A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 7 April 2016
រៀនចេះគូរគំនូរតាម YouTube យុវជនមួយក្រុមប្រើជំនាញនេះរកចំណូលបានរាប់ពាន់ដុល្លារ
រៀនចេះគូរគំនូរតាម YouTube យុវជនមួយក្រុមប្រើជំនាញនេះរកចំណូលបានរាប់ពាន់ដុល្លារ
ppp Wed, 6 April 2016
វ៉ន ដារ៉ា
ភ្នំពេញៈ យុវជនមួយក្រុម អាចរកចំណូលបានរាប់ពាន់ដុល្លារ បន្ទាប់ពីពួកគេបានស្វ័យសិក្សាអំពី សិល្បៈនៃការគូរគំនូរ Doodle Artist តាមរយៈបណ្ដាញ YouTube ខណៈភាគច្រើនអតិថិជនរបស់ពួកគេជាអ្នកបើកហាងថ្មី។
យុវជន ឈន វិច្ឆិកា អ្នកផ្ដួចផ្ដើមគំនិតនេះមុនដំបូងគេប្រាប់ LIFT ថា «មកដល់ពេលនេះ គំនូរដែលខ្ញុំបានគូរ ជាលក្ខណៈ Doodle នេះបានជាង ២០ ហាងមកហើយ។ គំនូរនីមួយៗ ខ្ញុំបានយកថ្លៃចាប់ពី ៨០០ ដល់ជាង ៣០០០ ដុល្លារទៅតាមទំហំ និងទឹកដៃឥតខ្ចោះនៃគំនូរ»។
វិច្ឆិកា បញ្ជាក់ថា រូបគេមិនចូលចិត្តការគូរគំនូរនេះដោយយកលំនាំ តាមរូបភាពណាមួយនោះទេ ភាគច្រើន គំនូរដែលគូរចេញទៅ ជាគំនិតឆ្នៃប្រឌិតដោយខ្លួនឯង ឬ តាមការចង់បានរបស់អ្នកដែលជួលឲ្យគូរ ប៉ុន្ដែក៏មានបង្កប់នូវរចនាបទបែបខ្មែរក្នុងនោះផងដែរ។
យុវជនវ័យ ២៣ឆ្នាំ រៀនផ្នែក Design ឆ្នាំទីពីរ រូបនេះបន្តថា៖ «បើអតិថិជន ចង់បានគំនូរបែបណា ឲ្យពួកគាត់ដាក់ប្រធានបទមក ឬក៏ប្រាប់ពីចំណូលចិត្ដ ដែលពួកគាត់ចង់បាន នោះខ្ញុំនឹងអាចស្មានដឹងថា ត្រូវគូរបែបណាហើយ»។
បើតាមយុវជន វិច្ឆិកា ការចាប់ផ្ដើមគូរគំនូរនេះកើតឡើងតាំងពីជាង ២ឆ្នាំមុន ក្រោយពីចូលចិត្ដរៀនគូរគំនូរ Doodle នេះតាមរយៈ YouTube ហើយព្យាយាមបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗទៀតដោយខ្លួនឯង។
បច្ចុប្បន្ន វិច្ឆិកា បានបង្កើតក្រុម ១ ឈ្មោះថា Cambodia Doodle Club ដែលមានសមាជិក ៤ នាក់សុទ្ធតែជាយុវជន ដែលមិនធ្លាប់បានរៀនជំនាញគូរគំនូរពីសាលាណាមួយពីមុនមកនោះទេ គឺពួកគេរៀនចេះដោយរៀនខ្លួនឯងតាមរយៈ YouTube៕
Subscribe to:
Post Comments (Atom)



No comments:
Post a Comment