A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

ពលរដ្ឋ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​សមត្ថកិច្ច​​ទប់ស្កាត់​​ល្បែង​​គប់​ទឹក


School of Vice

This is one of those things that should not be allowed to take roots in Khmer culture, especially at such important national events as the traditional Khmer New Year. From 'leaders' to ill-educated locals, [consider those alien-looking "Hun Gates" erected in Siem Reap that had caused an almost universal uprour at the previous Khmer New Year festival] the propensity to act without thinking through carefully seems to come naturally. Further, unlike those poor folk selling live birds to 'merit-makers' to be released for merit and be caught again and again, I doubt these water throwers will be denied their livelihood if their imported enjoyment is prohibited. Indeed, the local or central officials should not even be asked by the public to reign in on such activities in the first place. 

Lose or demean your national cultural identity and every thing else will follow the same route...    

....

ពលរដ្ឋ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​សមត្ថកិច្ច​​ទប់ស្កាត់​​ល្បែង​​គប់​ទឹក
ដោយ ហ៊ុំ ចំរើន
2016-04-14

គប់​ទឹក ចូល​ឆ្នាំ ៨៥៥ ២០១៦
ពលរដ្ឋ​​លេង​ជះ​ទឹក​នៅ​តាម​ដង​ផ្លូវ​នៅ​ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Hum Chamroeun


ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ក្រុង​បាត់ដំបង ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​លេង​គប់​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​តាម​ដង​ផ្លូវ​ជា​ហូរហែ។ អ្នក​ស្រុក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​កុំ​ឲ្យ​យុវជន​លេង​គប់​ទឹក​ហួសហេតុ​ពេក ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។

​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ការ​លេង​គប់​ទឹក​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ខ្លួន ដោយសារ​វិធានការ​ទប់ស្កាត់​របស់​​​សមត្ថកិច្ច​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង មួយ​ចំនួន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ប្រសាទ​ឯកភ្នំ ខេត្ត​បាត់ដំបង​ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មេសា ថា សមត្ថកិច្ច​គួរ​ចាត់​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​​ក្រុម​យុវជន​លេង​គប់​ទឹក​តាម​ដង​ផ្លូវ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បន្ត​ទៀត។

អ្នក​ស្រុក​អះអាង​ថា មូលហេតុ​ដែល​មិន​ចង់​ឲ្យ​លេង​គប់​ទឹក​តាម​ដង​ផ្លូវ ដោយសារ​​ខ្លាច​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ៖ «ព្រោះ​អី​គេ​លេង​គប់​ទឹក​អ៊ីចឹង​​ចំ​ខ្លួន​យើង​​ឈឺ​ខ្លាំង​ណាស់ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ពី​លើ​ម៉ូតូ​ទៀត​ផង។ យើង​គោល​បំណង​មក​ពី​ផ្ទះ​ចង់​មក​លេង​សប្បាយ​តែ​ដល់​ពេល​គេ​ទប់​ទឹក​ស្ទះ​តាម​ផ្លូវ​អីចឹង​ទៅ យើង​មាន​បាន​ទៅ​លេង​សប្បាយ​ឯ​ណា​កើត»។



ឆ្លើយ​តប​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង លោក ចេត វណ្ណី មាន​ប្រសាសន៍​ថា ស្នងការ​ខេត្ត​បាន​ដាក់​​កម្លាំង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​គ្រប់​ស្រុក​ និង​តំបន់​រមណីយដ្ឋាន​សំខាន់ៗ ទាំង​យប់​ថ្ងៃ។

ទន្ទឹម​គ្នា​នេះ​ លោក​អះអាង​ថា ប៉ូលិស​តែង​ចុះ​អប់រំ​មិន​ឲ្យ​ប្រជាពលរដ្ឋ​យក​​ឱកាស​ថ្ងៃ​បុណ្យ​សំខាន់​នេះ លេង​គប់​ទឹក​ដាក់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​នោះ​ឡើយ៖ «ចាប់​ពី​ទី​១៣ មក​ដល់​ថ្ងៃ​ទី​១៤ នេះ ការ​លេង​ទប់​ទឹក​ទាំង​នៅ​តាម​ស្រុក​ និង​នៅ​ក្នុង​បាត់ដំបង​ អត់​មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ហើយ​ឲ្យ​អស់​ទាំង​ស្រុង​វា​មិន​អស់​នោះ​ទេ​ តែ​យើង​បាន​ធ្វើ​ការ​អប់រំ​ពួកគាត់​រួច​ហើយ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​តាម​ដង​ផ្លូវ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ឆ្ពោះ​​ទៅ​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ជា​​ក្រុម​យុវជន​ផង​នោះ​ ចាប់​ផ្ដើម​លេង​គប់​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ដង​ផ្លូវ​យ៉ាង​គគ្រឹកគគ្រេង ដោយ​ចាប់​​ពី​ប្រមាណ​​ម៉ោង ១១​​ព្រឹក ថ្ងៃ​ទី​ទល់​រសៀល​ថ្ងៃ​ទី​១៤ ខែ​មេសា ជា​ពិសេស​នៅ​ចំណុច​សង្កាត់​​ក្ដុល​ដូនទាវ និង​ឃុំ​ពាមឯក​ ក្រៀក​ប្រាសាទ​ឯកភ្នំ​​តែម្ដង ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​ទប់ស្កាត់​នៅ​ឡើយ។

ក្រៅ​អំពី​ការ​លេង​គប់​ទឹក​គប់​តាម​ដង​ផ្លូវ​ហើយ​ នៅ​ពេល​ព្រឹក​​​នៅ​តាម​ទី​វត្តអារាម​នានា ក្នុង​ក្រុង​បាត់ដំបង មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​​យ៉ាង​ច្រើន​កុះករ។ ទន្ទឹម​គ្នា​នេះ​ក៏​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​ និង​ផ្ដិត​យក​រូបភាព​នៅ​តាម​ទី​វត្ត​អារាម​ដូច​គ្នា។ នៅ​ពេល​រសៀល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​សំខាន់ៗ មាន​​ជាអាទិ៍​​ប្រសាទ​ឯកភ្នំ បាណន់ និង​រមណីយដ្ឋាន​ភ្នំសំពៅ ជា​ដើម៕

No comments: