Manekseka Sangkum:
Making mountains out of a mole hill, eh? Well, by your logic and reasoning, all Mr Kem Sokha has to do is turn up in court, answer a few questions [no matter how trivial or personal], be convicted of some ridiculously trumped up charges, and ultimately made to rot at Prey Sar like all the others who had so far complied with the CPP court's summons?
The fact of the matter is that each day that these civil society staffers, opposition personalities and activists are detained, the stronger the public and international mood and sympathy sway in the direction of the persecuted party - and it's not the ruling CPP. Of course, you, Mr Hun Sen, may not care in the slightest [as you have always maintained] as to your childish gamesmanship, but all things - good or ill - have their repercussions and consequences at some point in time.
<<<
លោក ហ៊ុន សែន ថាគណបក្សសង្គ្រោះជាតិបង្កើតរឿងតូចឲ្យក្លាយទៅជារឿងធំ
ដោយ ថា កិត្យា
2016-06-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ឆិតបញ្ឆៀងទៅកាន់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាបានធ្វើរឿងតូចឲ្យក្លាយទៅជារឿងធំ ហើយការធ្វើពិធីបួងសួងតាមបែបសាសនានោះ គឺមិនអាចជួយអ្នកប្រព្រឹត្តិអំពើខុសច្បាប់បាននោះទេ។ រីឯបក្សប្រឆាំង នៅតែចាត់ទុកថា វិធានការរបស់តុលាការលើលោក កឹម សុខា គឺជារឿងនយោបាយ ដែលត្រូវតែដោះស្រាយដោយបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ តាមវប្បធម៌សន្ទនា។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននិយាយចំៗថា ភាគីមួយណាក្ដី ក៏គេដឹងជាទូទៅថា លោកសំដៅដល់គណបក្សសង្គ្រោះជាតិ ដែលកំពុងមានភាពចម្រូងចម្រាសជាមួយប្រព័ន្ធតុលាការ ហើយបានរត់ទៅធ្វើពិធីបួងសួងនៅប្រាសាទអង្គរវត្តខេត្តសៀមរាប សុំឲ្យបារមីនៃវត្ថុសក្ដិសិទ្ធិ និងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រច្រើនជំនាន់ ជួយបន្ទន់ចិត្តអ្នកនយោបាយឲ្យចេះរួបរួមគ្នា គិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា លោក ហ៊ុន សែន បានថ្លែងឡកឡឺយឲ្យគណបក្សសង្គ្រោះជាតិ ថាការបន់ស្រន់ មិនអាចជួយអ្នកប្រព្រឹត្តិអំពើខុសច្បាប់បាននោះទេ។ លោកបន្ថែមថា មិនបាច់ទៅបួងសួងឯណានោះទេ កុំតែទៅធ្វើអំពើខុសច្បាប់ គឺគ្មានទោសទណ្ឌឡើយ៖ «សូមផ្ដាំផ្ញើទៅ មិនបាច់ទៅធ្វើបុណ្យធ្វើទានសែនព្រេនឯណានោះទេ ធ្វើកុំឲ្យតែខុសច្បាប់ទៅ មិនដែលចូលគុកទេ កុំឆ្ងល់! បើធ្វើខុសច្បាប់ ទោះទៅព្រះអង្គដងកើ ព្រះអង្គចេកព្រះអង្គចម ទៅប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ប្រាសាទឯណា ព្រះឥន្ទ ព្រះព្រហ្មទៀតក៏នៅតែជាប់គុកដែរ»។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ គឺមួយថ្ងៃបន្ទាប់ពីតំណាងរាស្ត្រជាច្រើនរូប ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២ពាន់នាក់ បានជួបជុំគ្នាធ្វើពិធីបួងសួងនៅខេត្តសៀមរាប ដើម្បីជួយជំរុញកម្លាំងចិត្តឲ្យព្យាយាមដោះស្រាយបញ្ហាឡើងកម្ដៅនយោបាយនៅក្នុងប្រទេស ក្រោយពីគណបក្សសង្គ្រោះជាតិ បានស្វះស្វែងរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា មិនបានសម្រេចរួចមក។
ចំពោះបញ្ហាឡើងកម្តៅនយោបាយនោះ លោក ហ៊ុន សែន បានថ្លែងបញ្ឆិតបញ្ឆៀងទៅកាន់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាការមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការនោះ គឺជាការបង្កើតរឿងតូចឲ្យក្លាយទៅជារឿងធំ៖ «ទៅឲ្យគេសួរបន្តិចទៅ រួចមកវិញទៅមានអ្នកណាគេចាប់។ ដល់ទៅវាបង្កើតទៅជាអារឿងតូចទៅជារឿងធំ អាហ្នឹងមកពីអ្វីមកពីមេធាវីវាស្ទើរ។ អាហ្នឹងមកមេធាវីស៊ើកៗ មើលមាត្រា៥៣៨ មើលមិនឃើញ។ កុំទៅធ្វើខុសច្បាប់ រួចហើយមកទារគណបក្សប្រជាជន ចរចា គណបក្សប្រជាជន ចរចាជំនួសឲ្យតុលាការ?»