ដោយ សុ ជីវី
2016-04-08

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន (ឆ្វេង) និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ចេញមកទទួលញត្តិរបស់ពលរដ្ឋនៅតំបន់បឹងកក់ នៅខាងមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ មេសា ឆ្នាំ២០១៦។
RFA/Sochivy
ពលរដ្ឋមានបញ្ហាដីធ្លីក្នុងតំបន់បឹងកក់ ស្នើអន្តរាគមន៍ពីរដ្ឋសភាអោយជួយដោះស្រាយបញ្ហាបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ ដែលពួកគេអះអាងថា បណ្ដាលពីភាពមិនប្រក្រតីនៃការបំពេញការងាររបស់មន្ត្រីពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។ តំណាងរាស្ត្រដែលចេញទទួលញត្តិ សន្យាថា នឹងពិនិត្យករណីនេះ។
អ្នកមានជម្លោះដីធ្លីចំនួន ៧គ្រួសារនៅតំបន់បឹងកក់ នាំគ្នាដាក់ញត្តិទៅរដ្ឋសភា អោយជួយរកដំណោះស្រាយ បន្ទាប់ពីបណ្ដឹងពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបដិសេធ។
នៅក្នុងញត្តិដែលដាក់ទៅរដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែមេសា អោយដឹងថា ពួកគេស្នើរដ្ឋសភាចាត់វិធានការចំពោះភាពមិនប្រក្រតីនៅពេលអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងមន្ត្រីសាលារាជធានីភ្នំពេញ បែងចែកដីអោយពួកគេ។ បណ្ដឹងដូចគ្នានេះដែរ ពួកគេធ្លាប់ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយដែលពួកគេអះអាងថា ត្រូវអង្គភាពនេះបដិសេធ។
តំណាងអ្នកភូមិលោក ដួង ឈើត រំពឹងថា រដ្ឋសភា ជាពិសេសគណៈកម្មការទី១០ ដែលជាគណៈកម្មការប្រឆាំងអំពើពុករលួយ នឹងមានវិធានការតាមការស្នើសុំរបស់ពួកគាត់ គឺមិនធ្វើដូចអង្គភាពប្រឆាំងអំពើពុករលួយ៖ «»។
តំណាងរាស្ត្រពីររូប គឺលោក ហូរ វ៉ាន់ និងលោក ឈាង វុន បានចេញមកទទួលញត្តិរបស់ពលរដ្ឋ។
ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា លោក ហូរ វ៉ាន់ បានសន្យាថា នឹងពិនិត្យមើលភស្តុតាងករណីនេះ។ លោកថា បើមានភស្តុតាងគ្រប់គ្រាន់នឹងដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យសាជាថ្មី ហើយថែមទាំងអាចកោះហៅមន្ត្រីពាក់ព័ន្ធមកសាកសួរ៖ «បើអាហ្នឹងជាអំពើពុករលួយ យើងអាចកោះហៅអភិបាលរាជធានីដើម្បីសាកសួរ ហើយជួនកាលយើងក៏ជួបជាមួយនឹងសាមីដើមបណ្ដឹងដែលថា មានឯកសារអ្វីជាសំអាងដើម្បីគាំទ្រនូវបណ្ដឹងរបស់ខ្លួនដែរ។ យើងត្រូវតែហៅអភិបាលក្រុងសួរ ក្រោយពីហៅសួរហើយឃើញថា មានករណីពន្យល់អត់ច្បាស់ ពន្យល់អត់សមហេតុផល ទីបំផុតខ្ញុំនឹងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ»។
ជាមួយគ្នានោះដែរ តំណាងរាស្ត្រ លោក ឈាង វុន ក៏សន្យាថា នឹងជំរុញទៅសាលារាជធានីភ្នំពេញ ឲ្យដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋឲ្យបានឆាប់ និងមានតម្លាភាពផងដែរ។
កន្លងទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនអធិប្បាយយ៉ាងណាឡើយចំពោះបណ្ដឹងពលរដ្ឋប្រឆាំងនឹងលោក ប៉ា សុជាតិវង្ស។ លោកថា សាលារាជធានីនៅតែបន្តដោះស្រាយទំនាស់ដីធ្លីនេះ។
ពលរដ្ឋចំនួន ៧គ្រួសារនេះ ទាមទារអោយអភិបាលសាលារាជធានីបែងចែកដីអោយពួកគាត់អោយដូចគ្នានឹងពលរដ្ឋផ្សេងទៀត ដោយត្រឹមត្រូវ និងមានតម្លាភាព។ ពួកគាត់មិនអាចទទួលយកការដោះស្រាយ ដែលចែកដីអោយពួកគាត់ត្រឹម ១០ភាគរយនៃទំហំដីពួកគាត់សរុបដែលបាត់បង់ទៅអោយគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ នោះឡើយ៕
2 comments:
Chien is the son of the bat and Dracula.
Yes, it looks like his mother was a bat and his father was the Dracula.
ពឺងនរណាមិនពឺងទៅពឺអអាមាត់ធំ អានេះជាអតីតមេចរ្ួចឡានUNកាលពីជំនាន់UNTAC អានេះមេបោកធំណសា់ កាលរៀននៅស្រុកបារាំងត្រូវរដ្ថាភិបាលលន់នល់កាត់ប្រាក់ អាហារូបករណ៏ព្រោះវាបានចូលជាសម្ព័នមិត្តិជាមួយពួកយួនខាងជើង ក្រោយមកវាស្ទើរតែជាមនុស្សចិញ្ចើមថ្ន់ល់ អានេះគ្មានសញ្ញាបត័្យពីស្រុកបារាំងអ្វីទេ តែវាកុហករដ្ថភិបាល ហុ៊ន សែន ឥលូវវាយូកូងក្នុងសភា ចារិកវាយូកូងតាំងពីដើម វាជាមនុស្សម្នាក់គ្រោះថ្នាក់បំផុតសំរាប់កម្ពុជា ។
Post a Comment