A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 9 April 2016

អ្នក​បឹងកក់​ស្នើ​អន្តរាគមន៍​ពី​រដ្ឋសភា​ឲ្យ​​ជួយ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ


ដោយ​ សុ ជីវី
2016-04-08

ឈាង វុន បឹងកក់ ៨៥៥ ២០១៦
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន (ឆ្វេង) និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ នៅ​ខាង​មុខ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មេសា ឆ្នាំ​២០១៦។
 RFA/Sochivy


ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ក្នុង​តំបន់​បឹងកក់ ស្នើ​អន្តរាគមន៍​ពី​រដ្ឋសភា​អោយ​ជួយ​ដោះស្រាយ​បញ្ហា​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដែល​ពួកគេ​អះអាង​ថា បណ្ដាល​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ។ តំណាងរាស្ត្រ​ដែល​ចេញ​ទទួល​ញត្តិ សន្យា​ថា នឹង​ពិនិត្យ​ករណី​នេះ។

អ្នក​មាន​ជម្លោះ​ដីធ្លី​ចំនួន ៧​គ្រួសារ​នៅ​តំបន់​បឹងកក់ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា អោយ​ជួយ​រក​ដំណោះស្រាយ បន្ទាប់​ពី​បណ្ដឹង​ពួកគេ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បដិសេធ។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា អោយ​ដឹង​ថា ពួកគេ​ស្នើ​រដ្ឋសភា​ចាត់​វិធានការ​ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​ពេល​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បែង​ចែក​ដី​អោយ​ពួកគេ។ បណ្ដឹង​ដូចគ្នា​នេះ​ដែរ ពួកគេ​ធ្លាប់​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​ដែល​ពួកគេ​អះអាង​ថា ត្រូវ​អង្គភាព​នេះ​បដិសេធ។

តំណាង​អ្នក​ភូមិ​លោក ដួង ឈើត រំពឹង​ថា រដ្ឋសភា ជា​ពិសេស​គណៈកម្មការ​ទី​១០ ដែល​ជា​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ នឹង​មាន​វិធានការ​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់​ គឺ​មិន​ធ្វើ​ដូច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៖ «»។



តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក ហូរ វ៉ាន់ និង​លោក ឈាង វុន បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ។

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ បាន​សន្យា​ថា នឹង​ពិនិត្យ​មើល​ភស្តុតាង​ករណី​នេះ។ លោក​ថា បើ​មាន​ភស្តុតាង​គ្រប់គ្រាន់​នឹង​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពិនិត្យ​សា​ជា​ថ្មី ហើយ​ថែម​ទាំង​អាច​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​សាកសួរ៖ «បើ​អា​ហ្នឹង​ជា​អំពើ​ពុករលួយ យើង​អាច​កោះហៅ​អភិបាល​រាជធានី​ដើម្បី​សាកសួរ ហើយ​ជួនកាល​យើង​ក៏​ជួប​ជាមួយ​នឹង​សាមី​ដើម​បណ្ដឹង​ដែល​ថា មាន​ឯកសារ​អ្វី​ជា​សំអាង​ដើម្បី​គាំទ្រ​នូវ​បណ្ដឹង​របស់​ខ្លួន​ដែរ។ យើង​ត្រូវ​តែ​ហៅ​អភិបាល​ក្រុង​សួរ ក្រោយ​ពី​ហៅ​សួរ​ហើយ​ឃើញ​ថា មាន​ករណី​ពន្យល់​អត់​ច្បាស់ ពន្យល់​អត់​​សម​ហេតុផល ទីបំផុត​ខ្ញុំ​នឹង​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»។

ជា​មួយ​គ្នា​នោះ​ដែរ តំណាងរាស្ត្រ លោក ឈាង វុន ក៏​សន្យា​ថា នឹង​ជំរុញ​ទៅ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដោះស្រាយបញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​ផង​ដែរ។

កន្លង​ទៅ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មិន​អធិប្បាយ​យ៉ាង​ណា​ឡើយ​ចំពោះ​បណ្ដឹង​ពលរដ្ឋ​ប្រឆាំង​នឹង​លោក ប៉ា សុជាតិវង្ស។ លោក​ថា សាលា​រាជធានី​នៅ​តែ​បន្ត​ដោះស្រាយ​ទំនាស់​ដី​ធ្លី​នេះ។

ពលរដ្ឋ​ចំនួន ៧​គ្រួសារ​នេះ ទាមទារ​អោយ​អភិបាល​សាលា​រាជធានី​បែងចែក​ដី​អោយ​ពួកគាត់​អោយ​ដូច​គ្នា​នឹង​ពលរដ្ឋ​ផ្សេង​ទៀត ដោយ​ត្រឹម​ត្រូវ និង​មាន​តម្លាភាព។ ពួកគាត់​មិន​អាច​ទទួល​យក​ការ​ដោះស្រាយ ដែល​ចែក​ដី​អោយ​ពួក​គាត់​ត្រឹម ១០​ភាគរយ​នៃ​ទំហំ​ដី​ពួកគាត់​សរុប​ដែល​បាត់បង់​ទៅ​អោយ​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់ នោះ​ឡើយ៕

2 comments:

Anonymous said...

Chien is the son of the bat and Dracula.

Yes, it looks like his mother was a bat and his father was the Dracula.

Anonymous said...

ពឺងនរណាមិនពឺងទៅពឺអអាមាត់ធំ អានេះជាអតីតមេចរ្ួចឡានUNកាលពីជំនាន់UNTAC អានេះមេបោកធំណសា់ កាលរៀននៅស្រុកបារាំងត្រូវរដ្ថាភិបាលលន់នល់កាត់ប្រាក់ អាហារូបករណ៏ព្រោះវាបានចូលជាសម្ព័នមិត្តិជាមួយពួកយួនខាងជើង ក្រោយមកវាស្ទើរតែជាមនុស្សចិញ្ចើមថ្ន់ល់ អានេះគ្មានសញ្ញាបត័្យពីស្រុកបារាំងអ្វីទេ តែវាកុហករដ្ថភិបាល ហុ៊ន សែន ឥលូវវាយូកូងក្នុងសភា ចារិកវាយូកូងតាំងពីដើម វាជាមនុស្សម្នាក់គ្រោះថ្នាក់បំផុតសំរាប់កម្ពុជា ។