លោក គង្គ ប៊ុនឈឿន ម្ចាស់កវីស្ទឹងសង្កែបានទទួលមរណភាពហើយនៅម៉ោង៧ព្រឹកម៉ោងនៅក្នុងប្រទេសន័រវេ ដែលត្រូវនៅម៉ោង១រសៀលម៉ោងនៅកម្ពុជាថ្ងៃទី១៧ខែមេសានេះ។ នេះបើតាមការការបញ្ជាក់របស់លោក មុត ថារី ដែលជាកូនប្រសាររបស់លោក គង់ ប៊ុនឈឿន។
លោក មុត ថារី បានប្រាប់សារព័ត៌ថ្មីៗនៅមុននេះបន្តិចតាមរយៈទូរសព្ទថា សុខភាពរបស់លោក គង្គ ប៊ុនឈឿន បានធ្លាក់ចុះខ្លាំងតាំងពីថ្ងៃសៅរ៍។ និយាយទាំងខ្សឹកខ្សួល លោក មុត ថារី បានអធិប្បាយថា លោក គង្គ ប៊ុនឈឿន គឺជាឪពុកដ៏ល្អមួយរូប ហើយថាការបាត់បង់លោក គង្គ ប៊ុនឈឿន គឺជាការបាត់បង់ដ៏ធំធេងនៃគ្រួសារលោក។ តែថា លោកមិនហ៊ានវាយតម្លៃអំពីការបាត់បង់ឪពុកក្មេករបស់លោកចំពោះប្រទេសកម្ពុជានោះទេ ដោយលោកទុកឲ្យមហាជនជាអ្នកនិយាយវិញ។
លោក គង្គ ប៊ុនឈឿន បានមានជំងឺមហារីកច្រើនឆ្នាំមកហើយ។
Thmey, Thmey
No comments:
Post a Comment