A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

កម្ពុជា​គ្រោង​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​វិញ


Manekseka Sangkum: More tragedies and abuses waiting to happen ...


>>>

កម្ពុជា​គ្រោង​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​វិញ
ដោយ ថា កិត្យា
2016-06-05

ហេង សួរ ៨៥៥
មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

Photo: RFA


កម្ពុជា និង​ម៉ាឡេស៊ី គ្រោង​នឹង​បន្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​ជ្រើសរើស និង​ការ​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ ក្រោយ​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ​រំលោភ​ធ្វើ​បាប​កន្លង​មក។ រីឯ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ហ្មត់ចត់ មុន​សម្រេច​កិច្ចការ​នេះ ដើម្បី​ជៀសវាង​ការ​ដើរ​ជាន់​ដាន​ចាស់​ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ​បន្ត​រងគ្រោះ។

ការ​ពិភាក្សា​អំពី​គម្រោង​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ជា​ពលករ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ គឺ​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណាជីប ទុន រ៉ាហ្សាក់ (Najib Tun Razak) ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ក្នុង​ទីក្រុង​កូឡាឡាំពួរ។

លោក ណាជីប ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក ហ៊ុន សែន ថា ម៉ាឡេស៊ី យល់​ព្រម​ទទួល​យក​សំណើ​របស់​កម្ពុជា ដែល​មាន​បំណង​ចង់​បញ្ជូន​ប្រជាពលរដ្ឋ​មក​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឋានៈ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​បញ្ជូន​ពលករ​មក​ធ្វើ​ការ​តាម​ផ្ទះ។



ប្រទេស​កម្ពុជា បាន​ផ្អាក​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១ ក្រោម​ហេតុផល​ថា មាន​ពលករ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ធ្វើ​ទារុណកម្ម​វាយ​ធ្វើ​បាប និង​រំលោភ​បំពាន រហូត​ដល់​អ្នក​ខ្លះ​ស្លាប់ ធ្លាក់​ខ្លួន​ពិការ និង​ខ្លះ​ទៀត​ក្លាយ​ជា​មនុស្ស​បាត់បង់​ស្មារតី គ្មាន​ប្រាក់​កម្រៃ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

ទោះ​បី​ជា​បែប​នេះ​ក្តី លោក ហ៊ុន សែន ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាន់​តែ​ច្រើន​ថែម​ទៀត ក្រៅ​ពី​ភាគី​ទាំង​ពីរ​បាន​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី​ដែល​មាន​ស្រាប់ រួម​មាន នយោបាយ ពាណិជ្ជកម្ម និង​វិនិយោគ ការ​អប់រំ ទេសចរណ៍ និង​វប្បធម៌។ ប្រទេស​ទាំង​ពីរ​ក៏​ប្ដេជ្ញា​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មាន​ប្រសាសន៍​ថា ក្រោយ​សម្រេច​ផ្អាក​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​នោះ គឺ​កម្ពុជា បាន​ចរចា និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ជា​យន្តការ​ថ្មី​សម្រាប់​ការពារ​សិទ្ធិ និង​ការពារ​ផល​ប្រយោជន៍​ពលករ​ចំណាក​ស្រុក៖ «ទោះ​បី​ជា​យើង​បាន​ចុះ អិម.អូ.យូ (MOU) នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ផ្នែក​មេ​ផ្ទះ​នេះ​ក្តី តែ​មក​ដល់​ពេល​នេះ គឺ​យើង​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​បញ្ជូន​ដែរ ដោយសារ​តែ​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ពីរ មិន​ទាន់​បាន​ឈាន​ទៅ​ដល់​ចុះ​កិច្ចព្រមព្រៀង​បច្ចេកទេស​ក្នុង​ការ​អនុវត្ត MOU ទេ»។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្រកាស​ថា​ឈប់​ឲ្យ​នាំ​ពលការិនី​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ​ថា នាំ​ទៅ​ធ្វើ​ការងារ​នៅ​តាម​រោងចក្រ ភោជនីយដ្ឋាន និង​លក់​ផ្លែ​ឈើ​បាន​ប្រាក់​ខែ​ខ្ពស់។ តែ​ទីបំផុត ពេល​ទៅ​ដល់​ម៉ាឡេស៊ី បែរ​ជា​បង្វែរ​ទិសដៅ​ឲ្យ​ភ្នាក់ងារ​នាំ​យក​ទៅ​ធ្វើ​ការ​តាម​ផ្ទះ ផ្តល់​ឱកាស​ឲ្យ​ថៅកែ​ខូច​ខិល​មួយ​ចំនួន ធ្វើ​បាប​ពលករ​ខ្មែរ។ មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ នៅ​តែ​បន្ត​រងគ្រោះ​ជា​បន្តបន្ទាប់​នេះ ដោយសារ​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​មក​ក្រសួង​ការងារ ដោយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ដើម្បី​មាន​វិធានការ​ច្បាប់។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម (CARAM) លោក យ៉ា ណាវុធ ដែល​ធ្វើ​ការ​ជួយ​ជ្រោមជ្រែង និង​ជួយ​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី លើក​កម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​លើក​ក្រោយ៖ «មុន​នឹង​បញ្ជូន​ពលករ​នៅ​ពេល​ក្រោយ​ទៀត គឺ​ពលករ​ត្រូវ​តែ​មាន​កិច្ចសន្យា​ច្បាស់លាស់ ហើយ​ត្រូវ​បណ្តុះបណ្តាល​ពលករ​ឲ្យ​យល់​ពី​ទំនៀមទម្លាប់​នៃ​ប្រទេស​ម៉ាឡេស៊ី ច្បាប់​លក្ខខណ្ឌ​ការងារ ហើយ​ឲ្យ​ពលករ​យល់​ពី​កិច្ចសន្យា​នៃ​ការងារ។ កាលណា​គាត់​មិន​យល់​ទេ គាត់​អាច​នឹង​រងគ្រោះ»។

