A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 May 2016

បទ​វិភាគៈ​ ​តុលា​ការ​មាន​ភ្នែក


ដោយ ជុន ច័​ន្ទ​បុត្រ
2016-05-18


​រូបភាពឯកសារសាលាដំបូងរាជធានីភ្នំពេញ។ RFA
Photo: RFA


ជា​រឿយៗ លោក​នាយករដ្ឋ​មន្រី្ត ​ហ៊ុន​ សែន ​តែង​ត្អូញ​ត្អែ​ថា​ លោក​ទទួល​រឿង​អយុត្តិធម៌​ច្រើន​ណាស់ ពី​ក្រុម​ប្រឆាំង ឬ​លោក​ហៅ​ម៉្យាង​ទៀត​ថា​ក្រុម​ជន​អគតិ​ ដែល​តែង​តែ​រិះ​គន់​លោក ​មិនចេះ​ចប់​មិន​ចេះ​ហើយ ​រាប់តាំងពីការដឹកនាំប្រទេសជាតិ ការ​រៀប​ចំ​ព្រំ​ដែន​ ការថែរក្សាព្រៃឈើ និងការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម រហូត​ដល់​រឿង​រ៉ាវ​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​លោក​។ ទីបំផុត លោក​ក៏​ប្រកាស​ជា​សាធារណ​ថា លោក​នឹង​មិន​ទុក​អោយ​អ្នក​ទាំង​នោះ​បាន​សុខទេ បើគេ​នៅ​តែ​មិន​ទុក​អោយ​លោក​បាន​សុខ​នោះ​។

នៅពេលដែលប្រមុខរដ្ឋាភិបាល ​ហ៊ាន​ថ្លែង​ជាសាធារណៈ​ថា​លោក​នឹង​មិន​ទុក​អោយ​ក្រុមរិះគន់លោក ​បាន​សុខ​ដូច្នេះ តើនឹងអាចមានរឿងអ្វីកើតឡើង? តើ ​ប្រព័ន្ធតុលាការ​អាច​ជួយ​រក​យុត្តិធម៌ ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ឬ​ក៏​អ្នក​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ថា​នឹង​តាម​រក​រឿង​វិញ​ដែរឬទេ? លោក ជុន ច័ន្ទបុត្រ សូមជូនបទវិភាគមួយអំពីរឿងនេះ៖

នៅ​ពេល​ដែល​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងតែមមាញឹក ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបគ្រោះរាំងស្ងួត និងបំពេញកិច្ចការមួយរយជំពូកទៀត អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹងលោក ត្រូវបានលោក សំគាល់ឃើញ ថា តាមរករឿងលោក និងគ្រួសារ មិន​ឈប់​ឈរ។

​អ្នក​ខ្លះ​ នាំគ្នាពាក់អាវខ្មៅរាល់ថ្ងៃច័ន្ទ ដើម្បីតវ៉ាសុំអោយដោះលែង ពួក​សិទ្ធិ​មនុស្ស​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​។ លោក​នាយក​រដ្ឋ​មន្រ្តី​ចាត់​ទុក​ថា នេះ​ជា​យុទ្ធនាការ​បដិវត្តន៍​ពណ៌មួយ ក្នុង​​គោល​បំណង​បំផ្លាញសន្តិភាព បង្កអសន្តិសុខ និងអស្ថិរភាពសង្គម ​រហូតអាច​ឈាន​ដល់​ផ្តួល​រំលំ​លោក​ចេញ​ពីដំណែងផង។



ថា​រឿង​ទាមទារ​សិទ្ធ​សេរី​ភាព​ចុះ ​វា​ជា​បញ្ហា​សង្គម​ អ្នកខ្លះទៀត ក៏ឆ្លៀត​ឱកាស​យក​រឿង​រ៉ាវ​គ្រួសារ​របស់​លោក​ទៅបង្ហោះតាមបណ្តាញសង្គម ដោយចោទថា ​កូន​ប្រុស​ច្បងលោក មិន​មែន​​ជាកូន​បង្កើត​របស់​លោកទេ តែ​ជា​កូន​របស់​មេដឹកនាំវៀតណាម ឯណាឯណោះទៅវិញ។ រឿងនេះ លោកនាយករដ្ឋមន្រ្តី ​ខំបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ ថា​ជា​រឿង​ប្រឌិតដើម្បី​មួល​បង្កាច់​គ្រួសារ​លោកតែប៉ុណ្ណោះ។

