A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

តានៃ​លាក់​ខ្លួន​ងាយ​ឲ្យ​ភ្ញៀវ​ខិល​ខូច​ថត​រូប​អនា​ចារ



ភ្ញៀវ​ទេសចរ​ឈរ​ថត​រូប​អនុស្សាវរីយ៍​នៅ​បរិវេណ​ប្រាសាទ​តានៃ​ដែល​មាន​សភាព​បាក់បែក​ទ្រុឌទ្រោម​។ ផា លីណា


Fri, 3 June 2016 ppp
ហុង រស្មី



សៀមរាប: តានៃ​ជា​ប្រាសាទ​មួយ​ស្ថិត​នៅ​ក្នុងព្រៃ​ចូល​តាម​ផ្លូវលំ​តូច ពួនសម្ងំ​លាក់ខ្លួន​នៅភាគ​ខាង​ជើង​ប្រាសាទ​តាកែវ​ចម្ងាយ​ប្រមាណ ៨០០ ម៉ែត្រ។

ប្រាសាទ​នេះត្រូវ​បាន​កសាង​ឡើង​នៅចុង​សតវត្សរ៍​ទី ១២ នៅរាជ្យ​ព្រះ​បាទ​ជ័យវរ្ម័នទី ៧ សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន។

ប្រាសាទ​រាងតូច​ច្រឡឹង​ទំហំ ៥៥ គុណ ៤៧ ម៉ែត្រ​ ដែលមាន​សភាព​ទ្រុឌ​ទ្រោម​ដោយ​អន្លើ​ នៅតែ​រំលេច​នូវសម្រស់​ទាក់ទាញ​ក្រសែ​ភ្នែក​ជាតិ និង​អន្ដរជាតិ។

ដោយ​សារតែ​មាន​សភាព​ស្ងប់ស្ងាត់ មិនដូច​បណ្ដា​ប្រាសាទ​ជាប់​ផ្លូវធំ​មាន​ភ្ញៀវ​អ៊ូអរ​នោះ ទេសចរ​ខ្លះបែរ​ជា​ឆ្លៀត​ប្រព្រឹត្ដ​អំពើ​មិនគប្បី​ដែលអាច​បំផ្លាញ​តួប្រាសាទ​ និង​អាប់ឱន​ដល់​វប្បធម៌​ខ្មែរ។ ជន​បរទេស​ដែល​ព្រហើន​ធ្វើផ្ដេស​ផ្ដាសនៅទី​ទេសចរណ៍​ប្រវត្ដិ​សាស្ដ្រ បាន​ឡើង​ជាន់​លើតួ​ប្រាសាទ​ ដំបូល​ប្រាសាទ​ដោយ​គ្មានក្រែង​ញញើត​ការ​បាក់រលំ​ និង​បាក់​បែក​សម្បត្ដិ​វប្បធម៌​ប្រជា​ជាតិ​ខ្មែរ។

យោងតាម​សម្ដី​របស់​លោក​អ៊ំ ប៊ុន អាច អាយុ ៦២ ឆ្នាំ ជា​សន្ដិសុខ​ម្នាក់របស់​អាជ្ញាធរ​អប្សរា​ក្នុងចំណោម​សមាជិក​ពីរនាក់ បាន​ឲ្យដឹងថា៖ «ខ្ញុំធ្លាប់​ណែនាំ​ដល់​ភ្ញៀវ​ជនជាតិ​ស្បែកស​ប៉ុន្មាន​ដងមក​ហើយ​ជុំវិញការ​ឡើង​ជាន់​ដំបូល​ប្រាសាទ​ដើរ​ឆ្លង​លេង​ចុះឡើងៗ»។

លោក​បន្ដថា៖ «បើទោះ​បីជា​ទម្ងន់​មនុស្ស​ម្នាក់​មិនអាច​ធ្វើឲ្យ​ប្រាសាទ​ខូចខាត​យ៉ាង​ណា​ក៏ដោយ ក៏វា​ជាទង្វើ​មិនសមរម្យ​ និង​បង្ហាញ​សកម្មភាព​មិនគោរព​ដល់សម្បត្ដិ​ម្ចាស់​ស្រុក​ ហើយខ្ញុំ​ក៏បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ»។


