A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 April 2016

តើ​និយតករ​កម្ពុជា​កំពុង​ខិត​ខំ​ដក​អាជីវកម្ម​ធុន​តូច និង​មធ្យម ​ក្រៅ​ប្រទេស​ចេញ​ពី​ទីផ្សារ​ឬ?


ប្រាក់រៀល​ជា​រូបីយវត្ថុរបស់ប្រទេសកម្ពុជា។ ហុង មិនា

តើ​និយតករ​កម្ពុជា​កំពុង​ខិត​ខំ​ដក​អាជីវកម្ម​ធុន​តូច និង​មធ្យម ​ក្រៅ​ប្រទេស​ចេញ​ពី​ទីផ្សារ​ឬ?

ppp Wed, 6 April 2016
Anthony Galliano


បច្ចុប្បន្ន យើង​សង្កេត​ឃើញថា សឹងតែ​មិន​ទាន់​មាន​ទាល់ តែ​សោះនូវ​ការ​បង្ខាំង​ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន​ក្រៅ​ប្រទេស​នៅ​កម្ពុជា។ ជាមួយ​នឹង​តម្រូវ​ការ​​ដើម​ទុន​ចាប់​ផ្តើម​ត្រឹម​តែ ១០០០ ដុល្លារ​ប៉ុណ្ណោះ រួម​ផ្សំ​ជាមួយ​និង​គោល​នយោបាយ​ពន្ធដារ​ងាយ​ស្រួល ក៏​ដូចជា​ភាព​មាន​ស្រាប់​នៃ​កម្លាំង​ពលកម្ម ដែល​មាន​តម្លៃថោក និង​អាច​ទាញ​យក​បាន​ភ្លាមៗ​ផង​ដែរ​​នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទឹកដី​ដែល​មាន​ឱកាស​ច្រើន​ជាង​គេ​សម្រាប់​ស្រូប​យក​អាជីវកម្ម​ធុន​តូច និង​មធ្យម​ពី​បរទេស​ទៀត​ផង។

នៅ​ក្នុង​អំឡុង​ពេល​ប្រហែល​ជា​ពីរ​ឆ្នាំមុន គំរូ​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ដោយ​​មានការ​រឹត​បន្តឹង​នូវ​ច្បាប់​ការងារ​ការ​យក​ពន្ធ​ដែល​មាន​លក្ខណៈ​ល្អិតល្អន់ និង​តឹងរ៉ឹង​ជាង​មុន ការ​កើន​ឡើង​នៃ​តម្លៃ​ពលកម្ម​ដោយ​អាត្រា​ឥត​ការងារ​ធ្វើ​ធ្លាក់​ជិត​ដល់​សូន្យ និង​ដោយសារ​វត្ត​មាន​នៃ​និយតករ​ដែល​មាន​ការ​ផ្ចង់​អារម្មណ៍​ជាង​មុន​ធ្វើ​ឲ្យ​ដំណើរ​ការ​អាជីវកម្ម​មាន​ការ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ក្លា។

ការ​រួម​បញ្ចូល​នូវ​ច្បាប់​ថ្មីៗ និង​​ការ​រឹត​បន្ថែម​នូវ​ច្បាប់​ដែល​មាន​ស្រាប់ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​រង្វង់​ម្ចាស់​ជំនួញ​មកពី​ក្រៅ​ស្រុក និង​បាន​ដាស់​ឲ្យ​ម្ចាស់​អាជីវកម្ម​ខ្មែរ​មួយ​ចំនួន​មាន​ក្តី​បារម្ភ​ផងដែរ។



ឆ្នាំនេះ ច្បាប់​លើ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ឆ្នាំ ២០១៦ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​​ទៅ​លើ​ច្បាប់​ពន្ធដារ ដោយ​សារតែ​បាន​លុប​បំបាត់​នូវ​របប​ពន្ធសាមញ្ញ និង​ការ​ប៉ាន់​ស្មាន ដោយ​បន្សល់​ទុក​​នៅ​តែ​របប​ពន្ធ​ច្បាស់លាស់ ហើយ​បំបែក​ចេញ​ជា​បី​ប្រភេទ​គឺ អ្នក​ត្រូវ​បង់​ពន្ធ​សាជីវកម្ម​ធុន​តូច មធ្យម និង ធំ។ ពីមុន​របប​អ្នក​បង់ពន្ធ​ប៉ាន់ស្មាន​ត្រូវ​បាន​គេ​គិត​ថា​ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ប្រកួត​ប្រជែង​ធំ​ទៅ​លើ​អ្នក​ដែល​បង់ពន្ធ​ត្រឹម​ត្រូវ​ដោយ​ពួក​គេ​​បាន​ចរចា​ពី​ការ​បង់ពន្ធ​មុន និង​​ត្រូវ​បង់​តែមួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ​នូវ​ពន្ធ​ដែល​របប​ពន្ធ​ពិត​ប្រាកដ​តម្រូវ​ឲ្យ​បង់។

រដ្ឋាភិបាល​ទីបំផុត​បាន​យល់​ថា របប​ពន្ធ​ប៉ាន់ស្មាន​នេះ​បាន​បាត់បង់​ការ​គាំទ្រ​ដែល​តម្រូវ​ឲ្យ​អ្នក​ទារ​ពន្ធ ៦០ ​ភាគរយ ទៅ​ប្រមូល​ចំណូល​ពន្ធ​ប្រហែល ១ ភាគរយ​ហើយ​វា​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​គេចពន្ធ​ផង​ដែរ។

ការ​លុប​បំបាត់​នូវ​របប​នេះ​​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​បង់ពន្ធ​ត្រឹម​ត្រូវ​ដោយ​សារ​​ការ​ប្រកួត​ប្រជែង​មាន​ភាព​ស្មើគ្នា​ជាង​មុន ជាពិសេស​លើ​កាតព្វ​កិច្ច​បង់​ពន្ធ​ប្រៀប​ធៀប និង​​ដំណឹង​ល្អ​សម្រាប់​រដ្ឋាភិបាល​ដែល​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ចូល​ជាតិ​បាន​កាន់​តែ​ច្រើន​ពី​ការ​បង់ពន្ធ​នោះ។

ទោះ​បី​ជា​វា​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ខែ្មរ​ធុន​តូច និង​មធ្យម​ច្រើន​ជាង​គេ​ក្តី ក៏​មិន​មាន​កង្វះ​នូវ​ពាណិជ្ជកម្ម​ដែល​ជា​កម្មសិទ្ធិ​បរទេស​ដែរ​។ រាល់​ក្រុមហ៊ុន​បរទេស​ដែល​គេច​ចេញ​ពី​សំណាញ់​ពន្ធ​ដែល​ជា​អ្នក​ជាប់ពន្ធ​ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា វា​មិន​ជា​ធំ​ជាង​មុន​ប៉ុន្មាន​ទេ។

ក្នុង​ចំណោម​ច្បាប់​ពន្ធដារ​ថ្មីៗ​ទាំងអស់​គឺ​មាន​លិខិត​ណែនាំ​របស់​នាយកដ្ឋាន​ទូទៅ​នៃ​ពន្ធដារ (GDT) លេខ ១១២៧ ដែល​គ្រប​ដណ្តប់​ទៅ​លើ​តម្រូវ​ការ​និង​ទ្រង់ទ្រាយ​សម្រាប់​ការ​ទូទាត់​អ្នក​ជាប់ពន្ធ​របប​ពិត។

សេចក្តី​លម្អិត​នៅក្នុង​លិខិត​ណែនាំ​នោះ គឺ​វិក្កយបត្រ​មួយ​តម្រូវ​ឲ្យ​ចេញ​ជា​ភាសា​ខ្មែរ ឬ​អាច​ចេញ​ជា​ពីរ​ភាសា​ដោយ​មាន​​ផ្ទុក​នូវ​ព័ត៌មាន​នានា​ដែល​ដាក់​ឲ្យ​មាន​តាម​សំណាក​របស់​នាយកដ្ឋាន​ទូទៅ​នៃ​ពន្ធដារ (GDT)។ អ្នកទិញ និង​អ្នក​ផ្គត់​ផ្គង់​ត្រូវ​ចុះ​ហត្ថលេខា និង​ការ​បង់ពន្ធ​ VAT មិន​អាច​ត្រូវ​បាន​អះអាង​ថា ជា​ឥណទាន​បញ្ចូល​ទេ និង​រាល់​ការ​ចំណាយ​ផ្ទាល់ មិន​អាច​កាត់​លើ​ពន្ធ​ប្រចាំ​ឆ្នាំ​លើ​ប្រាក់​ចំណេញ​នោះ​ទេ​ ប្រសិន​បើ​វិក័យប័ត្រ​នោះ​មិន​សមស្រប​ទៅ​តាម​បទ​បញ្ជា។

សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ ដែល​មាន​ប្រព័ន្ធ​គណនី​ និង​វិក្កយបត្រ​ស្តង់ដារ​វិញ​នោះ ការ​ផ្លាស់​ប្តូរ​នេះ​បង្ក​ឲ្យ​មាន​ចលាចល​ដល់​ពួកគេ ដោយ​ពួកគេ​ត្រូវ​ដំណើរ​ការ​វិក័យប័ត្រ​ដោយ​ដៃ​ផ្ទាល់ ឬ​រៀបចំ​កម្មវិធី​ប្រព័ន្ធ​ឡើង​វិញ​ ដើម្បី​សម្រប​តាម​លក្ខន្តិកៈ​ទាំងនោះ។

វា​ក៏​បាន​បង្កើត​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ចំពោះ​អ្នក​ដែល​បង់​ពន្ធ​តាម​របប​ពិត​ប្រាកដ​ដែរ ដែល​មាន​អ្នក​ផ្គត់ផ្គង់ ផ្តល់​វិក្កយបត្រ​មិន​សមស្រប​ដល់​ពួកគេ ដោយ​ពួកគេ​បាន​បង្កើត​ហានិភ័យ​នៃ​ការ​បាត់បង់​ឥណទាន​អាករ​លើ​តម្លៃ​បន្ថែម និង​ការ​ចំណាយ​ដែល​ប្រឈម​នឹង​ប្រាក់​ចំណេញ ប្រសិន​បើ​ពួកគេ​ទទួល​យក​នូវ​វិក័យប័ត្រ​ទាំង​នេះ។

ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ចូល​រួម​សកម្មភាព​រឹតបន្តឹង​នេះ​ដែរ​ដោយ​បាន​ចេញ​ប្រកាស​លេខ ៣០០ តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ដែល​ចុះ​ឈ្មោះ​មុន​ថ្ងៃទី​ ៤ ខែ មករា ឆ្នាំ​ ២០១៦ ទៅ​​ចុះ​ឈ្មោះ​ឡើង​វិញ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​របស់​ក្រសួង។

ដោយ​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រង់ចាំ​ទទួល​នូវ​ប័ណ្ណ​ប៉ាតង់​ឆ្នាំ​ ២០១៥ របស់​ពួក​គេ និង​តម្រង់​ជួរ​ចាំ​សរាចរ ២៨៦ ថ្ងៃទី៩ ខែមករា ឆ្នាំ​ ២០១៥ ដែល​តម្រូវ​ឲ្យ​អ្នក​បង់​ពន្ធ​ទាំងអស់​ធ្វើ​ឲ្យ​ទាន់​សម័យ​នូវ​រាល់​ការ​ចុះ​ឈ្មោះ​របស់​ពួក​គេ មុន​នឹង​អាច​ទទួល​បាន​នូវ​ប័ណ្ណ​ប៉ាតង់​ពន្ធ​សម្រាប់​ឆ្នាំ ២០១៥។

ក្រសួង​សម្រេច​ថា ក្រុម​ហ៊ុន​ទាំងអស់​គួរ​ចូល​រួម​វគ្គ​រៀន​ចុះ​បញ្ជី​ឡើង​វិញ តាម​អន​ឡាញ​ជាមួយ​ក្រសួង​ផង​ដែរ​។ ក៏​ដូចជា “​ការ​ធ្វើ​ឲ្យ​ទាន់​សម័យ​នូវ​ការ​ចុះ​បញ្ជី​ពន្ធ​” របស់ GDT ដែល​មាន​ថ្ងៃ​កំណត់​ចុះបញ្ជី​ជា​ស៊េរី រហូត​ដល់​​ថ្ងៃ​បញ្ចប់​ការ​ធ្វើ​ឲ្យ​ទាន់​សម័យ​នូវ​ការ​ចុះ​បញ្ជី ក្រសួង​ពាណិជ្ជកម្ម​ថ្មីៗ​នេះ​បាន​ពន្យារ​ពេល​ផុត​កំណត់​រហូត​ដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ សម្រាប់​ក្រុមហ៊ុន​ណា​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី​អនឡាញ​របស់​ក្រសួង។

ការ​ចុះ​ឈ្មោះ​របស់ GDT មាន​លក្ខណៈ​ពិបាក​​ជាង​មុន ហើយ​ទទើស​ទទែង​​ជាង​ការ​ចុះ​បញ្ជី​របស់​ក្រសួង​ពាណិជ្ជកម្ម​ផងដែរ ប៉ុន្តែ​​វិធី​ទាំងពីរ​សុទ្ធតែ​បាន​បន្ថែម​នូវ​បន្ទុក​ថ្លៃ និង​រដ្ឋបាល។

ការ​ដាក់​ចេញ និង​គោរព​យ៉ាង​​តឹង​តែង​តាម​បទបញ្ជា​នៃ​ច្បាប់​ការងារ​ឆ្នាំ ១៩៩៧ ដែល​ទាក់ទង​នឹង​ការ​ជួល​បុគ្គលិក​បរទេស​មិន​ត្រឹម​តែ​បាន​បង្កើត​ថ្លៃ​ក្នុង​ការ​សម្រប​តាម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​លើ​ការ​បង់ពន្ធ​នានា​ផង​ដែរ។

ច្បាប់​ដែល​មិនត្រូវ​បាន​គេ​ស្គាល់​ពីមុនៗ ឬក៏​មិន​ត្រូវ​បាន​គេ​រវីរវល់​នោះបាន​បញ្ជាក់​ថា​បុគ្គលិក​បរទេស​មួយ​រូប ត្រូវមាន​លិខិត​អនុញ្ញាតិ​ការងារ និង​ការថែទាំ​ការងារ​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​។

ជាមួយនឹង​ការ​អនុវត្ត​ពន្ធ ជនបរទេស​ភាគច្រើន​ស្ថិត​ក្រោម​ចំណាប់​អារម្មណ៍​ដែល​ថា​​ទិដ្ឋាការ​អន​ឡាញ ឬ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួក​គេ​មាន​ភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ និង​ក្រសួង​ការងារ ដែល​បាន​អនុវត្ត​ច្បាប់​នេះ​យ៉ាង​ហ្មត់ចត់ ។ ការ​ធ្វើជា​ម្ចាស់​អាជីវកម្ម​រទេស និង​ការជួល​ជន​បរទេស​បាន​ភ្ជាប់​មក​ជាមួយ​និង​ការ​បង្កើន​នូវ​ការ​ចំណាយ​យ៉ាង​ខ្លាំង​។​

ការ​រីក​សាយ​នៃ​ច្បាប់​និង​បទប្បញ្ញត្តិ​ថ្មីៗ​នេះ អាច​ធ្វើ​ឲ្យ​មាន​​ភាព​អស្ចារ្យ​សម្រាប់​ថវិកា​រដ្ឋាភិបាល​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិនបើ​និន្នាការ​នេះ​អាច​នៅ​តែ​បន្ត កម្ពុជា​អាច​នឹង​រក​ឃើញ​ថា អាជីវកម្ម​ធុន​តូច និង​មធ្យម ដែល​ជា​កម្មសិទ្ធិ​របស់​បរទេស​ត្រូវ​បាន​ដេញ​ចេញពី​ទីផ្សារ​នៅ​កម្ពុជា ហើយ​ពួកគេ​នឹង​សម្លឹង​រកមើល​វាលស្មៅ​បៃតង​នៅ​កន្លែង​​ផ្សេង​វិញ៕

No comments: