A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 15 April 2016

លោក ហ៊ុន សែន អំពាវ​នា​ឲ្យ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​និង​ប្រឆាំង​អ្នក​បង្ក​ជម្លោះ


ដោយ ថា កិត្យា
2016-04-14

ហ៊ុន សែន សៀមរាប ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​ពលរដ្ឋ​​នៅ​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ដែល​លោក​ចូលរួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។
 RFA/Sorn Chanratha


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា រួបរួម​គ្នា​ថែរក្សា​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា​ដែល​មាន​បំណង​បង្ក​អរិភាព ឬ​បង្ក​បញ្ហា។ រី​ឯ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល យល់​ថា ការ​រួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រដ្ឋាភិបាល​មិន​គួរ​ចាត់​ទុក​អ្នក​នយោបាយ​បក្ស​ផ្សេង​ទៀត​ជា​គូបដិបក្ខ​នោះ​ទេ។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់​រួបរួម​ថែរក្សា​សន្តិភាព ដើម្បី​បន្ត​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ជឿនលឿន និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ណា​ម្នាក់ ឬ​ក្រុម​ណា​ដែល​ចង់​បង្ក​អរិភាព​ក្នុង​ប្រទេស ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ លោក​ក៏​បាន​ស្នើ​ឲ្យ​បណ្ដា​មិត្ត​បរទេស​យោគយល់​នូវ​ចំណាត់​ការ​ទាំង​ឡាយ​លើ​ជន​ប៉ុនប៉ង​បង្ក​ចលាចល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា ផង​ដែរ៖ «យើង​មាន​វប្បធម៌​នៃ​ការ​អត់ឱន និង​វប្បធម៌​សន្តិភាព ប៉ុន្តែ​យើង​មិន​លើកលែង​ចំពោះ​ជន​ណា​ក៏ដោយ​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​អស្ថិរភាព ដែល​ជា​អតីតកាល​ដ៏​ជូរចត់​របស់​កម្ពុជា។ សង្ឃឹម​ថា ប្រជាជន​កម្ពុជា ទាំង​អស់​ដើម្បី​ថែរក្សា​នូវ​សុខ​សន្តិភាព»។

​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា។



​ការ​សុំ​យោគយល់​ពី​បណ្ដា​មិត្ត​បរទេស​ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​មាន​ការ​រិះគន់​ច្រើន​ទាក់ទង​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រឿង​ផែនទី ដែល​លោក ហ៊ុន សែន អះអាង​ថា ក្លែងក្លាយ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​រួបរួម​គ្នា​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ផលប្រយោជន៍​ជាតិ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ចាត់​ទុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​គូបដិបក្ខ​នោះ​ឡើយ៖ «ចាត់​ទុក​អ្នក​ណា​ដែល​រួម​ចំណែក​ក្នុង​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​សត្រូវ គឺ​អត់​ទេ ខុស​គ្នា​តែ​ទស្សនៈ​ទេ តែ​យើង​ជា​ខ្មែរ​ដែល​មាន​កាតព្វកិច្ច​ការពារ និង​កសាង​ជាតិ​របស់​យើង»។

​ចំណែក​អគ្គលេខាធិការ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា មេដឹកនាំ​នយោបាយ​ត្រូវ​ធ្វើ​ជា​គំរូ​នៃ​ការ​រួបរួម​គ្នា និង​ចេះ​អត់ឱន​អធ្យាស្រ័យ​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​ជា​មុន​សិន។ លោក​ថា មេដឹកនាំ​មិន​ត្រូវ​រវល់​រឿង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ចង់​ដៃគូ​នយោបាយ​បាយ​ម្ខាង​ទៀត​នោះ​ទេ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ។ រដ្ឋាភិបាល​គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជជែក​គ្នា​ពី​រឿង​ជាតិ​ឲ្យ​បាន​ច្រើន មិន​គួរ​បំបិទ​ពហុ​គំនិត​ក្នុង​ការ​ជជែក​រឿង​ជាតិ​នោះ​ឡើយ៖ «បើ ​មេដឹកនាំ​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ផ្ចាញ់ផ្ចាល​គ្នា​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ក្រាប​សំឡេង​ក្រុម​នយោបាយ​ផ្សេងៗ។ ខ្ញុំ​គិត​ថា មិន​មែន​ជា​គំរូ​សម្រាប់​ជាតិ​ទេ»។

​លោក សួន ប៊ុនស័ក្តិ បន្ត​ថា ការ​សុំ​យោគយល់​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ការ​គួរ​សម​មួយ ប៉ុន្តែ​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​គឺ​មិន​អាច​បំបិទ​មាត់​របស់​អន្តរជាតិ​មិន​ឲ្យ​រិះគន់​បាន​ទេ៖ «មធ្យោបាយ​ដែល​ល្អ និង​មាន​ការ​យោគយល់​ពី​ខាង​ក្រៅ គឺ​មាន​តែ​យើង​ធ្វើ​អំពើ​ល្អ អំពើ​ដែល​អធ្យាស្រ័យ ឬ​អំពើ​នីតិរដ្ឋ​នៅ​កម្ពុជា ទើប​មាន​ការ​គាំទ្រ​ពី​ថ្នាក់​ជាតិ និង​អន្តរជាតិ»។

​មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា ស្ថានការណ៍​នយោបាយ​ខ្មែរ​ហាក់​កំពុង​ឡើង​កម្ដៅ​ខ្លាំង​ក្រោយ​ពី​លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា សកម្មភាព​របស់​លោក អ៊ុំ សំអាន ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​ផែនដី​នោះ គឺ​ជា​ការ​បំពេញ​តួនាទី​របស់​តំណាងរាស្ត្រ​ដ៏​ត្រឹមត្រូវ​ដើម្បី​ប្រយោជន៍​ជាតិ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ដោះលែង​លោក អ៊ុំ សំអាន វិញ៕

1 comment:

Kim Ea said...

This irrational warning behavior from Khmer Pm about instability suppose to stop . Khmer innocent don't have any guns or any weapons to fight with your massive military ,or your well armed body guards . In all we don't want war in this trouble nation again period .Enough is enough Please don't kill us again, we suffer enough from your mafia rule already .