A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

លោក កឹម សុខាបានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិខេត្តតាកែវ





វេលាម៉ោង ៩:០០ព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាល លោក កឹម សុខា ក្នុងនាមជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិខេត្តតាកែវ(ក្រុមការងារ ក្រុមទ្រទ្រង់ គណៈកម្មាធិការប្រតិបត្ដិ ខេត្ដ-ក្រុង-ស្រុក)។

ក្នុងជំនួបនេះ លោកបានថ្លែងទៅកាន់អង្គប្រជុំថា៖ ទោះបីជាស្ថានការណ៍នយោបាយអាក្រក់យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានជំនឿជឿជាក់ថាគណបក្សសង្គ្រោះជាតិយើង នឹងទទួលបានជ័យជម្នះ ដើម្បីនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅរកសន្ដិភាព ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិពិតប្រាកដ នៅពេលខាងមុខ។ ព្រោះគណបក្សសង្គ្រោះជាតិ៖
-ទី១.នៅតែរក្សាគោលដៅច្បាស់លាស់ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ឥតងាករេ

-ទី២. ក្នុងកាលៈទេសនេះ យើងកាន់តែទទួលបាន នូវការគាំទ្រ និង លើកទឹកចិត្តយ៉ាងខ្លាំងក្លា ពីសំណាក់ ថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ មហាជនពីមជ្ឈដ្ឋានផ្សេងៗ និងពីសហគមន៍អន្ដរជាតិ ច្រើនទៅ ច្រើនទៅ។ កំណើននៃការគាំទ្រ និងលើកទឹកចិត្តនេះ គឺធ្វើឲ្យយើងរិតតែមានជំនឿជឿជាក់ ដែលជាក្ដីសង្ឃឹមក្នុងការទទួលបាននូវជ័យជម្នះនាពេលខាងមុខនេះ

-ទី៣.មកដល់ពេលនេះទាំងថ្នាក់ដឹកនាំ ទាំងសកម្មជនគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីមហាជនទូទៅផង យើងបានសម្រេចយ៉ាងប្ដូរផ្ដាច់ ដោយហ៊ានធ្វើពលីកម្ម លះបង់ដើម្បីធ្វើការតស៊ូដោយឥតរួញរា ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក្នុងបុព្វហេតុជាតិ និងប្រជាពលរដ្ឋ ខ្មែរ ជាពិសេសចំពោះមុខយើងប្ដេជ្ញា តស៊ូដោយអហិង្សា ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារអភ័យឯកសិទ្ធិសភា និងស្វែងរកយុត្ដិធម៌ជូនដល់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាអ្នកទាំងឡាយ ដែលកំពុងទទួលរងភាពអយុត្ដិធម៌ដោយ អំណាចស្ថាប័នរដ្ឋមួយចំនួន កំពុងរំលោភបំពាននេះ។

No comments: