A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 21 June 2016

លោក ហ៊ុន សែន ថា​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ


Manekseka Sangkum


Making mountains out of a mole hill, eh? Well, by your logic and reasoning, all Mr Kem Sokha has to do is turn up in court, answer a few questions [no matter how trivial or personal], be convicted of some ridiculously trumped up charges, and ultimately made to rot at Prey Sar like all the others who had so far complied with the CPP court's summons? 

The fact of the matter is that each day that these civil society staffers, opposition personalities and activists are detained, the stronger the public and international mood and sympathy sway in the direction of the persecuted party - and it's not the ruling CPP. Of course, you, Mr Hun Sen, may not care in the slightest [as you have always maintained] as to your childish gamesmanship, but all things - good or ill - have their repercussions and consequences at some point in time.

<<<

លោក ហ៊ុន សែន ថា​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ
ដោយ ថា កិត្យា
2016-06-20

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ឆិតបញ្ឆៀង​ទៅ​កាន់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​បាន​ធ្វើ​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ ហើយ​ការ​ធ្វើ​ពិធី​បួងសួង​តាម​បែប​សាសនា​នោះ គឺ​មិន​អាច​ជួយ​អ្នក​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​បាន​នោះ​ទេ។ រីឯ​បក្ស​ប្រឆាំង នៅ​តែ​ចាត់​ទុក​ថា វិធានការ​របស់​តុលាការ​លើ​លោក កឹម សុខា គឺ​ជា​រឿង​នយោបាយ ដែល​ត្រូវ​តែ​ដោះស្រាយ​ដោយ​បក្ស​កាន់​អំណាច និង​បក្ស​សង្គ្រោះ​ជាតិ តាម​វប្បធម៌​សន្ទនា។

ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​និយាយ​ចំៗ​ថា ភាគី​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជា​ទូទៅ​ថា លោក​សំដៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ប្រព័ន្ធ​តុលាការ ហើយ​បាន​រត់​ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប សុំ​ឲ្យ​បារមី​នៃ​វត្ថុ​សក្ដិសិទ្ធិ និង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​អតីត​ព្រះមហាក្សត្រ​ច្រើន​ជំនាន់ ជួយ​បន្ទន់​ចិត្ត​អ្នក​នយោបាយ​ឲ្យ​ចេះ​រួបរួម​គ្នា គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។



ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា លោក ហ៊ុន សែន បាន​ថ្លែង​ឡកឡឺយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​បន់ស្រន់ មិន​អាច​ជួយ​អ្នក​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​បាន​នោះ​ទេ។ លោក​បន្ថែម​ថា មិន​បាច់​ទៅ​បួងសួង​ឯណា​នោះ​ទេ កុំ​តែ​ទៅ​ធ្វើ​អំពើ​ខុស​ច្បាប់ គឺ​គ្មាន​ទោស​ទណ្ឌ​ឡើយ៖ «សូម​ផ្ដាំ​ផ្ញើ​ទៅ មិន​បាច់​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន​សែន​ព្រេន​ឯណា​នោះ​ទេ ធ្វើ​កុំ​ឲ្យ​តែ​ខុស​ច្បាប់​ទៅ មិន​ដែល​ចូល​គុក​ទេ កុំ​ឆ្ងល់! បើ​ធ្វើ​ខុស​ច្បាប់ ទោះ​ទៅ​ព្រះអង្គ​ដងកើ ព្រះអង្គ​ចេក​ព្រះអង្គ​ចម ទៅ​ប្រាសាទ​ព្រះវិហារ ប្រាសាទ​អង្គរវត្ត ប្រាសាទ​ឯណា ព្រះឥន្ទ ព្រះព្រហ្ម​ទៀត​ក៏​នៅ​តែ​ជាប់​គុក​ដែរ»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តំណាង​រាស្ត្រ​ជាច្រើន​រូប ព្រម​ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២​ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បួងសួង​នៅ​ខេត្ត​សៀមរាប ដើម្បី​ជួយ​ជំរុញ​កម្លាំង​ចិត្ត​ឲ្យ​ព្យាយាម​ដោះស្រាយ​បញ្ហា​ឡើង​កម្ដៅ​នយោបាយ​នៅ​ក្នុង​ប្រទេស ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វះ​ស្វែងរក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​សម្រេច​រួច​មក។