ក្រៅ​តែ​ពី​អ្នក​នយោបាយ ​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ឬ​ក៏​អ្នក​លេងហ្វេសប៊ុក ព្រះ​សង្ឃខ្លះ​ ​មិន​គង់​នៅ​វត្ត​ចាំ​ទទួល​ចង្ហាន់​ ឬ​ក៏​រង់​ចាំ​អោយ​គេនិមន្ត​ទៅ​ធ្វើ​បុណ្យ​ទេ បែរ​ជានិមន្ត​គៀងគរ​អ្នកស្រុកនិងពុទ្ធបរិស័ទចំណុះជើងវត្ត  ទៅធ្វើពិធីបំបួសដើមឈើ ឬ​ក៏​ជួយ​ការពារ​ព្រៃឈើ រួចឆ្លៀត​រិះគន់​លោក​ថា នៅ​តែ​បន្ត​អនុញ្ញាតិ​អោយ​ឈ្មួញ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ ធិបតេយ្យ​ ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ខំប្រកាសក្តែងៗ​ដាក់​ព្រៃ​ទាំង​នោះ ​ជា​តំបន់​អភិរក្ស​ក៏​ដោយ។

រឿង​ចម្លែកមួយទៀត ​ដែល​អាច​ធ្វើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី កាន់តែ​ក្រពុល​មុខ​នា​ពេល​ចុង​ក្រោយ​នេះ គឺការដែលមនុស្សមួយចំនួន រួមមាន​ស្ថាប័នព័ត៌មាន​ដែលមិន​ចំណុះ​រដ្ឋាភិបាល និង​ប្រជាពល​រដ្ឋ​សាមញ្ញ​ផង មិន​ព្រម​ហៅ​លោក តាមគោរម្យងារ ដែល​ស្តេច​ផែន​ដី​ទ្រង់​ប្រទាន​​ជូន​លោកទេ។ ពួក​​គេ​នៅ​តែ​ហៅលោក ថាលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ​សែន ឬលោក ហ៊ុន ​សែន យ៉ាង​ខ្លី​ដដែល។

រឿង​អស្ចារ្យមួយ​ទៀតដែលប្រហែលជាធ្វើអោយលោកហួសចិត្តមែនទែន រហូត​ដល់​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ទ្រាំលែងបាន សំរេចចិត្ត​ដាក់​ពាក្យប្តឹងនោះ គឺ​នៅ​ពេល​ដែល​ខ្សែអាត់រឿងរ៉ាវ លោក កឹម សុខា និង​នាង ​ខុម ច័ន្ទ​តារាទី ​លេច​ឡើង​ អ្នក​វិភាគ​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថាមាន​យុទ្ធសាស្ត្រ ដាក់​សម្ពាធ​ទៅ​លើ​លោក កឹម ​សុខា ទាំង​បញ្ហា​ផ្ទាល់​ខ្លួន និង​ហិរញ្ញ​វត្ថុ​។

នៅ​មាន​រឿង​តវ៉ា និង​រិះ​គន់​ទៀត​ច្រើន​ទៀត ដែល​កើត​ឡើងជាប្រចាំ ដែល​លោក​នាយក​រដ្ឋមន្រ្តី ចាត់​ទុក​ថា​បង្ក​ឡើង​ដោយ​ពួក​អគតិ មើល​មិន​ឃើញ​ពី​ទិដ្ឋភាព​វិជ្ជមាន​ និង​ការ​រីក​ចំរើន​គ្រប់​បែបយ៉ាងដែលខ្លួនលោកផ្ទាល់ និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​បាន​ខំ​​កសាង​​៣០​ឆ្នាំ​ប្លាយ​មកនេះ។

ប្រហែល​ជាមួ​ម៉ៅ​ទ្រាំ​តទៅ​ទៀតលែងបានហើយ បាន​ជា​លោក​ឆ្លៀត​ឱកាស​ដ៏​មមា​ញឹក​របស់​លោក ចេញមកគំរាមអ្នកទាំងនោះជាថ្មីម្តងទៀត ថាបើមិនទុកអោយគ្រួសារលោកបានសុខទេ លោក​ក៏​មិន​ទុក​អោយពួកអ្នករករឿងលោកបានសុខដែរ។

