A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday 19 May 2016
បទវិភាគៈ តុលាការមានភ្នែក
ដោយ ជុន ច័ន្ទបុត្រ
2016-05-18
រូបភាពឯកសារសាលាដំបូងរាជធានីភ្នំពេញ។ RFA
Photo: RFA
ជារឿយៗ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន តែងត្អូញត្អែថា លោកទទួលរឿងអយុត្តិធម៌ច្រើនណាស់ ពីក្រុមប្រឆាំង ឬលោកហៅម៉្យាងទៀតថាក្រុមជនអគតិ ដែលតែងតែរិះគន់លោក មិនចេះចប់មិនចេះហើយ រាប់តាំងពីការដឹកនាំប្រទេសជាតិ ការរៀបចំព្រំដែន ការថែរក្សាព្រៃឈើ និងការរំលោភសិទ្ធិមនុស្សជាដើម រហូតដល់រឿងរ៉ាវគ្រួសារផ្ទាល់ខ្លួនរបស់លោក។ ទីបំផុត លោកក៏ប្រកាសជាសាធារណថា លោកនឹងមិនទុកអោយអ្នកទាំងនោះបានសុខទេ បើគេនៅតែមិនទុកអោយលោកបានសុខនោះ។
នៅពេលដែលប្រមុខរដ្ឋាភិបាល ហ៊ានថ្លែងជាសាធារណៈថាលោកនឹងមិនទុកអោយក្រុមរិះគន់លោក បានសុខដូច្នេះ តើនឹងអាចមានរឿងអ្វីកើតឡើង? តើ ប្រព័ន្ធតុលាការអាចជួយរកយុត្តិធម៌ ជូនលោកនាយករដ្ឋមន្រ្តី ឬក៏អ្នកដែលលោកនាយករដ្ឋមន្រ្តីថានឹងតាមរករឿងវិញដែរឬទេ? លោក ជុន ច័ន្ទបុត្រ សូមជូនបទវិភាគមួយអំពីរឿងនេះ៖
នៅពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងតែមមាញឹក ចុះចែកទឹកដល់ប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបំពេញកិច្ចការមួយរយជំពូកទៀត អ្នកដែលមាននិន្នាការប្រឆាំងនឹងលោក ត្រូវបានលោក សំគាល់ឃើញ ថា តាមរករឿងលោក និងគ្រួសារ មិនឈប់ឈរ។
អ្នកខ្លះ នាំគ្នាពាក់អាវខ្មៅរាល់ថ្ងៃច័ន្ទ ដើម្បីតវ៉ាសុំអោយដោះលែង ពួកសិទ្ធិមនុស្សដែលអាជ្ញាធរចាប់ខ្លួន។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា នេះជាយុទ្ធនាការបដិវត្តន៍ពណ៌មួយ ក្នុងគោលបំណងបំផ្លាញសន្តិភាព បង្កអសន្តិសុខ និងអស្ថិរភាពសង្គម រហូតអាចឈានដល់ផ្តួលរំលំលោកចេញពីដំណែងផង។
ថារឿងទាមទារសិទ្ធសេរីភាពចុះ វាជាបញ្ហាសង្គម អ្នកខ្លះទៀត ក៏ឆ្លៀតឱកាសយករឿងរ៉ាវគ្រួសាររបស់លោកទៅបង្ហោះតាមបណ្តាញសង្គម ដោយចោទថា កូនប្រុសច្បងលោក មិនមែនជាកូនបង្កើតរបស់លោកទេ តែជាកូនរបស់មេដឹកនាំវៀតណាម ឯណាឯណោះទៅវិញ។ រឿងនេះ លោកនាយករដ្ឋមន្រ្តី ខំបញ្ជាក់ម្តងហើយម្តងទៀត ថាជារឿងប្រឌិតដើម្បីមួលបង្កាច់គ្រួសារលោកតែប៉ុណ្ណោះ។
ក្រៅតែពីអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស ឬក៏អ្នកលេងហ្វេសប៊ុក ព្រះសង្ឃខ្លះ មិនគង់នៅវត្តចាំទទួលចង្ហាន់ ឬក៏រង់ចាំអោយគេនិមន្តទៅធ្វើបុណ្យទេ បែរជានិមន្តគៀងគរអ្នកស្រុកនិងពុទ្ធបរិស័ទចំណុះជើងវត្ត ទៅធ្វើពិធីបំបួសដើមឈើ ឬក៏ជួយការពារព្រៃឈើ រួចឆ្លៀតរិះគន់លោកថា នៅតែបន្តអនុញ្ញាតិអោយឈ្មួញកាប់ព្រៃឈើខុសច្បាប់យ៉ាងអាណា ធិបតេយ្យ ទោះជាលោកនាយករដ្ឋមន្រ្តីខំប្រកាសក្តែងៗដាក់ព្រៃទាំងនោះ ជាតំបន់អភិរក្សក៏ដោយ។
រឿងចម្លែកមួយទៀត ដែលអាចធ្វើអោយលោកនាយករដ្ឋមន្ត្រី កាន់តែក្រពុលមុខនាពេលចុងក្រោយនេះ គឺការដែលមនុស្សមួយចំនួន រួមមានស្ថាប័នព័ត៌មានដែលមិនចំណុះរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញផង មិនព្រមហៅលោក តាមគោរម្យងារ ដែលស្តេចផែនដីទ្រង់ប្រទានជូនលោកទេ។ ពួកគេនៅតែហៅលោក ថាលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ឬលោក ហ៊ុន សែន យ៉ាងខ្លីដដែល។
រឿងអស្ចារ្យមួយទៀតដែលប្រហែលជាធ្វើអោយលោកហួសចិត្តមែនទែន រហូតដល់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទ្រាំលែងបាន សំរេចចិត្តដាក់ពាក្យប្តឹងនោះ គឺនៅពេលដែលខ្សែអាត់រឿងរ៉ាវ លោក កឹម សុខា និងនាង ខុម ច័ន្ទតារាទី លេចឡើង អ្នកវិភាគតាមដានស្ថានការណ៍នយោបាយ ចោទគណបក្សប្រជាជនកម្ពុជាថាមានយុទ្ធសាស្ត្រ ដាក់សម្ពាធទៅលើលោក កឹម សុខា ទាំងបញ្ហាផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ។
នៅមានរឿងតវ៉ា និងរិះគន់ទៀតច្រើនទៀត ដែលកើតឡើងជាប្រចាំ ដែលលោកនាយករដ្ឋមន្រ្តី ចាត់ទុកថាបង្កឡើងដោយពួកអគតិ មើលមិនឃើញពីទិដ្ឋភាពវិជ្ជមាន និងការរីកចំរើនគ្រប់បែបយ៉ាងដែលខ្លួនលោកផ្ទាល់ និងគណបក្សប្រជាជនកម្ពុជារបស់លោក បានខំកសាង៣០ឆ្នាំប្លាយមកនេះ។
ប្រហែលជាមួម៉ៅទ្រាំតទៅទៀតលែងបានហើយ បានជាលោកឆ្លៀតឱកាសដ៏មមាញឹករបស់លោក ចេញមកគំរាមអ្នកទាំងនោះជាថ្មីម្តងទៀត ថាបើមិនទុកអោយគ្រួសារលោកបានសុខទេ លោកក៏មិនទុកអោយពួកអ្នករករឿងលោកបានសុខដែរ។
តាមពិតអ្នកដែលរករឿងលោកទាំងអំបាលមាណ ខ្លះជាប់គុក ខ្លះទៀតរត់គេចខ្លួនបណ្តើរៗហើយ។ គឺជាប់គុកនិងនិរទេសខ្លួន តាំងពីលោកមិនទាន់ប្រកាសថា នឹងមិនទុកអោយពួកនោះបានសុខម៉្លេះ។ ដូច្នេះ បើទោះជាលោកមិនបាច់ប្រកាសបែបនេះក៏ដោយ ក៏តុលាការមានភ្នែក តែងតាមជួយថែរក្សាលោកជានិច្ច។
ជារឿយៗ អោយតែអ្នកទាំងឡាយណាបានប្រើពាក្យសម្តីណាប៉ះពាល់ដល់លោកនាយករដ្ឋ មន្ត្រី មិនយូរមិនឆាប់ តុលាការកម្ពុជាតែងមានភ្នែក សំឡឹងឃើញកំហុស អ្នកទាំងនោះ ហើយចាប់កាត់ទោស មិនសូវទុកអោយរួចខ្លួនទេ ទោះជាលោកប្តឹង ឬមិនប្តឹងក៏ដោយ។ មានពេលខ្លះ លោកនាយក រដ្ឋមន្ត្រីថែមទាំងឃុបឃិតជួយលាក់បាំងអ្នកដែលលោកចាត់ទុកថាបានប្រព្រិត្តទោសទណ្ឌនោះទៀតផង ក៏តុលាការមានភ្នែក រកឃើញកំហុសដាក់បន្ទុកអ្នកនោះជានិច្ច។
បើរៀបរាប់ដោយត្រួសៗ អ្នកដែលធ្លាប់និយាយប៉ះពាល់ដល់លោកនាយករដ្ឋមន្ត្រី ហើយត្រូវតុលាការមានភ្នែក ចាត់ការតាមច្បាប់នោះ មានដូចជា៖
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ធំជាងគេមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅសារមន្ទីរជើងឯក។
ក្រៅពីនេះ លោក សម រង្ស៊ី កំពុងទទួលការចោទប្រកាន់មួយជន្លៀសធំទៀតមានដូចជា៖
· បទបរិហារកេរ្តិ៍ លោក ហេង សំរិន ប្រធានរដ្ឋសភាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក
· បទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
·បទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត ដែលប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សោម សឿន ជាដើម។
លោក មាជ សុវណ្ណារ៉ា ដែលធ្លាប់តែរិះគន់លោកឥតសំចៃមាត់ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ២០ឆ្នាំ។មិនមែនជាប់ពីបទសម្តីធំៗរិះគន់លោកនាយករដ្ឋមន្រ្តីទេតែជាប់ពីបទដឹកនាំចលនាកុបកម្ម។
លោក នាង សុឃុន ប្រធានយុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌច្បារអំពៅ ដែលធ្លាប់ដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រី ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ទៅឲ្យវៀតណាម ត្រូវតុលាការផ្តន្ទាទោសអោយជាប់ពន្ធនាគារ៧ឆ្នាំ ពីបទចូលរួមនៅក្នុងចលនាកុបកម្ម។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលធ្លាប់រិះគន់លោកនាយករដ្ឋមន្រ្តី ជាពិសេសពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម កំពុងជាប់ឃុំ និងអាចជាប់ពន្ធនាគារពី៦ខែទៅ ៣ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៏ និងញុះញង់ឲ្យមានការរើសអើង។
លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលជាមនុស្សធ្លាប់រិះគន់លោកនាយករដ្ឋមន្រ្តី រហូតដល់លោកនាយករដ្ឋមន្រ្តី ធ្លាប់ជេរជាសាធារណៈថាជាក្មេងព្រហើននោះ ឥឡូវនេះកំពុងជាប់ឃុំ រង់ចាំការកាត់ទោស ពីបទសមគំនិតសូកប៉ាន់សាក្សី។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទោះមិនបាច់រៀបរាប់ច្រើន ក៏គេឯងស្គាល់ថា ជាអ្នកដែលធ្លាប់ប្រកាសជារឿយៗថា ទិញមិនលក់ សំលុតមិនខ្លាចនោះ កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនបើលោកមិនទៅបង្ហាញខ្លួន តាមការកោះហៅរបស់តុលាការចំនួនពីរលើក តាមពាក្យបណ្តឹងបរិហាកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថា។
តាមពិតទៅ តាំងពីបែករឿងខ្សែអាត់ទាក់ទងនឹងលោក កឹម សុខា មក លោកនាយករដ្ឋមន្រ្តីខំអត់ទ្រាំណាស់។ គេមិនសូវឮលោក លើកយករឿងនេះទៅនិយាយជាសាធារណៈប៉ុន្មានទេ។ ប្រហែលជាលោកគិតថា ប្រុសៗ ថ្ងៃណាក៏សៅគ្រីតែអញ្ចឹង ឬក៏លោកគិតថាវាជារឿងកំប៉ិកកំប៉ុក ឬក៏មកពីលោកអាណិតដល់អ្នកនយោបាយដូចគ្នាក៏មិនដឹង។
បើបកមើលទៅក្រោយបន្តិច ប្រវត្តិសណ្តោសប្រណីរបស់លោកនាយករដ្ឋមន្រ្តី ក្នុងរឿងស្នេហាជាមួយស្រីក្មេងក្រៅអាពាហ៍ពិពាហ៍ របស់មន្ត្រីរដ្ឋាភិបាល ឬក៏របស់អ្នកនយោបាយប្រឆាំងនេះ មានតាំងពីយូរយារណាស់មកហើយ។
មន្រ្តីនៅក្រោមឱវាទលោក ខ្លះមានជាប់ពាក់ព័ន្ធនឹងស្នេហាលួចលាក់ជាមួយស្រីក្មេងមិនទាន់ គ្រប់អាយុ រហូតដល់ប្រពន្ធដើមក្តៅក្រហាយ ចាក់ទឹកអាស៊ីតស្រោច ទៅលើស្រីស្នេហ៍របស់ស្វាមី ធ្វើអោយជនរងគ្រោះ បាក់ស្មារតី និងខូចរូបសម្ផស្ស ទាំងនៅវ័យក្មេងល្ហក់។ ទោះបីមកទល់នឹងពេលនេះ ជនរងគ្រោះនៅមិនទាន់ទទួលបាននូវយុត្តិធម៌ ហើយរឿងរ៉ាវនេះ ត្រូវគេដឹងឮពេញពិភពលោកក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តី មិនត្រឹមតែមិនយកទោសពៃរ៍ដល់មន្រ្តី របស់លោកដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ លោកថែមទាំងតម្លើងដំណែងអោយ ហើយទុកអោយនៅធ្វើការកៀកជាប់នឹងលោកទៀតផង។
មិនមែនតែកូនចៅផ្ទាល់ទេដែលលោកធ្វើជាមើលមិនឃើញ សូម្បីតែគូប្រជែងនយោបាយដ៏ធំរបស់លោក ដូចលោក កឹម សុខា ជាដើម ក៏កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសជាសាធារណៈថា លោកបានជួយលាក់បាំង រឿងរ៉ាវមានស្រីក្មេងក្រៅអាពាហ៍ពិពាហ៍ដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានសារភាពថា អំពើរដែលលោកជួយបិទបាំងនេះ បានធ្វើអោយលោកក្លាយទៅជាមនុស្សល្មើសនឹងច្បាប់ ឬគ្មានវិជ្ជាជីវៈផង។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងពិធីមួយ នៅពហុកីឡាដ្ឋានជាតិ ក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ គឺប៉ុន្មានថ្ងៃ មុនយុទ្ធនាការបោះឆ្នោតអណ្ណតិទី៥ ៖
លោក ហ៊ុន សែន៖ រឿងអស់នេះណា៎ បើសិនជាខ្ញុំបញ្ចេញ ភាពអាម៉ាសនេះវាធ្ងន់ណាស់។ ហើយខ្ញុំសុំបញ្ជាក់ ដោយសារខ្ញុំការពារលោកឯង ខ្ញុំក្លាយទៅជាមនុស្សល្មោភច្បាប់... ហ្នែ...ល្មើសច្បាប់ ដែលមិនចាប់ខ្លួនលោកឯង។ បន្ថែមលើនោះ ខ្ញុំក្លាយទៅជាមនុស្សដែលអត់វិជ្ជាជីវៈ... ការពារលោកឯងដល់ថ្នាក់ប៉ុណ្ណឹង។ លោកឯងម៉ោ...ហ្នែ...គណបក្សប្រជាជនអាចប្តឹងបាន បើយោងទៅលើសម្តីនេះ។
ទោះជាលោកនាយករដ្ឋមន្តី្រថ្លែងសារភាព ថាបានល្មើសច្បាប់ហើយក៏ដោយចុះ ក៏តុលាការមានភ្នែក មិនចាប់ទោសអូសដំណើរលោក និងផ្តល់យុត្តិធម៌ជូនលោកជានិច្ច។ ហើយនៅពេលដែលលោកនាយករដ្ឋមន្តី្រទទួលបាននូវយុត្តិធម៌ តាមប្រព័ន្ធតុលាការដែលមានភ្នែកតាមជួយការពារលោកនាយករដ្ឋមន្រី្ត បែបនេះ អ្នកដែលតុលាការត្រូវចាប់ដាក់គុក គឺគ្មានអ្នកណា ក្រៅតែពីក្រុមអ្នកដែលប្រឆាំងនឹងលោកនាយករដ្ឋមន្រី្ត តែប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
2 comments:
In Cambodia, the CPP regime [1979 to Present] is no different from Khmer Rouges's regime [1975-1979]. The old Killing Fields of Khmer Rouges's regime had many hidden and secret Yuon agents hiding in Khmer Rouges's uniforms have murdered millions of innocent and high educated Khmer people including their children in the blind eyes of International Community and UN [Yuon/Vietnamese secret agents also borrowed the hands of Khmer Vietminh soldiers to kill there own Khmer people while Pol Pot's real Khmer Rouges soldiers were so busy fighting with Vietcong armies in the South Vietnam "Khmer Kampuchea/Cambodia Krom in order to take it back and join with Khmer Kandal "today Cambodia."]. Now, Hun Sen's CPP regime is in the modern day (everything is in high tech) and this CPP regime is starting a new and modern Killing Fields by using other dirty plan created by Hun Sen's Vietnamese bosses in Hanoi along with Hun Sen's Vietnamese master-minded advisers and bodyguards in Phnom Penh working closely side by side (you know who I am talking about in Hun Sen's CPP government). You can be the judges!!!
Why so many representatives from Human Rights Group, UN, CNRP including Khmer farmers, Khmer land owners, and other Cambodian/Khmer Society representatives were politically arrested and put in Prey Sar prison (created by Hanoi Master-Minded thieves or Hun Sen's Vietnamese bosses)?
I have no doubt that Hanoi Master-minded killers and Ho Chi Minh followers are doing any thing to protect Hun Sen in order to stay in power to fool the world and manipulate the UN and International Community that Cambodia and Cambodian people are moving in the right direction in the Modern Day. However, it is a really dangerous New Modern Killing Fields created by Hanoi Vietcong/Vietnamese maser-minded thieves/killers and Ho Chi Minh followers and tell Hun Sen what to do to destroy Cambodia's natural resources and beauties and hurt Khmerm/Cambodian people who are struggling to make their ends meet {there are millions of Cambodian people going abroad to work and earn income to feed their families. Hun Sen is a real Vietnamese/Yuon tool or puppet called "Ah Yong Yuon" and who married to his Vietnamese wife using Khmer name Bun Rany. His Vietnamese/Yuon wife "Sorm Heang" is a form wife of Le Duc Tho who is a Vietnamese guy who passed away.
Khmer Yeurng from the U.S.
Cont'd from Khmer Yeurng in the U.S.
What is the world going on in Cambodia and to Cambodian people today? Again, CPP Government led by dumb and blind Hun Sen (a former Khmer Rouges and today Vietnamese puppet or Vietnamese installed PM who loves power and wealth). Hun Sen is an evil man and not really a lord PM Hun Sen as Vietnamese bosses in Hanoi set up for me. Yes, this Vietnamese tool "Hun Sen" loves to be an evil King. The world is watching you, Ah Yong Yuon. You "Hun Sen" are very stupid, dumb, blind, and disgusted. Obama never smiled at you, Ah Yong Youn, because you are a Yuon/Vietnamese dog who loves power and protection from your evil Yuon/Vietnamese masters in Hanoi.
Cambodian people need to prepare to make a lot of noise and tell the world that CPP Government under Hun Sen's control has been created by the Vietnamese master-minded leaders in Hanoi. Actually, it is very dangerous to Khmer people living in Cambodian today and it is worried that Hanoi's CPP regime is going to have the a Second Killing Fields using the technology, dirty tricks and plans to kill Cambodian/Khmer people by putting poisons in Cambodian food, plants/veggies, animals, etc. They (Hun Sen and his Vietnamese masters and advisers) don't want Cambodian/Khmer people to expose their dirty tricks and murderous plans in Cambodia.
Also, Russian don't corporate with Hun Sen and watch out on this evil Hun Sen because Hun Sen is a slave and tool of Hanoi masters and Hanoi master-minded thieves will steal everything from Russia, especially Nuclear through Hun Sen as their Yuon/Vietnamese tool. So, Russian should not be fooled by this Yuon/Vietnamese dog Hun Sen who currently paid a visit to Moscow. So, from now on, Russian leaders and people needs to know the thieves behind Hun Sen who are Hanoi master-minded thieves who still using Hun Sen to visit Russia to ask Russians to help build military or nuclear for himself while Hun Sen's Hanoi masters and killers are using him (Hun Sen).
Khmer Yeurng in the U.S.
Post a Comment