A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 4 January 2015

The opposition party to inspect the Buddhist Institute's compound which has been encroached by Naga Casino គណបក្ស​ប្រឆាំង​នឹង​​ចុះ​ត្រួ​ត​ពិនិត្យ​ដីនៅ​វិទ្យា​ស្ថានពុទ្ធ​សាសនបណ្ឌិត្យ​នៅ​សប្តាហ៍ក្រោយ​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសៅរ៍ ទី3 មករា 2015,

ការដ្ឋានផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល ស្ថិតនៅមុខ​​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ (រូបថត៖ Krishan)
តំណាងរាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះជាតិ ​ឲ្យ​ដឹងថា​​ក្រុម​ការងាររបស់​គណៈ​កម្មការ​ទី​៧​នៃ​រដ្ឋសភា ​នឹង​ចុះ​ត្រួតពិនិត្យ​ដី​​នៅ​​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យក្បែរ​ណាហ្គាវើលជាថ្មីទៀត ដើម្បី​ផ្ទៀង​ផ្ទាត់​​ពី​ការ​សន្យា​របស់​​ក្រសួងធម្មការ និង​សាសនា ថា​មិន​បាន​លក់​ ឬ​ជួល​ដី​ឲ្យ​ក្រុម​ហ៊ុនណា​ហ្គា​វើល​នោះ​ទេ។
ក្នុង​ពេល​ជួប​យុវ​ជន​នៅ​ក្នុង​វេទិកា​Politikoffee នៅ​រសៀល​ថ្ងៃ​សៅរ៍នេះ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញ​ឫទ្ធិ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី ០៩​ខែ​មករា ឆ្នាំ​២០១៥ ​លោក​នឹង​ចុះទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ ដើម្បី​មើល​ថា​តើ​​ក្រសួង​បានរុះ​រើ​របង និង​វាយ​របង​ឃាំង​ចោល​ តាម​ការ​សន្យា ​ឬ​យ៉ាង​ណា។​ លោក​បន្ត​ថារដ្ឋមន្រ្តី​ក្រសួង​ធម្មការ និង​សាសនា លោក មិន​ ឃិន បាន​ច្រាន​ចោល​ព័ត៌មាន​ថា​​ក្រសួង​បាន​​​លក់​ ឬជួល តំបដី​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​។
លោក​មាន​ប្រសាសន៍ថា​«ថ្ងៃ​៩​មករា បេសកកម្ម​ដែល​ខ្ញុំ​ស្នើ​សុំ​ ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ តើ​រុះ​រើ​ហើយ​នៅ ហើយ​នឹង​វាស់ ដើម្បី​យក​ទំហំ​ដី​ទុក​​តម្កល់​ឲ្យ​ស្រួល​បួល»។ ​លោកក៏​បាន​ស្នើ​ឲ្យ​កសាង​ក្លោងទ្វារ និង​របង​តាម​រចនាបថដើម​វិញ​ជាបន្ទាន់។

​ក្នុង​ការ​ចូល​ឆ្លើយបំភ្លឺកាល​ពីខែ​តុលា ឆ្នាំ​២០១៤ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន មាន​ប្រសាសន៍ថាវិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យស្មើនឹង​នាយកដ្ឋាន​របស់​រដ្ឋ និង​ជា​កន្លែង​ផ្ទុក​សៀវភៅ​ដ៏​សំខាន់​មួយ ដូចនេះ​ក្រសួង​មិន​អាច​លក់​បាន​ទេ​។
​លោក មិន ឃិន ឲ្យដឹងទៀតថាចំពោះ​រឿងរ៉ាវ​ទាក់ទង​នឹង​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ថាមិន​មាន​ការលក់​ដី​នៅ​ជុំវិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទេ​។
​កន្លង​ទៅ ​ព្រះសង្ឃ​មួយក្រុមបាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា ​សុំ​អន្តរាគមន៍​ទប់ស្កាត់​ការលក់ ឬ​ដោះដូរ​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែលជា​ព្រះ​រាជទ្រព្យអតីតព្រះមហាក្សត្រ​។​
​ព័ត៌មាន​នៃ​ការលក់​ទិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នេះ ​កើតឡើងខណៈ​ក្រុមហ៊ុន​ណាហ្គាវើល​ ​កំពុង​សាងសង់​ផ្លូវNaga Walk តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​សាងសង់​Naga2 ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាល​Naga និងNaga2៕​
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Kmenhwatt said...

Stupid regime allows Casino gambling to build next to watt Khmer (Temple) not happened in Scamafia under the reign of ah kwaq & ah kwen Xihunmoni,they say that country under "religion& king" but the king didn't respect the institute of religion of Buddhism in which they claimed to be the institute that the country must obeys and respects.

The kingdom of the blinded lead the dumbest is always working against all common sense for their own interests and its boss interests,also working against people-will as well.The kingdom of thugs/thieves/murderers/greeders/running the economy for the crooks and its leaders were mostly blinded earned PhD just for serving their master-Yuon Hanoi,PhD without schooling...!