A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

ស្ត្រី​ម្នាក់​ព្យាយាម​យក​ញត្តិ​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ


ដោយ​ សុ ជីវី
2016-04-14

ម៉ៅ ស៊ីណាត ៨៥៥ ២០១៦
ស្ត្រី​វ័យ​ឈ្មោះ ម៉ៅ ស៊ីណាត ដែល​ព្យាយាម​យក​ញត្តិ​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៦។
 RFA/Sorn Chanratha



ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ ឈ្មោះ ម៉ៅ ស៊ីណាត ដែល​ព្យាយាម​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ។ លោកស្រី​ព្យាយាម​យក​ញត្តិ​ទៅ​ជូន​លោក ហ៊ុន សែន ដើម្បី​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​លោក ហេង ពៅ កំពុង​ជាប់​ពន្ធនាគារ ដោយ​តុលាការ​កាត់​ទោស​អោយ​លោក​ជាប់​ពន្ធនាគារ​សរុប​មិន​តិច​ជាង ១០០​ឆ្នាំ​ទេ ពី​បទឧក្រិដ្ឋ​មួយ​ចំនួន។ អ្នកស្រី​ព្យាយាម​ចូល​ជួប​លោក ហ៊ុន សែន នៅ​ខណៈ​លោក​នាយករដ្ឋមន្ត្រី​កំពុង​បើក​សម្ពោធ​កម្មវិធី​អង្គរ​សង្ក្រាន្ត នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា នេះ ដើម្បី​ដាក់​ញត្តិ​ស្នើ​អោយ​ដោះលែង​លោក ហេង ពៅ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី។

តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​អោយ​ស្ត្រី​រូប​នេះ​ប្រឹងប្រែង​រក​យុត្តិធម៌​អោយ​លោក ហេង ពៅ?

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ជាមួយ​លោកស្រី ម៉ៅ ស៊ីណាត ជុំវិញ​រឿង​នេះ...

No comments: