A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 29 December 2014

An opposition official asks the Interior Ministry to investigate a village chief for illegally sign away community to private businesses ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ចាត់វិធានការ​លើ​មេឃុំ​មួយ​រូប​នៅ​កំពង់ឆ្នាំង​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃចន្ទ ទី29 ធ្នូ 2014

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ចាត់វិធានការ​លើ​មេឃុំ​ក្បាល​ទឹក ស្រុក​ទឹកផុស នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​រង​ការ​ចោទថា បាន​កាត់​ដី​របស់​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ​ដោយ​ខុសច្បាប់ ។​
​តាម​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក គី វណ្ណដា​រ៉ា ចុះ​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា មេឃុំ​ក្បាលទឹក​លោកស្រី ស៊ឹម រ៉ុន បាន​កាត់​ដី​សហគមន៍​របស់​ប្រជាពលរដ្ឋ​១០​ភាគរយ ទៅ​ឈ្មួញ​គ្រប់គ្រង ។ ក្នុង​លិខិត​បន្តថា ការ​កាត់​ដី​នោះ​ឲ្យ​ឈ្មួញ ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​ទីនោះ ព្រោះ​ពួកគេ​ធ្លាប់​ទទួល​អនុផល​ព្រៃឈើ​លើ​ដី​ដែល​មេឃុំ​កាត់​ឲ្យ​ឈ្មួញ ។​
VOD​មិនទាន់​បាន​សុំ​ការឆ្លើយតប​ពី​លោកស្រី ស៊ឹម រ៉ុន មេឃុំ​ក្បាលទឹក និង​ក្រសួង​មហាផ្ទៃ​បាន​នៅឡើយ ។​

​លិខិត​របស់​លោក គី វណ្ណដា​រ៉ា បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៣ ក្រុមនិស្សិត​ស្ម័គចិត្ត​បាន​វាស់វែង​បែងចែក​ដី​នៅក្នុង​ឃុំ​ក្បាលទឹក​នោះ ហើយ​ក្រុម​និស្សិត និង​អាជ្ញាធរ​បាន​សម្រេច​កាត់​ដី​សហគមន៍​នោះ​១០​ភាគរយ​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ លុះ​ដល់​ឆ្នាំ​២០១៤​ទើប​មេឃុំ​កាត់​ដី​នោះ​ឲ្យ​ឈ្មួញ ។
សូម​សរសេរ​មក​លោក ពៅ មេត្តា តាម​រយៈ meta@vodhotnews.com

No comments: