A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

«ខ្ញុំ​ត្រូវ​បក្ស​ពួក ហ៊ុន ម៉ាណែត ចាប់​បោះ​ទៅ​ក្រៅ​ភោជនីយដ្ឋាន»


«ខ្ញុំ​ត្រូវ​បក្ស​ពួក ហ៊ុន ម៉ាណែត ចាប់​បោះ​ទៅ​ក្រៅ​ភោជនីយដ្ឋាន»


រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីព្យាយាមយកដីការកោះ របស់តុលាការក្រុង ឡូសអែនជឺឡេស ទៅហុច​ឲ្យ​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បុរសចំណាស់រងគ្រោះ ជាតិអាមេរិក ឈ្មោះ ផូល ហាយ៉េស (Paul Hayes) បាន​រំលឹក​ឡើង​វិញ ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង ប្រាប់សារព័ត៌មាន «The Cambodia Daily» ជាភាសាអង់គ្លេស នៅក្នុង​ប្រទេស​កម្ពុជា។



ពីឆ្វេងទៅស្ដាំ៖ លោក ផូល ហាយ៉េស និងលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតហ្វេសប៊ុក)



«ប្រហែលដួលខ្លួនឯង...»


 ដោយ: សេក មនោរកុមារ   April 17, 2016


«គឺជារឿងមួយ ក្នុងចំណោមរឿង​ដ៏គួរឲ្យតក់ស្លុត​ជាងគេទាំងអស់ ដែលខ្ញុំមិនដែលជួបប្រទះពីមុនមក» នេះ​ជាការថ្លែង របស់លោក ផូល ហាយ៉េស (Paul Hayes) ពីមន្ទីរពេទ្យដែលលោក​កំពុងសម្រាកព្យាបាល ប្រាប់​សាព័ត៌មានមួយ ចេញផ្សាយ​ជាភាសា​អង់គ្លេស ក្នុងប្រទេសកម្ពុជាឈ្មោះ «The Cambodia Daily»។ លោក ហាយ៉េស ដែលជាមន្ត្រីស្មៀនឯកជន ទទួលបន្ទុកយកដីការកោះ របស់តុលាការអាមេរិក ទៅឲ្យ​ភាគី​ចុង​ចោទ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកបានព្យាយាម ហុចដីការតុលាការនោះ ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅក្នុងភោជនីយដ្ឋានឡាលីន (La Lune) នាក្រុង ឡុងប៊ិច (Long Beach ក្នុង​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក)។

លោក ផូល ហាយ៉េស បានរំលឹកប្រាប់សារព័ត៌មានថា លោកបានទៅដល់ភោជនីយដ្ឋាននោះ កាលពី​ថ្ងៃ​សៅរ៍​ទី៩ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៥ល្ងាច ដើម្បីរង់ចាំជាការមកដល់ របស់លោក ហ៊ុន ម៉ាណែត កូន​ប្រុស​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលគ្រោងមកទទួលទានអាហារ នាវេលាម៉ោង៦ល្ងាច ជាមួយ​អ្នក​គាំទ្រ។ នៅក្នុងវេលារង់ចាំ លោកបានបង្ហាញខ្លួន និងពីតួនាទីរបស់លោក ប្រាប់ទៅភ្នាក់ងារនគរបាល ដែល​មាន​វត្តមាននៅទីនោះថា លោកគ្រាន់តែចង់ជូន«ដីការកោះ» ទៅឲ្យលោក ហ៊ុន ម៉ាណែត ហើយប្រាប់​ឲ្យ​នគរបាល​ជឿថា លោកមិនមានបំណងបំពាន ទៅលើកូននាយករដ្ឋមន្ត្រីកម្ពុជានោះទេ។

ក្រោយពេលលោក ហ៊ុន ម៉ាណែត មកដល់ លោក ហាយ៉េស បានត្រៀមខ្លួន ដើម្បីបំពេញការងាររបស់លោក។ មន្ត្រីស្មៀនឯកជនរូបនេះ បានរៀបរាប់បន្តថា៖ «អ្នកបម្រើការជាតិខ្មែរម្នាក់ បានយកលិខិតសម្គាល់ខ្លួនខ្ញុំ ទៅ​បង្ហាញ​"មេ"របស់គេ ហើយបាននិយាយថា គាត់"OK"ហើយ។ (...) នៅពេលដែលខ្ញុំនៅចំងាយ ១០ជំហាន ពី​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានមនុស្សស្លៀកពាក់ឯកសណ្ឋាន (ទំនងជាអង្គរក្ស) ជាច្រើននាក់ នៅ​ចន្លោះ​រវាង​ពីខ្ញុំ ទៅលោកឧត្ដមសេនីយ៍ ហើយពេលនោះ ខ្ញុំបានស្រែកហៅលោក ម៉ាណែត។»

លោក ហាយ៉េស បានបន្តទៀតថា សាក្សីទាំងឡាយ ដែលនៅក្នុងហេតុការណ៍ ប្រាកដជាឃើញរឿងនេះ បាន​ច្បាស់ជាងលោក ដោយសារតែជនម្នាក់នោះ បានចាប់លើកលោក​ពីក្រោយខ្នង ហើយបោះលោក​ទៅលើ​ថ្ម​ខាង​ក្រោយ។ លោកបានថ្លែងថា៖ «ខ្ញុំបានដួលត្រូវក្បាល»។

» ទិដ្ឋភាពដេកដួល របស់លោក ហាយ៉េស នៅលើចំណតរថយន្ដ ដែលត្រូវបានថត យកមក​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម៖


អាចធ្វើឲ្យពិការ...




អ្វីដែលលោកបានដឹងបន្តមកទៀត គឺលោកបានដឹងខ្លួនឡើង ទាំងខ្លួននៅដេកដួល នៅលើចំណតរថយន្ដ ជា​មួយ​នឹងការចុកចាប់យ៉ាងខ្លាំង។ ក្នុងរយៈពេល៣០វិនាទីនោះ លោកមិនអាចកម្រើក ដៃជើងបានទាំងអស់ រហូត​ដល់រថយន្ដសង្គោះមួយ បាននាំលោកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ គ្រូពេទ្យបាននិយាយប្រាប់លោកថា លោក​ត្រូវសម្រាក នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងការព្យាបាល​ដ៏ដិតដល់មួយ សម្រាប់រយៈពេល ពី៣ទៅ៥ថ្ងៃ ព្រោះ​ស្ថានភាពគ្រោះថ្នាក់​របស់លោក មានសភាពធ្ងន់ធ្ងរ ជាងអ្វីដែលលោកបានគិតទៅទៀត ហើយ​អាច​ធ្វើ​ឲ្យ​លោកពិការ។

បុរសចំណាស់ បានបន្តទៀតថា៖ «គ្រូពេទ្យបាននិយាយថា ស្ថានភាពជំងឺខ្ញុំ ដែលល្អបំផុត គឺនៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​អារម្មណ៍ ថាឈឺចុកចាប់។ រឿងនេះ ធ្វើឲ្យខ្ញុំភ័យមែនទែន ដោយសារការឈឺចុកចាប់ បានកើត​ឡើង​ខ្លាំង​ណាស់ រវាងពីទ្រូងទៅដល់គល់ក បន្ទាប់ពីអាការៈមួយ ដែលដូចគេឆក់ចរន្ដអគ្គិសនី។»

លោក ផូល ហាយ៉េស នៅមិនទាន់សម្រេចប្ដឹងលោក ហ៊ុន ម៉ាណែត នៅឡើយ មកទល់​នឹង​ពេល​ផ្ដល់​កិច្ច​សម្ភាស ឲ្យមកសារព័ត៌មាន ក្នុងថ្ងៃព្រហស្បត្តិ៍មកន្លងមកនេះ ដោយលោកអះអាងថា ចង់​គិត​ពី​សុខភាព​របស់លោក ជាមុនសិន។ ប៉ុន្តែលោកមេធាវី មូ័រតុន ក្លារ (Morton Sklar) ដែលការពារក្ដីឲ្យអ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារា (មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុង​ពន្ធនាគារ ព្រៃស នៅ​កម្ពុជា) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លោក ហាយ៉េស បានយល់ព្រមឲ្យអាជ្ញាធរក្រុង ឡូសអែនជឺឡេស បើក​សំនុំ​រឿង ដែលមានទាំងការស៊ើបអង្កេត ទាំងការចោទប្រកាន់ ទៅលើជនដែលបានវាយដុំ ទៅលើ​ខ្លួន​លោក​នោះ​ហើយ។

លោកមេធាវី ម័រតុន ក្លារ បាននិយាយថា៖ «អ្វីដែលបានកើតឡើង ចំពោះលោក ផូល ហាយ៉េស ជាទម្រង់បែបផែន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃ»។

«ប្រហែលដួលខ្លួនឯង...»

ចំពោះលោក ហ៊ុន ម៉ាណែត វិញ នៅមិនទាន់បញ្ចេញប្រតិកម្មអ្វី ជុំវិញបញ្ហានេះនៅឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន បាន​ថ្លែង​ដាក់ការទទួលខុសត្រូវ ទៅលើលោក ផូល ហាយ៉េស វិញ ដោយចាត់ទុកលោក ហាយ៉េស ថាជា​អ្នក​បង្កើត​សាច់​រឿង​នេះ​ឡើង។ លោក ស៊ីផាន បានថ្លែងថា៖ «បើតាមមនុស្សជាច្រើន ដែលនិយាយប្រាប់ខ្ញុំ គឺបុរស​នេះ (លោក ផូល ហាយ៉េស) បានព្យាយាមវាយប្រហារ ទៅលើលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែអង្គរក្សម្នាក់ បាន​បំបែក​គាត់ ដោយបានបាញ់ស្ព្រៃម្យ៉ាង (ធ្វើឲ្យចេញទឹកភ្នែក) ទៅលើគាត់។ បន្ទាប់មក បុរសនេះបានចោទ​គេ​ឯង ថា​បាន​វាយ​គាត់។»

ប៉ុន្តែនៅពេលអ្នកសារព័ត៌មាន សួរលោក ស៊ីផាន បន្ថែម ទាក់ទងនឹងរបួសធ្ងន់ធ្ងរ ​របស់លោក ផូល ហាយ៉េស នោះ អ្នកនាំពាក្យរូបនេះ បានឆ្លើយបដិសេធ ថាលោកមិនបានដឹងរឿងនេះទេ។ លោក ស៊ីផាន គ្រាន់តែ​និយាយ​ថា៖ «ប្រហែលជាគាត់ដួលខ្លួនឯង»៕

monoroom.info

5 comments:

Anonymous said...

Manet bodyguards push him. Or throw him out.
Who. What's name. ?.
Wwe wrestling guy fall from 20 feet high many time over and never injured. What wrong with thise thug Paul.

I was flying from my bike. And I used to jump 3 meters high and hit the ground I get up myself and never go to hospital. ..

remember Micheal Jackson. .Mike Tyson and many other famous man was ripped off by thise lawyer thug. ..

We sue them back by using China or Russia court.

Anonymous said...

01:18

You're sick !!!

Anonymous said...

Responding to poster @18 April 2016 at 01:18:

You are a Yuon/Vietnamese parasite on here. You are the most stupid and dumb Yuon/Vietnamese poster on here. Your dream is to get rich by stealing and robbing the properties and natural resources of Cambodia by using Yuon/Vietnamese hidden faces inside Hun Sen CPP government in Cambodia. Why? Your hidden Yuon/Vietnamese agents hiding in Hun Sen CPP mafia groups officially labelled as Cambodian government today in the blind eyes of the International Community or the world. Yes, Hun Sen was installed and protected secret Yuon/Vietnamese agents hiding in Khmer/Cambodian military uniforms just like secret Yuon/Vietnamese agents hiding in Khmer Rouges uniforms during the Killing Fields (1975 to 1979). Yes, there are some fake Khmer/Cambodian people (who acts as Khmer patriots in the US and other countries in the world). So, we, real Khmer/Cambodians, watch out on you and your secret Yuon/Vietnamese agents every where and then we will report those f**king Yuon/Vietnamese folks (pretending to be Khmer/Cambodian speaking Khmer language clearly) to the U.S. Officials and other democratic countries in the world. The idiot Hun Manet is a son of Yuon father named Le Duc Tho (Bun Rany's ex-husband for the idiot Vietnamese installed puppet Hun Sen as Prime Minister of Cambodia).

So, you, the poster 18 April 2016 at 01:18 (dumb and stupid Vietnamese/Yuon) need to stop your sick and nonsense comments on here.



Anonymous said...


Just calm down you fellows! The first post raises a good question, I too thought something was fishy about this incident. So far there are no witnesses who saw all of this. There has to have been somebody who saw exactly how it happen. Or this man could all be faking his injury just to bring damage to Hun Manet because of the hostility he has toward PM Hun Sen. Or this Paul has been on government plantation for so long that his bones are so fragile just a little shove causes him to come apart.

What Fake>>>???#$#*_ + = ):--(

Remember the Aurora, Sandy Hook and Boston shooting? Well what you know...there are actors involved to give the accounts of the incidents afterwards. There is one particular person who are seen as the witness to all three incidents....how could that be? There was this black dude who supposedly got shot in the shoulder blade and his arm is in a sling but the way he moves that injured arm does not indicate it was true injury. He said the bullet even still lodged in his flesh.


Anti-Democrat

Anonymous said...

Anti-Democrat,

You too are sick !!!