A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 29 December 2014

The CNRP threatens to expel Ms. Lak Sopheap if she diesn't apologize publicly for accusing the CNRP leadership of corruption គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ដក​លោកស្រី ឡាក់ សុភាព បើ​មិន​សុំទោស​ជា​សាធារណៈ រឿង​មេដឹកនាំ​ប្រព្រឹត្ត​អំពើពុករលួយ​

     December 29, 2014 CEN
lak-sopheap_cenលោកស្រី ឡាក់ សុភាព ជំនួយការ​លោក​កឹម សុខា​
ភ្នំពេញ: គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កោះប្រជុំ​ជាបន្ទាន់​មួយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ នេះ ដើម្បី​ធ្វើការ​ប្រជុំ​ដាក់វិន័យ​ទៅលើ​ល​លោកស្រី ឡាក់ សុភាព សមាជិក​គណៈកម្មការ​នាយក និង​ជា​ជំនួយការ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ទាក់ទង​ការនិយាយ​ពី​រឿង​ពុករលួយ​និង​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់​គេហទំព័រ  CEN នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ នេះ​។​
​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា គណបក្ស​មិនអាច​អនុញ្ញាត​ឲ្យ​សកម្មជន ជាពិសេស​សមាជិក​គណ​បក្ស​ណា​ម្នាក់ ដែល​ធ្វើការ​បរិហាកេរ្តិ៍​ខុស​ការពិត ហើយ​ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​ថ្នាក់ដឹកនាំ ក៏ដូចជា​កិត្តិយស​គណបក្ស​។ ដូច្នេះ​គណៈកម្មាធិការ​វិន័យ​បាន​អញ្ជើញ​លោកស្រី ឡាក់  សុភាព មក​បំភ្លឺ ហេតុ​អី​បានជា​គាត់​ថា ថ្នាក់ដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុក​ក​រលួយ​? មានការ​បែកបាក់​ផ្ទៃក្នុង ដែល​ខុសពី​ការពិត​នេះ នៅមុខ​គណៈកម្មកា​រវិ​ន័យ​?​។​

​លោក​បាន​បញ្ជាក់ថា “​អ្វីដែល​គាត់​មានប្រសាសន៍​ជា​សាធារណៈ ជាពិសេស​ចំពោះ​សារព័ត៌មាន​នេះ គឺជា​ទង្វើ​មួយ​ខុសឆ្គង​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​ត្រូវ​ឲ្យ​គាត់​សុំទោស​ទៅ​សាធារណៈជន​ថា អ្វីដែល​គាត់​លើកឡើង​គឺជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ហើយ​បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​អនុញ្ញាត​ឲ្យ​គាត់​បន្ត​នៅក្នុង​គណបក្ស​របស់​យើង​បាន​ទៀត​ទេ ពីព្រោះ​ខុស​គោលការណ៍​គណបក្ស ហើយ​ខ្ញុំ​ប្រជុំ​គណៈកម្មការ​វិន័យ​នៅ​រសៀល​នេះ​(២៨​ធ្នូ​) ដើម្បី​ចាត់វិធានការ​ចំពោះ​សំដី​របស់គាត់​”​។​
​សូមជម្រាបថា ការកោះប្រជុំ​បន្ទាន់​របស់​គណៈកម្មាធិកា​រវិ​ន័យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ គឺធ្វើឡើង មួយថ្ងៃ​បន្ទាប់ពី​លោកស្រី ឡាក់ សុភាព បានធ្វើការ​លាតត្រដាង​រឿងអាស្រូវ ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មានការ​បែកបាក់​ផ្ទៃក្នុង ទាំង​នៅក្នុង​ប្រទេស និង​ទាំង​នៅក្រៅ​ប្រទេស​។​
​ការ​ថ្លែង​របស់​លោកស្រី ឡាក់ សុភាព បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅពេលដែល​លោកស្រី ចូលរួម​ជាមួយ​ក្រុម​បណ្តាញ​សង្គម ដឹកនាំ​ដោយ​លោក កែម ឡី ដែល​គ្រោង​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​៕ ប្រភពៈCEN
ou-chanrit_cen​លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​

No comments: