A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

ACU នឹង​បើក​កិច្ច​ប្រជុំ​លើ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹម សុខា



ACU នឹង​បើក​កិច្ច​ប្រជុំ​លើ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹម សុខា
ដោយ ទីន ហ្សាការីយ៉ា
2016-06-05

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៨៥៥
៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

Photo: RFA



ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​បណ្ដឹង​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ដែល​ធ្លាប់​អះអាង​ថា​ជា​ស្រី​ស្នេហ៍​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា។

លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ​ថា តើ​ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី នេះ ប្ដឹង​លោក កឹម សុខា ពី​រឿង​អ្វី​ពិត​ប្រាកដ​នោះ​ទេ។

ទោះ​បី​ជា​បែប​នេះ​ក្ដី សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ មិថុនា ថា អ្នកស្រី កែវ សុវណ្ណារី ប្ដឹង​លោក កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាក់ទង​ខ្សែ​អាត់​សំឡេង និង​លុយ ៤​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​លោក កឹម សុខា ជូន​នាង ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កន្លង​មក​នោះ​ជា​ខ្សែ​អាត់​សំឡេង​ពិត​នៃ​ការ​សន្ទនា​រវាង​នាង និង​លោក កឹម សុខា។

ស្ត្រី​ឈ្មោះ កែវ សុវណ្ណារី ធ្លាប់​បាន​ប្ដឹង​លោក កឹម សុខា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​កាល​ពី​ឆ្នំា​២០១៣ ដោយ​អះអាង​ថា នាង​មាន​កូន​ប្រុស​ជាមួយ​លោក កឹម សុខា ហើយ​ទាមទារ​សំណង​ពី​លោក កឹម សុខា ថ្លៃ​លក់​ដីធ្លី​នៅ​ភូមិ​ស្វាយតាអុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ៕

4 comments:

Anonymous said...


អា ចញ្ជះយួន ឱម យ៉ិនទៀង អើយ យួនយកដីអ្នកស្រុកនៅតាមទល់ដែន រាប់រយពាន់គ្រួសារ មិចអាផ្លីផ្លើឯងមិនបើក​កិច្ច​ប្រជុំ​លើ​បណ្ដឹង​របស់គេផង?



Anonymous said...

មើលទៅ កឹម សុខា​ ឡប់ហើយ បើយួនទៀងវាក្រឡុកយ៉ាងដូច្នេះ កុំជោ ហើយថាឲ្យវាទៅគិតរឿងយួនយកដី ម្តេចនឹងកើតទៅ បើវាជាដៃស្តាំរបស់យួនទៅហើយនោះ តើលោកដេលឃើញ ពួក ស៊ីភីភី ដែលលើករឿងយួនមកនិយាយទេ? មានតែឃុបឃិតស្អាត់ លូចកាត់ដីឲ្យយួន ផង ច្បាស់ជាមិនដែលមានទេក្នុងប្រវត្តិសាស្រ្ត ឲ្យដីទោគេហៀយបើកទ្ធាឲ្យប្រជាជនគេ ចូលមកនៅតាមចិត្ត ហើយមានសិទ្ថជាងប្រជាជនខ្លួនែងទៅទៀតនោះ តើខ្មែរពិតជាមានប្រទេសទៀតទេក្នុងរយៈកាល៣០ឆ្នាំទៀត????

Anonymous said...



អាត្រង់ហ្នឹងឯង ដែលគេចង់មានន័យថា អារដ្ឋាភិបាល វាផ្លី​ផ្លើ។
បញ្ហាប៉ុនមេឃ វាមិនអើពើទៅខ្វល់ខ្វាយអារឿងអត់ប្រយោជន៍ សូម្បីកូនក្មេងក៏វាដឹងដែរ។

Anonymous said...


Ah Yuon Om Yuon Tean is the law enforcer and can imprison any Khmer he wanted.

How do you think Khmer people about this Vietnamization?

This Vietnamization will strangle Khmer to dead slowly but surely.