A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 29 December 2014

An opposition official claims the Kratie provincial authority to cancel land concessions from 7 companies តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​អាជ្ញាធរ​ខេត្ត​ក្រចេះ​នឹង​ដកហូត​​ដី​ពី​ក្រុមហ៊ុន​៧

ជម្លោះ​ដីធ្លី ក្រចេះ ៦១០
តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ក្រចេះ ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អូស្ត្រាលី ប្រចាំ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Den Ayuthyea
តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា អភិបាល​ខេត្ត​ក្រចេះ នឹង​ដក​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ៧ មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​បំពេញ​ការងារ​តាម​កាតព្វកិច្ច។ បើ​ទោះ​យ៉ាង​នេះ​ក្តី លោក​អភិបាល​ខេត្ត​មិន​ទាន់​បញ្ជាក់​ឲ្យ​ស៊ី​ជម្រៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ។
ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប្រឈម​នឹង​ការ​ដក​ហូត​ត្រឡប់​វិញ​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​ណា​មួយ​ថា មាន​ក្រុមហ៊ុន​ណា​ខ្លះ ដី​មាន​ទំហំ​ប៉ុន្មាន ឬ​ស្ថិត​ក្នុង​តំបន់​ណា​ខ្លះ​នៃ​ខេត្ត​ក្រចេះ​នោះ​ទេ។
លោក កែវ ភីរម្យ តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​ក្រចេះ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ថា ក្នុង​កិច្ចប្រជុំ​រវាង​លោក និង​អភិបាល​ខេត្ត​ក្រចេះ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​លោក​អភិបាល​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ដក​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។
អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត៖ «យើង​គាំទ្រ​វិធានការ​នេះ គឺ​រដ្ឋាភិបាល​ចាប់​ផ្ដើម​អនុវត្ត​​ច្បាប់​ដី​សម្បទាន​សេដ្ឋកិច្ច»
ការ​បង្ហើប​ឲ្យ​ដឹង​នៅ​ពេល​នេះ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ដកហូត​ដី​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ ធី.ធី.វ៉ាយ (TTY) ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ​កាល​ពី​២​ខែ​មុន។ អភិបាលខេត្ត​ក្រចេះ លោក ស ចំរ៉ុង មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ប៉ុន្មាន ឬ​ក្រុមហ៊ុន​ណា​ខ្លះ​ដែល​រង​ការ​ដក​ហូត​ដី​វិញ​នេះ​ទេ។
លោក​អភិបាល​ថា រឿង​នេះ​អាស្រ័យ​លើ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ធ្វើ​ការ​សម្រេច ហើយ​ពេល​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រសួង​កសិកម្ម និង​លោក​ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី៖ «ដក​មិន​ដក​ជា​រឿង​របស់​គណៈកម្មាធិការ​អន្តរក្រសួង​មួយ»

នៅ​រយៈពេល​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក​គ្រប់គ្រង​វិញ​ស្ទើរ​គ្រប់​ខេត្ត បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​គ្មាន​សកម្មភាព​អ្វី​ក្រោយពី​កាប់​ឈើ​អស់ និង​ដី​ក្រុមហ៊ុន​ខ្លះ​ប៉ះពាល់​ប្រជាពលរដ្ឋ។ សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​លើ​ក្រុមហ៊ុន​ទាំង​នោះ ប៉ុន្តែ​គេ​មិន​ឃើញ​ក្រុមហ៊ុន​ណា​មួយ​ទទួល​វិន័យ​នៅ​ឡើយ។
យ៉ាង​ណា​ក៏ដោយ អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​សិក្សា​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៩ ដែល​ជា​ក្រុមហ៊ុន​ប្រឈម​នឹង​ការ​ដក​ហូត ប៉ុន្តែ​មិន​ដឹង​ថា ថ្នាក់​ជាតិ​សម្រេច​យ៉ាង​ណា​នោះ​ទេ។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា រឿង​នេះ​ក្រសួង​កសិកម្ម បាន​ធ្វើ​រួច​អស់​ហើយ។
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភីរម្យ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ យក​ដី​ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​ទាំង​នោះ​ប្រគល់​ឲ្យ​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​នេះ​គ្មាន​ដី​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវិត៕

No comments: