A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 26 April 2016
តុលាការចេញដីកាកោះហៅលោក សម រង្ស៊ី ឲ្យចូលសវនាការតាមបណ្ដឹងលោក ហេង សំរិន
ដោយ ខែ សុណង
2016-04-25
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរី នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។
Photo: RFA
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សម រង្ស៊ី ឲ្យចូលខ្លួនជំនុំជម្រះពីបទបរិហារកេរ្តិ៍អតីតព្រះមហាក្សត្រ ថាជាជនក្បត់ជាតិពាក់ព័ន្ធនឹងរបបខ្មែរក្រហម តាមបណ្ដឹងរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា។
ដីកាកោះហៅនេះ ចេញដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បង្គាប់ឲ្យ លោក សម រង្ស៊ី ឲ្យចូលខ្លួនជំនុំជម្រះរឿងក្ដីនេះនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
ដីកាកោះដដែលបានបង្ហាញថា លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានខ្លឹមសារថា យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេចព្រះនរោត្ដម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ ដោយមានភ្ជាប់ជាមួយនូវវីដេអូព្រះរាជបន្ទូលសម្ដេចព្រះនរោត្ដម សីហនុ។
ក្នុងដីកាដដែលបានបង្ហាញថា ខ្លឹមសារដែល លោក សម រង្ស៊ី បានផ្សព្វផ្សាយនេះ ពុំបានឆ្លុះបញ្ចាំងពីការពិត គ្មានឯកសារភស្តុតាងបញ្ជាក់ពីការកាត់ទោសទៅលើអតីតព្រះមហាក្សត្រឡើយ។
ក្រៅពីការកោះហៅ លោក សម រង្ស៊ី ឲ្យចូលមកជំនុំជម្រះសំណុំរឿងក្បត់ជាតិ ក្នុងចំណោមរឿងក្ដីជាច្រើនទៀតដែលគេប្ដឹងប្រឆាំងលោកនោះ នៅថ្ងៃទី២៥ មេសា នេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ក៏បានបើកកិច្ចប្រជុំមួយរិះរកយន្តការរបស់គណបក្ស ដើម្បីទាញស្ថានការណ៍នយោបាយឲ្យវិលទៅរកភាពប្រក្រតីវិញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា គណបក្សនឹងប្រើយន្តការដែលគណបក្សមាន ដើម្បីដោះស្រាយស្ថានការណ៍នយោបាយបច្ចុប្បន្ន ប៉ុន្តែលោកមិនបញ្ជាក់ប្រាប់ថា យន្តការអ្វីខ្លះនោះទេ៖ «គេនឹងរៀបចំឲ្យមានវេទិកាអ្វីដែលគេកំពុងតែមានហ្នឹង ដើម្បីទាញស្ថានការណ៍ត្រឡប់មកភាពប្រក្រតីវិញ មិនជូនលម្អិតថាតើរបៀបធ្វើសកម្មភាពយ៉ាងម៉េចទេ»។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំភ្លាមៗ នៅថ្ងៃទី២៥ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍បានវាយតម្លៃថា ស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរដែលគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងការបោះឆ្នោតនាពេលខាងមុខ៕
Subscribe to:
Post Comments (Atom)
1 comment:
Kda Heng samreng should come to world justice not in Cambodia ,Cambodia is pong Kdar justice
Post a Comment