ប្រាសាទ​តានៃ​មានសភាព​ស្ងប់ស្ងាត់ លាក់​ខ្លួន​នៅ​ខាង​ជើង​ប្រាសាទ​តាកែវ​។ ផា លីណា


ការ​ណែនាំ​ភ្ញៀវ​គឃ្លើន​ លោកអ៊ំ ប៊ុន អាចក៏​ជួបនូវ​ការលំបាក​ដែរ​ ដោយ​ភ្ញៀវខ្លះ​មិន​ខ្វល់ខ្វាយ​ពីការ​ព្រមាន​នេះ​ឡើយ។​



សន្ដិសុខ​ដែល​បម្រើ​ការងារ​ជាង​មួយ​ទសវត្សរ៍​តាំង​ពីប្រាក់ខែ ២០ ដុល្លារ​រូបនេះ​បន្ថែម​ថា៖ «ភ្ញៀវ​រឹងរូស​ខ្លះ​ ទាល់តែ​មគ្គុទ្ទេសក៍​មក​ណែនាំ​ផ្ទាល់ទើប​ពួកគេ​ស្ដាប់​ បើមិន​ដូច្នោះ​ទេ ពួកគេ​នៅតែ​បន្ដឡើង​ជាន់តួ​ប្រាសាទ​ដូចក្មេង»។

បើទោះ​បីជា​ប្រាសាទ​តានៃ​ មាន​សន្ដិសុខ​មើលការ​ខុសត្រូវ​យ៉ាងណា​ក៏ដោយ ក៏ក្រុម​ឆ្លៀត​ឱកាស​នៅតែ​អាច​គេច​ពីភ្នែក​ពីច្រមុះ​ឆ្មាំ​ទាំង​នោះ​បានដែរ​។ មិនតែ​ប៉ុណ្ណោះ​ ភ្ញៀវ​បរទេស​មួយ​ចំនួន​តូចបាន​យកទីតាំង​ប្រាង្គ​ប្រាសាទ​ដ៏​ស្ងប់ស្ងាត់​នេះ​ជាកន្លែង​ថត​រូបអាក្រាត​លេង​សើច​ រួច​បង្ហោះពេញ​បណ្ដាញ​សង្គម​ថែម​ទៀតផង។

បកស្រាយ​ចំពោះ​ការ​លេចធ្លាយ​រូបភាព​អាក្រាត​របស់​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ប្រាសាទ​តានៃ​នាពេល​កន្លងមក លោក​អ៊ំដែល​ផ្ដើម​បំពេញ​ការងារ​ពីម៉ោង​ ៧ ព្រឹក​ដល់ម៉ោង ៥ ល្ងាច ប្រាប់​ឲ្យដឹងថា​៖ «រូបភាព​នារី​អាក្រាត​ទយ​គូទក្បែរ​ដើម​ឈើ​ជាមួយ​ដៃគូ​ពាក់​មុខស្វា​នេះ ត្រូវបាន​ថត​នៅច្រក​ចូល​ខាងមុខ​នៃ​ទិសខាង​លិច​ប្រាសាទ​ក្នុងឆ្នាំ ២០១៣»។

លោក​បានប្រាប់​ថា រូប​នោះ​ទំនង​ជាថត​នៅ​ចន្លោះ​ម៉ោង ៥ ទៅ ៦ ល្ងាច​ ខណៈ​ក្រុម​សន្ដិសុខ​ផ្លាស់​ប្ដូរវេន​ជាមួយ​ប៉ូលិស​យាមកាម​ពេល​យប់។

យ៉ាង​ណាមិញ លោក​បាន​អះអាង​ថា គ្មានជនជាតិ​ខ្មែរ​ណា​ម្នាក់​ប្រព្រឹត្ដអំពើ​មិន​គប្បី​ចំពោះ​ប្រាង្គ​ប្រាសាទ និង​ទង្វើ​អសីលធម៌​លើ​វប្បធម៌​ជាតិ​ដ៏ ផូរ​ផង់​របស់​ខ្លួន​ឡើយ​៕

1 comment:

Anonymous said...

that's what happen when '' you invite'' western culture in... they don't even respect their parents what do you think that they would do to others'?