តាម​ពិត​អ្នកដែលរករឿងលោកទាំងអំបាលមាណ ខ្លះជាប់គុក ខ្លះ​ទៀត​រត់​គេច​ខ្លួន​បណ្តើរៗ​ហើយ។ គឺ​ជាប់គុក​និង​និរទេសខ្លួន តាំងពីលោកមិនទាន់ប្រកាសថា​ នឹង​មិន​ទុក​អោយ​ពួក​នោះ​បាន​សុខ​ម៉្លេះ។ ដូច្នេះ បើទោះជាលោកមិនបាច់ប្រកាសបែបនេះក៏ដោយ ក៏តុលាការមានភ្នែក តែងតាម​ជួយ​ថែរក្សាលោកជានិច្ច។

ជារឿយៗ​ អោយ​តែ​អ្នក​ទាំងឡាយណាបាន​ប្រើ​ពាក្យ​សម្តី​ណា​ប៉ះ​ពាល់​ដល់​លោកនាយក​រដ្ឋ​ មន្ត្រី មិនយូរមិនឆាប់ តុលាការកម្ពុជាតែងមានភ្នែក សំឡឹងឃើញ​​​កំហុស អ្នក​ទាំង​នោះ ហើយ​ចាប់​កាត់​ទោស មិន​សូវ​ទុកអោយ​រួច​ខ្លួន​ទេ ទោះជាលោកប្តឹង ឬមិនប្តឹងក៏ដោយ។ ​មានពេល​ខ្លះ លោក​​នាយក​ រដ្ឋមន្ត្រីថែមទាំងឃុបឃិតជួយលាក់បាំងអ្នកដែលលោកចាត់ទុកថាបានប្រព្រិត្តទោសទណ្ឌនោះទៀតផង ​ក៏​តុលាការ​មាន​ភ្នែក រក​ឃើញ​កំហុស​ដាក់​បន្ទុកអ្នកនោះជានិច្ច។

បើរៀប​រាប់​ដោយ​ត្រួស​ៗ អ្នក​ដែល​ធ្លាប់​និយាយ​ប៉ះពាល់​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី ហើយ​ត្រូវតុលាការ​មានភ្នែក ចាត់​ការ​តាម​ច្បាប់​នោះ មានដូចជា៖

លោក​សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ជា​គូ​ប្រជែង​​ដ៏​ធំ​ជាង​គេ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​តុលាការ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២ឆ្នាំ ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​នៅ​សារមន្ទីរ​ជើងឯក។

ក្រៅពីនេះ លោក ​សម រង្ស៊ី កំពុង​ទទួល​ការ​ចោទ​ប្រកាន់​មួយ​ជន្លៀស​ធំ​ទៀត​មាន​ដូច​ជា៖

· បទ​បរិហារកេរ្តិ៍​ លោក ហេង សំរិន ​ប្រធានរដ្ឋសភាតាមរយៈ​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក

· បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និងបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​

·បទ​ក្លែង​លិខិត​នៅ​លើ​ហ្វេស​ប៊ុក​និង​បង្ហោះ​អត្ថបទ​មាន​ខ្លឹមសារ​មួល​បង្កាច់​ខុស​ពី​ការ​ពិត ដែល​ប្តឹង​ដោយ​រដ្ឋម​ន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​លោក ​សោម​ សឿន​ ជាដើម។

លោក ​មាជ ​សុវណ្ណា​រ៉ា ​ដែល​ធ្លាប់​តែ​រិះ​គន់​លោក​ឥត​សំចៃ​មាត់​ ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ។មិន​មែន​ជាប់​ពី​បទ​សម្តី​ធំ​ៗ​រិះ​គន់​លោក​នាយករដ្ឋ​មន្រ្តី​ទេ​តែ​ជាប់​ពី​បទ​​ដឹកនាំ​ចលនាកុបកម្ម។

