A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 13 May 2016

លោក ហ៊ុន សែន ជំរុញ​ឲ្យ​កម្ពុជា-វៀតណាម​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ


ដោយ ថា កិត្យា
2016-05-12


ស ខង តូ ឡឹម ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខង (ជួរ​មុខ​ខាង​ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម លោក តូ ឡឹម (To Lam) ចុះ​ហត្ថលេខា​លើ​ឯកសារ​បំពេញ​បន្ថែម​នៃ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Yang Chandara
 RFA/Yang Chandara



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រទេស​ទាំង​ពីរ យក​ចិត្ត​ទុក​ដាក់​លើ​ការ​ត​ភ្ជាប់​ខាង​វិស័យ​សេដ្ឋកិច្ច រួម​មាន​ទឹក ផ្លូវ និង​វិស័យ​ទេសចរណ៍។ នេះ​បើ​តាម​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក អ៊ាង សុផល្លែត ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក តូ ឡឹម (To Lam) រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា នៅ​វិមាន​សន្តិភាព។

កាល​ពី​ថ្ងៃ​ទី​១១ ឧសភា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខង និង​លោក តូ ឡឹម រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បាន​ជួប​សន្ទនា​គ្នា និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​បំពេញ​បន្ថែម​នៃ​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ថែ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស សំដៅ​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។ ជំនួប​នោះ ក្រសួង​នគរបាល​វៀតណាម ក៏​បាន​សន្យា​ផ្តល់​ជំនួយ​សម្ភារៈ និង​បច្ចេកទេស​ដល់​នគរបាល​ជាតិ​កម្ពុជា ដើម្បី​សហការ​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន និង​បទពិសោធន៍៕

1 comment:

Kim Ea said...

This event is a Yuon assimilation ploy to smoothly swallow our country . Kampuchear krom start to exist in main Kampuchea again,beware of this unbroken relationship with this croc neighbor .