ចំពោះ​បញ្ហា​ឡើង​កម្តៅ​នយោបាយ​នោះ លោក ហ៊ុន សែន បាន​ថ្លែង​បញ្ឆិតបញ្ឆៀង​ទៅ​កាន់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ គឺ​ជា​ការ​បង្កើត​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ៖ «ទៅ​ឲ្យ​គេ​សួរ​បន្តិច​ទៅ រួច​មក​វិញ​ទៅ​មាន​អ្នក​ណា​គេ​ចាប់។ ដល់​ទៅ​វា​បង្កើត​ទៅ​ជា​អា​រឿង​តូច​ទៅ​ជា​រឿង​ធំ អា​ហ្នឹង​មក​ពី​អ្វី​មក​ពី​មេធាវី​វា​ស្ទើរ។ អា​ហ្នឹង​មក​មេធាវី​ស៊ើកៗ មើល​មាត្រា​៥៣៨ មើល​មិន​ឃើញ។ កុំ​ទៅ​ធ្វើ​ខុស​ច្បាប់ រួច​ហើយ​មក​ទារ​គណបក្ស​ប្រជាជន ចរចា គណបក្ស​ប្រជាជន ចរចា​ជំនួស​ឲ្យ​តុលាការ?»។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​រឿង​នយោបាយ មិន​មែន​ជា​រឿង​អនុវត្ត​ច្បាប់ ឬ​មិន​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ចង់​ជួប​ចរចា​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​តាម​ការ​បារម្ភ និង​ការ​ចង់​ឃើញ​របស់​ប្រជាពលរដ្ឋ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) រួម​ទាំង​សហគមន៍​អន្តរជាតិ៖ «រឿង​ដែល​គេ​ថា រឿង​តុលាការ​រឿង​អី​នោះ គឺ​គេ​គ្រាន់​តែ​យក​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ជាតិ មក​បិទ​បាំង​ការ​ពិត​តែ​ប៉ុណ្ណឹង​ទេ តែ​អ្វី​ដែល​ជា​ការ​ពិត គឺ​មតិ​ជាតិ និង​អន្តរជាតិ គេ​បាន​ដឹង​ច្បាស់​ទាំងអស់ ហើយ​លើក​នេះ យើង​នឹង​ខិតខំ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ជជែក​ជាមួយ​គ្នា»។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​ប៉ុនប៉ង​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា បន្ទាប់​ពី​លោក​បដិសេធ​មិន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម។ ការ​បដិសេធ​មិន​ចូល​ខ្លួន​នោះ ដោយ​លោក កឹម សុខា សំអាង​ថា លោក​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​លោក​ចង់​ការពារ​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ កុំ​ឲ្យ​អ្នក​មាន​អំណាច​បន្ត​រំលោភ​បំពាន​ត​ទៅ​ទៀត។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា បញ្ហា​មិន​ទាន់​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ អាច​ជា​ហេតុ​នាំ​ឲ្យ​មេ​បក្ស​ប្រឆាំង​មិន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ ហើយ​បែរ​ជា​ធ្វើ​ការ​តស៊ូ​មតិ​អហិង្សា​ដោយ​មាន​ពិធី​បួងសួង​តាម​បែប​សាសនា​ជាដើម៖ «ខ្ញុំ​គិត​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​ឆ្លុះ​បញ្ហា​ថា គណបក្ស​ប្រឆាំង​គ្មាន​សេណារ៉េយូ​អី​ថ្មី ក្រៅ​ពី​ការ​ធ្វើ​ពិធី​បួងសួង​បែប​នេះ ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព និង​អភ័យ​ឯកសិទ្ធិ។ តែ​វា​បាន​ឆ្លុះ​បញ្ចាំង​មួយ​ទៀត​ថា យុទ្ធសាស្ត្រ​មួយ​ដែល​មើល​ទៅ​ហាក់​ដូចជា​របស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​ដើរ​ផ្លូវ​ផ្សេង​គ្នា»។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​ដល់​ប្រជាពលរដ្ឋ។ លើស​ពី​នេះ លោក​ចង់​ឃើញ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា គួរ​តែ​ពិភាក្សា​គ្នា ហើយ​ផ្តល់​ដំណោះស្រាយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ៕

6 comments:

Anonymous said...

Mr. Hun Sen,

You keep repeating " Just follow the laws ".
Well let's do it, including YOU.

That means when you lose the 2018 election, which you will, you will relinquish your power.
Will YOU follow the law, or will you not ?

Anonymous said...


អាឡប់ហ៊ុនខ្វាងហ្អើយ ក្រែងហ្អែង ជាអ្នកបញ្ជាអោយបង្កើតខ្សែអាត់ស្នេហាមានជាងកន្លះរយភាគហ្អី អាភ្លឺ!
ដល់គេមិនចូលអន្ទាក់ហ្អែងៗខឹងគេ។
សូម្បីបរទេសក៏មិនជឿអាខ្វាងអែងដែរ ហេតុនេះហើយបានជាពួកឯកអគ្គរដ្ឋទូតគេនាំគ្នាទៅលើកទឹកចិត្តលោកកិមសុខា ជាបន្តរបន្ទាប់ដល់ទីស្នាក់ការ ដឹងឬនៅ អាល្ងង់!


Anonymous said...

Srach Ter Leu Morth Ah Kwack.

Who created and inflated the problem Ah Kwack Hun Sen?

How about Yuon illegal immigrants?

How about Yuon's encroachment of Khmer land?

How about Yuon's destruction of Khmer natural resource?

Anonymous said...

ជាង៣០ឆ្នាំហើយ ហ៊ុន សែន មិនដែលថាបានថ្វើអ្វីខុសទេ ទោះជាសម្លាប់ខ្មែររាប់មិនអស់ តែនៅតែមិនខុសដែរ នេះហើយដែកជោ មើលទៅ ឲ្យតែបាននិយាយ សម្តីវិញមានតែកាប់សម្លាប់ ក្អេងក្អាងដូចកូនក្ងាត់នៅក្នុងក្អម តែបើយួនវិញ រួញក្បាលដូចបង្រូល សុំមើលទៅ ខ្លាំងមែន រកគ្មានទេ អញ្ចឹងបានជាកូនក្មេងជេរនោះ នេះហើយបានសមមុខវា។

Anonymous said...



Now Hun Sen looks so dumb and stupid to the world, does he still want to be a professor to the world top leaders?

Anonymous said...

Ah ah kwak, you don't have be blase about the laws because the world knows about your monkeys'business.