A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 24 April 2016

ក្រសួង​កសិកម្ម​និង​បរិស្ថាន​នឹង​រៀបចំ​សិក្ខា​សាលា​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ​នៅ​ថ្ងៃ​ទី​២៥​មេសា


ដោយ សុជីវី
2016-04-24

ព្រៃ​ឡង់ កំពង់ធំ ២០១៥ ៨៥៥
តំបន់​ព្រៃ​ឡង់​ឋិត​នៅ​ភូមិ​ស្រែចង់ ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Saut Sokprathna
 RFA/Saut Sokprathna


ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ដាក់​ព្រៃ​ឡង់ ជា​ព្រៃ​ការពារ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ពាក់ព័ន្ធ។ សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន បញ្ជាក់​ដែរ​ថា ក្រៅ​ពី​ព្រៃ​ឡង់ នៅ​មាន​តំបន់​ព្រៃ​ចំនួន ៤ ផ្សេង​ទៀត ក៏​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​ក្នុង​សិក្ខាសាលា​នោះ​ដែរ។

សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ការពារ​ព្រៃ​ឡង់ ស្វាគមន៍​ឲ្យ​មាន​សិក្ខាសាលា​នេះ។

សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រំពឹង​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​របស់​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម នឹង​ទទួល​យក​មតិ​យោបល់​របស់​ពួក​គេ​ទៅ​ពិចារណា ជាពិសេស​ការ​ដាក់​ក្រុម​សហគមន៍​មូលដ្ឋាន​ទៅ​ក្នុង​គម្រោង​ព្រៃ​ការពារ។

តំណាង​សហគមន៍​ព្រៃ​ឡង់​ពី​ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​ត្រៀម​តំណាង​ចំនួន ៨​នាក់​ឲ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​បង្ហាញ​ពី​បញ្ហា​នៅ​តំបន់​ព្រៃ​ឡង់ និង​កិច្ច​ការពារ​ព្រៃ​ឡង់​របស់​ពួក​គាត់៖ «»។



នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា របស់​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា ក្រសួង​នេះ​សហការ​ជាមួយ​ក្រសួង​កសិកម្ម នឹង​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូកេត្រា (Sofitel Phnom Penh Phokeethra)។

កិច្ច​ពិគ្រោះ​យោបល់​រយៈពេល ១​ថ្ងៃ​នោះ នឹង​ពិភាក្សា​ពី​តំបន់​ព្រៃ​ចំនួន​៥ ដែល​នឹង​ត្រូវ​ដាក់​ជា​ព្រៃ​ការពារ ឬ​តំបន់​ការពារ​ធម្មជាតិ ដែល​រួម​មាន​ព្រៃ​ឡង់ ព្រៃ​ក្រវាញ​ខាង​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀមប៉ាង​ខាង​លិច និង​ព្រៃ​វ៉ឺនសៃ។

នៅ​ក្នុង​របៀបវារៈ​នៃ​សិក្ខាសាលា ឲ្យ​ដឹង​ថា នឹង​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​តំណាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ចូលរួម។ ក្នុង​ពេល​នោះ នឹង​មាន​បទ​បង្ហាញ​ពី​ព្រៃ​ក្នុង​តំបន់​នីមួយៗ និង​កិច្ច​ពិភាក្សា​ជា​ក្រុម ហើយ​ចុង​ក្រោយ គឺ​ការ​បង្ហាញ​លទ្ធផល​ក្រុម និង​បូក​សរុប​បញ្ចប់​សិក្ខាសាលា។

ប្រធាន​កម្មវិធី​ធនធាន​ធម្មជាតិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ជុំ ណារិន មាន​ប្រសាសន៍​ថា សហគមន៍​ដែល​កំពុង​ការពារ​ព្រៃ​ឡង់ គឺ​ជា​ក្រុម​ស្នូល​ដែល​ចាំបាច់​ត្រូវ​ប្រគល់​តួនាទី​ឲ្យ​ពួក​គាត់៖ «»។

បើ​ទោះ​បី​ជា​មាន​សិក្ខាសាលា​បែប​នេះ​ក្ដី ក៏​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​សំណូមពរ​របស់​ពួក​គេ ប្រសិន​បើ​ត្រូវ​ក្រសួង​មិន​យក​ចិត្ត​ទុក​ដាក់។

តំណាង​ក្រុម​សហគមន៍​ព្រៃ​ឡង់ លោក ហឿន សុភាព និយាយ​ថា ពួក​គាត់​មាន​មធ្យោបាយ​តស៊ូ​មតិ​បន្ត​ទៀត៖ «»។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​ពិនិត្យ​ព្រៃ​ឡង់​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​ថា គម្រោង​ដាក់​តំបន់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស នឹង​រួម​បញ្ចូល​ទាំង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​ដែរ៖ «»។

ស្រប​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ពិត​មែន។ មក​ដល់​ពេល​នេះ លោក សាយ សំអាល់ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា តើ​ព្រៃ​ឡង់​ដែល​នឹង​ដាក់​បញ្ចូល​ក្នុង​គម្រោង​ការពារ​នោះ​មាន​ទំហំ​ពិត​ប្រាកដ​ប៉ុន្មាន​នៅ​ឡើយ។ ជាទូទៅ គឺ​ជាង ៣០​ម៉ឺន​ហិកតារ៕

No comments: