A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 14 April 2016

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ថា​ធ្វើ​ឡើង​ដោយ​ស្រមើស្រមៃ


ដោយ យ៉ង ចាន់តារា
2016-04-13

ហ៊ុន ម៉ាណែត ៨៥៥ ២០១៦
លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
 RFA/Chuop Sereyroth


មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ទៅ​នឹង​មេធាវី​អាមេរិក ដែល​កំពុង​ដាក់​ពាក្យ​ប្ដឹង លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​រដ្ឋាភិបាល ជុំវិញ​ការ​កាត់​ទោស និង​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា។ មន្ត្រី​រដ្ឋាភិបាល ហៅ​ការ​ប្ដឹង​នេះ​ថា ជា​ការ​មិន​យល់​ពី​នីតិវិធី​តុលាការ​កម្ពុជា និង​ធ្វើ​ឡើង​ដោយ​ស្រមើស្រមៃ។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ចាត់​ទុក​ការ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ដោយ​មេធាវី​សហរដ្ឋ​អាមេរិក ថា​ជា​ការ​អនុវត្ត​ខុស​នីតិវិធី។

លោក ទិត សុធា ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៣ មេសា ថា ការ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា របស់​មេធាវី​បរទេស គឺ​មាន​បំណង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ លោក​បន្ត​អះអាង​ថា មេធាវី​ទាំង​នោះ​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ភស្តុតាង និង​ទិដ្ឋភាព​ច្បាប់​ដែល​មាន​នៅ​កម្ពុជា មុន​ពេល​ដំណើរ​ការ​នីតិវិធី​ជា​លក្ខណៈ​អន្តរជាតិ៖ «ការ​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា គឺ​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ អ៊ីចឹង​សូម​ឲ្យ​មេធាវី​នៅ​បរទេស គួរ​តែ​សិក្សា​ពី​ទិដ្ឋភាព​ច្បាប់​ឲ្យ​ច្បាស់លាស់ ពីព្រោះ​រឿង​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ជា​នីតិវិធី​របស់​តុលាការ មិន​មែន​សម្ដេច​តេជោ ឬ​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​អ្នក​ចេញ​សាល​ដីកា ឬ​មួយ​ក៏​សេចក្តី​សម្រេច​ណា​មួយ​របស់​តុលាការ​ឯណា។ អ៊ីចឹង​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ធ្វើ​ការ​ខុស​បែបបទ​ហើយ ហើយ​ជា​ការ​វង្វេង​ចំពោះ​នីតិវិធី​នៃ​អំណាច​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ»។



ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មេសា បាន​ដកស្រង់​សម្ដី​របស់​មេធាវី​សហរដ្ឋ​អាមេរិក លោក ម័រតុន ក្លារ (Morton Sklar) ដែល​ថា លោក​កំពុង​ដាក់​ពាក្យ​ប្ដឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ “ការ​ធ្វើ​ទារុណកម្ម​តាម​តែ​អំពើ​ចិត្ត និង​ការ​ឃុំ​ខ្លួន​ហួស​ពី​ផ្លូវ​ច្បាប់ និង​រយៈពេល​យូរ” ទៅ​លើ លោក មាជ សុវណ្ណារ៉ា។ លើស​ពី​នេះ លោក ម័រតុន ក្លារ ក៏​បាន​អះអាង​ទៀត​ថា “លោក​កំពុង​ដំណើរ​ការ​កោះ​ហៅ​រដ្ឋាភិបាល​ឲ្យ​ចូល​បំភ្លឺ តាម​រយៈ​ក្រសួង​ការ​បរទេស​អាមេរិក”។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មេធាវី​អាមេរិក លោក ម័រតុន ក្លារ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៣ មេសា ដើម្បី​សាកសួរ​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​បណ្ដឹង​របស់​លោក ប្រឆាំង​នឹង លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង លោក ហ៊ុន ម៉ាណែត បាន​ដូច​គ្នា។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ គឺ​ជា​សិទ្ធិ​របស់​មេធាវី ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា វា​នឹង​មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​សំណុំ​រឿង​នៅ​កម្ពុជា។ លោក សុខ ឥសាន ថ្លែង​បន្ត​ថា តុលាការ​អាមេរិក គឺ​សម្រាប់​កាត់​ទោស​ជនជាតិ​អាមេរិក ដែល​មិន​អាច​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅ​ឆ្លើយ​បំភ្លឺ​បាន​នោះ​ទេ៖ «ភារកិច្ច​វា​ផ្សេង មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ឃុំ​ខ្លួន។ នោះ​ជា​រឿង​តុលាការ ឲ្យ​មេធាវី​អាមេរិក ប្ដឹង​តុលាការ​កម្ពុជា ទើប​វា​ត្រឹមត្រូវ ហើយ​ត្រង់​គេ​ឆ្លើយ ឬ​មិន​ទៅ​ឆ្លើយ នោះ​ជា​រឿង​មួយ​ផ្សេង​ទៀត។ ដូច​ខ្ញុំ​ថា​អ៊ីចឹង អធិបតេយ្យ​កម្ពុជា និង​អធិបតេយ្យ​អាមេរិក នោះ វា​យ៉ាង​ម៉េច? ក្រែង​គាត់​យល់​តែ​បុគ្គល​គាត់ លោក​មេធាវី​ហ្នឹង។ ឲ្យ​ជួយ​លុយ​ឲ្យ​ច្រើន​តិច​ទៅ ឲ្យ​មេធាវី​មាន​លុយ​ច្រើន​ធ្វើ​ការ»។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹក​នាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​មេធាវី ជូង ជូងី ដែល​ការពារ​ក្ដី​ឲ្យ លោក មាជ សុវណ្ណារ៉ា បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១១ មេសា ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល​ជំងឺ៕

2 comments:

Anonymous said...

Cpp should know the Cambodian justice is controlling by Hun sen and followed ,this ruling party just used their own law to arrest or kill their own people who talked and blame of what they used their forces to crackdown innocent people,so this point cpp can be filed to law suit by American justice to help innocent people,cpp always refused all the problem have been so far ,I wish justice will bring the bad Hun family to us court as soon as possible.

Anonymous said...

They have to show their monkey brave face, don't they?.I bet cpp monkeys now get into counter measure mode and try to figure out its ramifications from this incident, especially ah kwak. I also bet that some of the cpp monkeys even scared to step on the US soil now.