លោក យ៉ា ណាវុធ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ​តាម​ដាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ ដើម្បី​ស្តាប់​ទុក្ខ​លំបាក និង​តម្រូវ​ការ​របស់​ពួក​គាត់ និង​មាន​ផែនការ​សមាហរណកម្ម​ពេល​ពួក​គេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ជាពិសេស​រដ្ឋាភិបាល​ត្រូវ​បង្កើត​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន៖ «ត្រូវ​បង្កើត​ការងារ​ក្នុង​ប្រទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ឲ្យ​បាន​ច្រើន ជាពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ គឺ​យើង​ត្រូវ​ពង្រឹង​សិប្បកម្ម​ខ្នាត​តូច ខ្នាត​មធ្យម ធ្វើ​យ៉ាង​ណា​ឲ្យ​មុខ​របរ និង​ចំណូល​ប្រជាពលរដ្ឋ​កើន​ឡើង ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ចំណាក​ស្រុក​មក​ភ្នំពេញ ទៅ​ក្រៅ​ប្រទេស ហើយ​គាត់​អាច​រស់នៅ​ជួប​ជុំ​ក្រុម​គ្រួសារ។ អ៊ីចឹង​ការ​អភិវឌ្ឍ​របៀប​នេះ គឺ​មាន​និរន្តរភាព»។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អះអាង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​នាំ​គ្នា​ចាក​ចោល​ភូមិ-ស្រុក ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ដោយសារ​តែ​ប្រាក់​កម្រៃ​ការងារ​នៅ​កម្ពុជា ទាប ពលរដ្ឋ​ខ្វះខាត​ដី ហើយ​បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី​សម្រាប់​ធ្វើ​ស្រែ ប៉ុន្តែ​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ និង​គ្មាន​ដើម​ទុន​សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត។ មន្ត្រី​សមាគម​នេះ​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ដោះស្រាយ​បញ្ហា​ទាំង​នេះ ទើប​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់៕

3 comments:

Anonymous said...

[Manekseka Sangkum: More tragedies and abuses waiting to happen ...]

most definitely , especially from a culture which look down on woman and a culture bend on converting non-believers [ of islam ]with sword [ chop off head ] or gun-point.

Anonymous said...


Did anyone here read of how ISIS tied up their commanders who failed to follow their order and let the dogs rip them to pieces? Or how about they killing of their wounded warriors?

Yet people don't believe that ISIS is part of Islam. Oh, there is no proof that they are of Islam? People, they are carrying out the REAL Koranic Islamic faith....that is, to conquer the whole world for Islam.

Yet instead of being fearful of Islam the world seem to be in awe of this killing religion. Liberals come to their defend, accomudations are made for them to say their prayers 50 times a day and still get paid same for their full day wage. Oh, it was required that they should pray 50 times a day but they reduced to 5 times a day.

Now this Ramadan of theirs [when they fast for 30 days] is upon them. During this time a lot of their people will probably get executed for violating this command or beaten. About the fast, they only fast during the daylight hours but eat after sundown. They do this for 30 days long.

Islam is a Peaceful Religion! Properly interpret as: Submission to Islam or death ... either way it's about death.


Islamic Phobia [thanks liberals for assigning me a nice label]

Kim Ea said...

As Khmer citizen, i don't see any positive hope for Khmer women who willing to go and serve as a slave worker in Muslim house whole nation at all . I ask another question to this pinhead guy . To procure Khmer women to that job , did you ever allow your big or young sister to perform this kind of slave jobs once ? Are You just push ,these Khmer poor to mouth of foreign abusers ,and never take any responsible ,when they severely victim of human abused ? I Advise to young Khmer women , i know quite well that you are so poor and you want to get up from this poverty , but think twice before your decide to work with this Muslim country ,who consider women as a slave sex for them . Watch out about irresponsible of these host nations ,as well as this Khmer administration . Thank you,You can chose others alternative safe jobs instead of this part house whole chores and part of sex slave jobs .