ដោយ៖ ស៊ុន ណារិន | ថ្ងៃសៅរ៍ ទី3 មករា 2015,
តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ឲ្យដឹងថាក្រុមការងាររបស់គណៈកម្មការទី៧នៃរដ្ឋសភា នឹងចុះត្រួតពិនិត្យដីនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យក្បែរណាហ្គាវើលជាថ្មីទៀត ដើម្បីផ្ទៀងផ្ទាត់ពីការសន្យារបស់ក្រសួងធម្មការ និងសាសនា ថាមិនបានលក់ ឬជួលដីឲ្យក្រុមហ៊ុនណាហ្គាវើលនោះទេ។
ក្នុងពេលជួបយុវជននៅក្នុងវេទិកាPolitikoffee នៅរសៀលថ្ងៃសៅរ៍នេះ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា នៅថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៥ លោកនឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដើម្បីមើលថាតើក្រសួងបានរុះរើរបង និងវាយរបងឃាំងចោល តាមការសន្យា ឬយ៉ាងណា។ លោកបន្តថារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានច្រានចោលព័ត៌មានថាក្រសួងបានលក់ ឬជួល តំបដីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទៅឲ្យក្រុមហ៊ុនណាហ្គាវើល។
លោកមានប្រសាសន៍ថា«ថ្ងៃ៩មករា បេសកកម្មដែលខ្ញុំស្នើសុំ ចុះទៅពិនិត្យដោយផ្ទាល់ តើរុះរើហើយនៅ ហើយនឹងវាស់ ដើម្បីយកទំហំដីទុកតម្កល់ឲ្យស្រួលបួល»។ លោកក៏បានស្នើឲ្យកសាងក្លោងទ្វារ និងរបងតាមរចនាបថដើមវិញជាបន្ទាន់។
ក្នុងការចូលឆ្លើយបំភ្លឺកាលពីខែតុលា ឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន មានប្រសាសន៍ថាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្មើនឹងនាយកដ្ឋានរបស់រដ្ឋ និងជាកន្លែងផ្ទុកសៀវភៅដ៏សំខាន់មួយ ដូចនេះក្រសួងមិនអាចលក់បានទេ។
លោក មិន ឃិន ឲ្យដឹងទៀតថាចំពោះរឿងរ៉ាវទាក់ទងនឹងករណីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានធ្វើលិខិតថ្វាយព្រះមហាក្សត្រថាមិនមានការលក់ដីនៅជុំវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទេ។
កន្លងទៅ ព្រះសង្ឃមួយក្រុមបានដាក់ញត្តិទៅកាន់រដ្ឋសភា សុំអន្តរាគមន៍ទប់ស្កាត់ការលក់ ឬដោះដូរដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលជាព្រះរាជទ្រព្យអតីតព្រះមហាក្សត្រ។
ព័ត៌មាននៃការលក់ទិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះ កើតឡើងខណៈក្រុមហ៊ុនណាហ្គាវើល កំពុងសាងសង់ផ្លូវNaga Walk តាមបណ្ដោយមហាវិថីព្រះសីហនុ មុខវិទ្យាស្ថាននេះ និងកំពុងសាងសង់Naga2 ដែលធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតនៅចំកណ្ដាលNaga និងNaga2៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
Stupid regime allows Casino gambling to build next to watt Khmer (Temple) not happened in Scamafia under the reign of ah kwaq & ah kwen Xihunmoni,they say that country under "religion& king" but the king didn't respect the institute of religion of Buddhism in which they claimed to be the institute that the country must obeys and respects.
The kingdom of the blinded lead the dumbest is always working against all common sense for their own interests and its boss interests,also working against people-will as well.The kingdom of thugs/thieves/murderers/greeders/running the economy for the crooks and its leaders were mostly blinded earned PhD just for serving their master-Yuon Hanoi,PhD without schooling...!
Post a Comment