លោក ​នាង ​សុឃុន ​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ​ ខណ្ឌច្បារ​អំពៅ ដែល​ធ្លាប់​ដាក់​ពាក្យ​ប្តឹង​លោក​នាយក​រដ្ឋម​ន្ត្រី ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ទៅ​ឲ្យ​វៀត​ណាម ត្រូវតុលាការផ្តន្ទាទោស​អោយជាប់​ពន្ធនាគារ៧ឆ្នាំ ពីបទចូលរួម​នៅក្នុង​ចលនាកុបកម្ម។

លោក​ អ៊ុំ ​សំអាន​ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​រិះ​គន់​លោក​នាយក​រដ្ឋមន្រ្តី ជា​ពិសេស​ពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ​កំពុង​ជាប់​ឃុំ ​និងអាចជាប់ពន្ធនាគារពី៦ខែទៅ ៣ឆ្នាំ ពីបទញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៏ និងញុះញង់​ឲ្យមាន​ការរើសអើង។

លោក​ នី ​ចរិយា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ជា​អតីត​មន្រ្តី​សិទ្ធិ​មនុស្ស​នៃអង្គការអាដហុក ដែលជាមនុស្សធ្លាប់រិះគន់លោកនាយករដ្ឋមន្រ្តី​ រហូត​ដល់​លោក​នាយករដ្ឋមន្រ្តី ធ្លាប់ជេរជាសាធារណៈថាជាក្មេងព្រហើននោះ ឥឡូវ​នេះ​កំពុង​ជាប់​ឃុំ​ រង់​ចាំ​ការ​កាត់ទោស ពីបទសម​គំនិត​សូកប៉ាន់​សាក្សី។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទោះមិនបាច់រៀបរាប់ច្រើន ក៏​គេ​ឯង​ស្គាល់​ថា ជា​អ្នកដែលធ្លាប់ប្រកាសជារឿយៗថា ទិញមិនលក់ សំលុតមិនខ្លាចនោះ កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនបើលោកមិនទៅបង្ហាញខ្លួន តាមការកោះហៅរបស់តុលាការចំនួនពីរលើក តាមពាក្យបណ្តឹងបរិហាកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា។

តាមពិតទៅ តាំងពីបែករឿងខ្សែអាត់ទាក់ទងនឹងលោក កឹម សុខា មក លោក​នាយក​រដ្ឋ​មន្រ្តី​ខំ​អត់​ទ្រាំណាស់។ គេ​មិន​សូវ​ឮលោក លើកយករឿងនេះទៅនិយាយជាសាធារណៈប៉ុន្មានទេ។ ប្រហែល​ជា​លោក​គិតថា ប្រុសៗ​ ថ្ងៃណាក៏សៅគ្រីតែអញ្ចឹង ឬក៏លោកគិតថាវាជារឿងកំប៉ិកកំប៉ុក ឬ​ក៏​មក​ពី​លោក​អាណិត​ដល់​អ្នក​នយោបាយ​ដូចគ្នាក៏មិនដឹង។

បើបកមើលទៅក្រោយបន្តិច ប្រវត្តិសណ្តោសប្រណីរបស់លោកនាយករដ្ឋមន្រ្តី ក្នុង​រឿង​ស្នេហា​​ជា​មួយ​ស្រី​ក្មេង​ក្រៅ​អាពាហ៍ពិពាហ៍ របស់មន្ត្រីរដ្ឋាភិបាល ឬ​ក៏​របស់​អ្នក​នយោបាយ​ប្រឆាំង​នេះ ​មាន​តាំង​ពី​យូរ​យារ​ណាស់​មកហើយ។

មន្រ្តីនៅក្រោមឱវាទលោក ខ្លះមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ស្នេហា​លួច​លាក់​ជាមួយ​ស្រី​ក្មេង​មិន​ទាន់​ គ្រប់​អាយុ រហូត​ដល់​ប្រពន្ធដើមក្តៅក្រហាយ ចាក់ទឹកអាស៊ីតស្រោច ទៅ​លើ​ស្រី​ស្នេហ៍​របស់ស្វាមី ធ្វើអោយជនរងគ្រោះ បាក់ស្មារតី និងខូចរូបសម្ផស្ស ទាំងនៅវ័យក្មេងល្ហក់។ ទោះបីមកទល់នឹងពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបាននូវយុត្តិធម៌ ហើយរឿងរ៉ាវនេះ ត្រូវគេដឹងឮពេញពិភពលោកក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តី មិន​ត្រឹម​តែ​មិន​យក​ទោសពៃរ៍​ដល់​មន្រ្តី​ របស់លោកដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ លោកថែម​ទាំង​តម្លើង​ដំណែងអោយ ​ហើយទុក​អោយ​នៅធ្វើការកៀកជាប់នឹងលោកទៀត​ផង។

មិនមែនតែកូនចៅផ្ទាល់ទេដែលលោកធ្វើជាមើលមិនឃើញ សូម្បីតែគូ​ប្រជែង​នយោ​បាយ​​ដ៏ធំរបស់លោក ដូចលោក កឹម សុខា ជាដើម ក៏កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ​លោក​បាន​ជួយ​លាក់​បាំង ​រឿង​រ៉ាវ​មាន​ស្រី​ក្មេង​ក្រៅ​អាពាហ៍​​ពិពាហ៍ដែរ។ ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់​បាន​សារ​ភាព​ថា អំពើរ​ដែល​លោក​ជួយ​បិទ​បាំង​នេះ ​បានធ្វើ​អោយ​លោក​ក្លាយ​ទៅជា​មនុស្ស​ល្មើស​នឹង​ច្បាប់ ឬ​គ្មាន​វិជ្ជា​ជីវៈផង។ នេះ​បើ​តាមប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ដែល​បាន​ថ្លែងក្នុង​ពិធី​មួយ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១៣ ខែ​មិថុនា ​ឆ្នាំ២០១៣ គឺ​ប៉ុន្មានថ្ងៃ ​មុន​យុទ្ធនាការ​បោះឆ្នោត​អណ្ណតិទី៥ ៖

លោក​ ហ៊ុន ​សែន​៖  រឿង​អស់​នេះ​ណា៎​ បើ​សិន​ជា​ខ្ញុំ​បញ្ចេញ ភាព​អាម៉ាស​នេះ​វា​ធ្ងន់​ណាស់​។ ហើយ​ខ្ញុំ​សុំបញ្ជាក់ ដោយសារខ្ញុំ​ការ​ពារ​លោក​ឯង ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ល្មោភច្បាប់... ហ្នែ...​ល្មើស​ច្បាប់ ដែលមិនចាប់​ខ្លួនលោកឯង។ បន្ថែម​លើ​នោះ ខ្ញុំ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​អត់​វិជ្ជាជីវៈ... ការពារ​លោក​ឯង​ដល់​ថ្នាក់​ប៉ុណ្ណឹង​។ លោក​ឯង​ម៉ោ​...​ហ្នែ...​គណបក្ស​ប្រជាជន​អាច​ប្តឹង​បាន បើ​យោង​ទៅ​លើ​សម្តី​នេះ​។

ទោះ​ជាលោ​ក​នាយករដ្ឋ​មន្តី្រ​ថ្លែងសារ​ភាព ថា​បាន​ល្មើស​ច្បាប់​ហើយ​ក៏​ដោយ​ចុះ ​ក៏​តុលាការ​មាន​ភ្នែក  មិនចាប់​ទោស​អូស​ដំណើរ​លោក​ និង​ផ្តល់​យុត្តិធម៌​ជូន​លោក​ជា​និច្ច​។ ហើយ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្តី្រ​ទទួល​បាន​នូវ​យុត្តិធម៌ តាមប្រព័ន្ធ​តុលាការ​ដែល​មាន​ភ្នែក​តាម​ជួយ​ការពារ​លោក​នាយក​រដ្ឋ​មន្រី្ត​ បែប​នេះ អ្នកដែល​តុលាការ​ត្រូវ​ចាប់​ដាក់​គុក ​គឺ​គ្មាន​អ្នក​ណា ក្រៅតែ​ពី​ក្រុម​អ្នក​ដែល​ប្រឆាំង​នឹង​លោកនាយក​រដ្ឋ​មន្រី្ត​ តែ​ប៉ុណ្ណោះ​៕

2 comments:

Anonymous said...