។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា រឿងរ៉ាវដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ គឺជារឿងនយោបាយ មិនមែនជារឿងអនុវត្តច្បាប់ ឬមិនអនុវត្តច្បាប់នោះទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរចង់ជួបចរចាជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហានយោបាយតាមការបារម្ភ និងការចង់ឃើញរបស់ប្រជាពលរដ្ឋ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) រួមទាំងសហគមន៍អន្តរជាតិ៖ «រឿងដែលគេថា រឿងតុលាការរឿងអីនោះ គឺគេគ្រាន់តែយកស្ថាប័នរដ្ឋ និងស្ថាប័នជាតិ មកបិទបាំងការពិតតែប៉ុណ្ណឹងទេ តែអ្វីដែលជាការពិត គឺមតិជាតិ និងអន្តរជាតិ គេបានដឹងច្បាស់ទាំងអស់ ហើយលើកនេះ យើងនឹងខិតខំព្យាយាមធ្វើយ៉ាងណាឲ្យការជជែកជាមួយគ្នា»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងរដ្ឋាភិបាលប៉ុនប៉ងចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីលោកបដិសេធមិនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ ការបដិសេធមិនចូលខ្លួននោះ ដោយលោក កឹម សុខា សំអាងថា លោកមានអភ័យឯកសិទ្ធិសភា ហើយលោកចង់ការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ កុំឲ្យអ្នកមានអំណាចបន្តរំលោភបំពានតទៅទៀត។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា បញ្ហាមិនទាន់ជឿទុកចិត្តលើប្រព័ន្ធតុលាការ អាចជាហេតុនាំឲ្យមេបក្សប្រឆាំងមិនចូលខ្លួនបំភ្លឺនៅតុលាការ ហើយបែរជាធ្វើការតស៊ូមតិអហិង្សាដោយមានពិធីបួងសួងតាមបែបសាសនាជាដើម៖ «ខ្ញុំគិតថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាឆ្លុះបញ្ហាថា គណបក្សប្រឆាំងគ្មានសេណារ៉េយូអីថ្មី ក្រៅពីការធ្វើពិធីបួងសួងបែបនេះ ដើម្បីឲ្យមានការគោរពសិទ្ធិសេរីភាព និងអភ័យឯកសិទ្ធិ។ តែវាបានឆ្លុះបញ្ចាំងមួយទៀតថា យុទ្ធសាស្ត្រមួយដែលមើលទៅហាក់ដូចជារបស់គណបក្សនយោបាយនៅកម្ពុជា កំពុងតែដើរផ្លូវផ្សេងគ្នា»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ អំពាវនាវឲ្យអ្នកនយោបាយខ្មែរស្វែងរកដំណោះស្រាយសមស្រប ដើម្បីឲ្យគ្រប់គណបក្សនយោបាយមានសេរីភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ។ លើសពីនេះ លោកចង់ឃើញគណបក្សមានអាសនៈក្នុងរដ្ឋសភា គួរតែពិភាក្សាគ្នា ហើយផ្តល់ដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕
6 comments:
Mr. Hun Sen,
You keep repeating " Just follow the laws ".
Well let's do it, including YOU.
That means when you lose the 2018 election, which you will, you will relinquish your power.
Will YOU follow the law, or will you not ?
អាឡប់ហ៊ុនខ្វាងហ្អើយ ក្រែងហ្អែង ជាអ្នកបញ្ជាអោយបង្កើតខ្សែអាត់ស្នេហាមានជាងកន្លះរយភាគហ្អី អាភ្លឺ!
ដល់គេមិនចូលអន្ទាក់ហ្អែងៗខឹងគេ។
សូម្បីបរទេសក៏មិនជឿអាខ្វាងអែងដែរ ហេតុនេះហើយបានជាពួកឯកអគ្គរដ្ឋទូតគេនាំគ្នាទៅលើកទឹកចិត្តលោកកិមសុខា ជាបន្តរបន្ទាប់ដល់ទីស្នាក់ការ ដឹងឬនៅ អាល្ងង់!
Srach Ter Leu Morth Ah Kwack.
Who created and inflated the problem Ah Kwack Hun Sen?
How about Yuon illegal immigrants?
How about Yuon's encroachment of Khmer land?
How about Yuon's destruction of Khmer natural resource?
ជាង៣០ឆ្នាំហើយ ហ៊ុន សែន មិនដែលថាបានថ្វើអ្វីខុសទេ ទោះជាសម្លាប់ខ្មែររាប់មិនអស់ តែនៅតែមិនខុសដែរ នេះហើយដែកជោ មើលទៅ ឲ្យតែបាននិយាយ សម្តីវិញមានតែកាប់សម្លាប់ ក្អេងក្អាងដូចកូនក្ងាត់នៅក្នុងក្អម តែបើយួនវិញ រួញក្បាលដូចបង្រូល សុំមើលទៅ ខ្លាំងមែន រកគ្មានទេ អញ្ចឹងបានជាកូនក្មេងជេរនោះ នេះហើយបានសមមុខវា។
Now Hun Sen looks so dumb and stupid to the world, does he still want to be a professor to the world top leaders?
Ah ah kwak, you don't have be blase about the laws because the world knows about your monkeys'business.
Post a Comment