A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 4 January 2015

Police raid in Siem Reap nets 7 illegal Vietnamese ជនជាតិ​វៀតណាម​៧​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ចោទ​ថា​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​សៀមរាប

ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​សៀមរាប ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ចំនួន ៧​នាក់ ក្នុង​នោះ​ស្ត្រី ៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់។ ការ​ចាប់​ឃាត់​ខ្លួន​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថា អ្នក​ទាំង ៧​នាក់​នោះ មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​បែបបទ​សុំ​ស្នាក់នៅ។
ពួក​គេ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ប្រតិបត្តិការ​នា​ថ្ងៃ​ទី​២ ខែ​មករា នៅ​ពេល​សមត្ថកិច្ច​ជំនាញ​ត្រួត​ពិនិត្យ​ទីតាំង​ស្នាក់នៅ​ប្រកប​អាជីវកម្ម និង​កន្លែង​បម្រើ​ការងារ​ផ្សេងៗ​ជាច្រើន​កន្លែង ដោយ​មាន​កិច្ច​សហការ​ជាមួយ​ប៉ូលិស​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន។
គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​មករា នេះ បាន​ស្រង់​សម្ដី​លោក​វរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប មក​ចុះ​ផ្សាយ​ថា ប្រតិបត្តិការ​នោះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ ប្រភព​ដដែល​រាយការណ៍​ថា បន្ទាប់​ពី​បាន​ឃាត់​ខ្លួន និង​ត្រួត​ពិនិត្យ​រក​មើល​ឯកសារ​រួច​ហើយ ថ្ងៃ​ទី​៤ ខែ​មករា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត។ ពួក​គេ​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ស្នាក់នៅ​ខុស​ច្បាប់៕

No comments: