A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មេ​ឃុំ​ម្នាក់​ពាក់ព័ន្ធ​លួងលោម​ស្រី​មុំ​ឲ្យ​និយាយ​កុហក


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មេ​ឃុំ​ម្នាក់​ពាក់ព័ន្ធ​លួងលោម​ស្រី​មុំ​ឲ្យ​និយាយ​កុហក
ដោយ វិទ្យុ​អាស៊ីសេរី
2016-04-24

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដឹក​នាំ​កម្លាំង​ចុះ​ទៅ​ចាប់​ខ្លួន​មេ​ឃុំ​ស្រក ឈ្មោះ ស៊ាង ចែត មក​ពី​គណបក្ស សម រង្ស៊ី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម វេលា​ម៉ោង ១០ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៤ មេសា ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​ថា​លួងលោម កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ឲ្យ​និយាយ​កុហក​មហាជន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ។ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ចាប់​មេ​ឃុំ​នេះ គឺ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​អ្នក​ដឹក​នាំ​កម្លាំង​ទៅ​ចាប់​ខ្លួន​ដោយ​ផ្ទាល់ គឺ​ចាប់​ខ្លួន​នៅ​សាលា​ស្រុក​កំពង់សៀម ខណៈ លោក ស៊ាង ចែត បាន​ទៅ​ធ្វើ​ការ​រដ្ឋបាល​នៅ​សាលា​ស្រុក។



លោក អេង ឆៃអ៊ាង ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ពីព្រោះ​ថា ការ​ចាប់​ខ្លួន​ដោយ​យោង​លើ​ការ​ចោទ​ប្រកាន់​របស់ កញ្ញា ស្រី​មុំ នេះ មិន​ខុស​ពី​សម័យ​ក្រហម​នោះ​ឡើយ។ នៅ​សម័យ​ខ្មែរ​ក្រហម ឲ្យ​តែ​អ្នក​ណា​ឆ្លើយ​ដាក់​អ្នក​ណា​ម្នាក់ គឺ​កម្មាភិបាល​ខ្មែរ​ក្រហម​ទៅ​ចាប់​ខ្លួន​បន្ត​អ្នក​នោះ​ភ្លាម។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ កុំ​ឲ្យ​យក​គំរូ​តាម​របប​ខ្មែរ​ក្រហម​ចំពោះ​សកម្មភាព​បែប​នេះ​ត​ទៅ​ទៀត។

ការ​ចាប់​ខ្លួន​មេ​ឃុំ​ស្រក របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​យោង​តាម​សំណើ​របស់ កញ្ញា ស្រី​មុំ ចំនួន ៤​ទំព័រ ដែល​បាន​ផ្សព្វផ្សាយ និង​បាន​រៀបរាប់​ថា លោក​មេ​ឃុំ ស៊ាង ចែត រួម​ទាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ថា បាន​លួងលោម​រូប​នាង​ឲ្យ​និយាយ​កុហក​ពី​ការ​ពិត ប្រាប់​ដល់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច​អំពី​រឿង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

2 comments:

Anonymous said...

Had ONLY Dictator & Traitor Hun Sen denounced his allegiance to Hanoi and served the Khmer people instead, no dramas of this kind would have happened.

Anonymous said...

អត់ផាមិនបាន អាពងក្ដ ឪម យិនទៀតវៀតនាមកុងវា៉