមពីលើនេះ លោក មាស នី យល់ឃើញថា ស្ថានភាពនេះអាចនឹងរុញច្រានឲ្យមានការប្រេះឆាផ្ទៃក្នុងកាន់តែកាន់ខ្លាំងឡើងទៅវិញទេ។ លោកបន្តថា «នាំគ្នាបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ទៅតាមអ្វីដែលខ្លួនឯងយល់។ យើងមិនទាន់ឃើញមានស្ថាប័នច្បាប់កំពូល ចេញមុខមកដើម្បីធ្វើការកំណត់ ឬក៏សម្រេចថាតើច្បាប់ហ្នឹងត្រូវបកស្រាយទៅតាមបែបណាឲ្យវាត្រូវ»។
ថ្វីបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ឃើញថា កម្ពុជា ពុំមានការជាប់គាំងខាងនយោបាយ ទាំងលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ធ្លាប់ស្វាគមន៍រាល់ការចរចាជាមួយបក្សប្រឆាំងដែរ ក៏ប៉ុន្តែការចរចានោះអាចធ្វើទៅបាន លុះត្រាធ្វើឡើងក្នុងក្របខ័ណ្ឌទិដ្ឋភាពនយោបាយ ដែលមិនមែនជាការចរចាផ្ដោតលើយុត្តាធិការតុលាការ និងអ្នកជាប់ឃុំឡើយ។
ប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ធ្លាប់អះអាងពីជំហរថា ការចរចាលើកនេះ បក្សប្រឆាំងនឹងមិនទាមទារដាក់លក្ខខណ្ឌអ្វីទាំងអស់ ឲ្យតែបក្សកាន់អំណាចយល់ព្រមចរចា។ ក៏ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់បញ្ជាក់ថា លោកនឹងមិនចាប់អារម្មណ៍អ្វីឡើយចំពោះសារនយោបាយរបស់លោក សម រង្ស៊ី នេះ។ លោក ហ៊ុន សែន ថែមទាំងបានព្រលយទៀតថា លិខិតចំហរបស់លោក សម រង្ស៊ី ដែលបង្ហាញការសោកស្ដាយចំពោះការប្រមាថថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាស្រីកំណាន់របស់មេដឹកនាំវៀតណាម គឺជាលិខិតមិនស្មោះត្រង់៕
Subscribe to:
Post Comments (Atom)
5 comments:
Hun Sen always unhappy who are criticize him that is communist way and cnrp will be get more trouble by Hun sen law.
Dear All,
The Khmer people and their Nation will NEVER see the light at the end of the tunnel, until and unless the root causes of their problems are resolved and stopped.
Hun Sen is just a Hanoi's third hand.
When this third hand is cut off, Hanoi will for sure replace it with another one.
To solve Khmer problems, go after the hand Maker !
Hun Sen and the CPP are very apprehensive about this upcoming election.
Only Hun Sen and the CPP knew the exact number of the result of the 2013 election. They knew the CNRP had won the election by a landslide.
Hun Sen and the CPP have been trying to break the CNRP apart, but their efforts have failed. That's why we are seeing more and more erratic actions from Hun Sen against the CNRP.
In addition, Yuon's President just visited Cambodia to strengthen Yuon's grip over Cambodia.
Khmer people need to vote for the CCNRP to make it officially win this next election. We will use that win to get support from the international community, making Hun Sen to transfer the power.
Without that win, Hun Sen can crush Khmer people at will by arguing that people want to illegally overthrow his legal government.
at 04:31
In every battle the goal is to kill the commander first, and the sooner is better.
But in a true battlefield before you can get to the commander you have to weaken the frontline soldiers first.
Hanoi is the commander and Hun Sen and the CPP are the frontline soldiers.
14:13
In every battle, both on the battlefields and off, your goal
is to kill the Commander AND the front lines soldiers.
You don't need to wait which target (s) to take out first or second.
The only criteria would be when such an opportunity is available of
a first strike.
In this poster's view, yes there is such an opportunity.
The poster, however hereby reserves the right to lay out the steps after
the event (s) of the 2018 election.
Post a Comment