In Cambodia, the CPP regime [1979 to Present] is no different from Khmer Rouges's regime [1975-1979]. The old Killing Fields of Khmer Rouges's regime had many hidden and secret Yuon agents hiding in Khmer Rouges's uniforms have murdered millions of innocent and high educated Khmer people including their children in the blind eyes of International Community and UN [Yuon/Vietnamese secret agents also borrowed the hands of Khmer Vietminh soldiers to kill there own Khmer people while Pol Pot's real Khmer Rouges soldiers were so busy fighting with Vietcong armies in the South Vietnam "Khmer Kampuchea/Cambodia Krom in order to take it back and join with Khmer Kandal "today Cambodia."]. Now, Hun Sen's CPP regime is in the modern day (everything is in high tech) and this CPP regime is starting a new and modern Killing Fields by using other dirty plan created by Hun Sen's Vietnamese bosses in Hanoi along with Hun Sen's Vietnamese master-minded advisers and bodyguards in Phnom Penh working closely side by side (you know who I am talking about in Hun Sen's CPP government). You can be the judges!!!

Why so many representatives from Human Rights Group, UN, CNRP including Khmer farmers, Khmer land owners, and other Cambodian/Khmer Society representatives were politically arrested and put in Prey Sar prison (created by Hanoi Master-Minded thieves or Hun Sen's Vietnamese bosses)?

I have no doubt that Hanoi Master-minded killers and Ho Chi Minh followers are doing any thing to protect Hun Sen in order to stay in power to fool the world and manipulate the UN and International Community that Cambodia and Cambodian people are moving in the right direction in the Modern Day. However, it is a really dangerous New Modern Killing Fields created by Hanoi Vietcong/Vietnamese maser-minded thieves/killers and Ho Chi Minh followers and tell Hun Sen what to do to destroy Cambodia's natural resources and beauties and hurt Khmerm/Cambodian people who are struggling to make their ends meet {there are millions of Cambodian people going abroad to work and earn income to feed their families. Hun Sen is a real Vietnamese/Yuon tool or puppet called "Ah Yong Yuon" and who married to his Vietnamese wife using Khmer name Bun Rany. His Vietnamese/Yuon wife "Sorm Heang" is a form wife of Le Duc Tho who is a Vietnamese guy who passed away.


Khmer Yeurng from the U.S.

Anonymous said...

Cont'd from Khmer Yeurng in the U.S.

What is the world going on in Cambodia and to Cambodian people today? Again, CPP Government led by dumb and blind Hun Sen (a former Khmer Rouges and today Vietnamese puppet or Vietnamese installed PM who loves power and wealth). Hun Sen is an evil man and not really a lord PM Hun Sen as Vietnamese bosses in Hanoi set up for me. Yes, this Vietnamese tool "Hun Sen" loves to be an evil King. The world is watching you, Ah Yong Yuon. You "Hun Sen" are very stupid, dumb, blind, and disgusted. Obama never smiled at you, Ah Yong Youn, because you are a Yuon/Vietnamese dog who loves power and protection from your evil Yuon/Vietnamese masters in Hanoi.

Cambodian people need to prepare to make a lot of noise and tell the world that CPP Government under Hun Sen's control has been created by the Vietnamese master-minded leaders in Hanoi. Actually, it is very dangerous to Khmer people living in Cambodian today and it is worried that Hanoi's CPP regime is going to have the a Second Killing Fields using the technology, dirty tricks and plans to kill Cambodian/Khmer people by putting poisons in Cambodian food, plants/veggies, animals, etc. They (Hun Sen and his Vietnamese masters and advisers) don't want Cambodian/Khmer people to expose their dirty tricks and murderous plans in Cambodia.

Also, Russian don't corporate with Hun Sen and watch out on this evil Hun Sen because Hun Sen is a slave and tool of Hanoi masters and Hanoi master-minded thieves will steal everything from Russia, especially Nuclear through Hun Sen as their Yuon/Vietnamese tool. So, Russian should not be fooled by this Yuon/Vietnamese dog Hun Sen who currently paid a visit to Moscow. So, from now on, Russian leaders and people needs to know the thieves behind Hun Sen who are Hanoi master-minded thieves who still using Hun Sen to visit Russia to ask Russians to help build military or nuclear for himself while Hun Sen's Hanoi masters and killers are using him (Hun Sen).

Khmer Yeurng in the U.S.