A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 April 2016

គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក អ៊ូ វីរៈ ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ


ដោយ ថា កិត្យា
2016-04-25

អ៊ូ វីរៈ ៨៥៥ ២០១៦
ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។

Photo: RFA


គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ដាក់​ពាក្យ​ប្ដឹង​អ្នក​វិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោក​បាន​វិភាគ​ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាប​សង្កត់ លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

សង្គម​ស៊ីវិល​មួយ​ចំនួន​យល់​ថា ចំណាត់​ការ​របស់​គណបក្ស​កាន់​អំណាច​លើ​អ្នក​វិភាគ​ឯករាជ្យ គឺ​កាន់​តែ​នាំ​ឲ្យ​ខូច​ឈ្មោះ​កាន់​តែ​ខ្លាំង។ ពួក​គេ​ថា គណបក្ស​កាន់​អំណាច គួរ​តែ​ចេញ​មុខ​បកស្រាយ មិន​គួរ​ចេញ​មុខ​ប្តឹងផ្តល់​នោះ​ទេ ព្រោះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ។

1 comment:

Anonymous said...

i wonder what ou Virak is thinking now when sometime ago, an organization underrated the democracy in Cambodia and he then defended the state of quo of cambodia's democracy under cpp monkeys.
What I can say about this regime is that when it politically gets rough for them they do whatever necessary to cling to power, including breaking the laws and override the constitution, put people in jails,threats, intimidation even assignation.
Say that rub it in on Mr Ou virak, if you will, but I only site my opinion which being reflected . My sincere sympathy to Mr Ou Virak for his predicaments for doing his job.