ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី15 សីហា 2014,
មេដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើញត្តិមួយដាច់ដោយឡែកមួយទៀត ឲ្យប្រជាពលរដ្ឋខ្មែរ ចុះហត្ថលេខាឲ្យបានរាប់លាននាក់ ដើម្បីបណ្តេញអ្នកនាំពាក្យស្ថានទូតវៀតណាមចេញពីកម្ពុជា ប្រសិនបើវៀតណាម នៅតែមិនចេញមុខសុំទោសជាសាធារណៈ ចំពោះការអះអាងរបស់ខ្លួនកន្លងមក។
លោក សម រង្ស៊ី ថ្លែងបែបនេះ នៅពេលលោកជួបអ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះរាប់រយនាក់ ដែលស្នាក់នៅវត្តសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ «ធ្វើបាតុកម្មប៉ុណ្ណឹងមិនគ្រាន់ ខ្ញុំជឿថា មានគំនិតមួយទៀត គឺធ្វើញត្តិ ព្រោះអ្នកខ្លះនៅឆ្ងាយមិនអាចចូលរួមក្នុងបាតុកម្មបាន ជាប់រវល់មែនទែន ទឹកចិត្ត បេះដូង នៅជាមួយខ្មែរកម្ពុជាក្រោម។ ដូច្នេះបងប្អូន ខ្មែរកម្ពុជាក្រោម ធ្វើញត្តិដើម្បីអំពាវនាវឲ្យខ្មែរទាំងអស់គាំទ្រជំហរការទាមទាររបស់ខ្មែរកម្ពុជាក្រោម ទាមទារឲ្យលាតត្រដាងការពិត អ្នកណាដែលនិយាយផ្ទុយពីការពិតត្រូវទទួលស្គាល់កំហុសខ្លួន។ សុំទោសខ្មែរ បើមិនសុំទោសខ្មែរទេ ចេញពីស្រុកខ្មែរទៅ»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យស្ថានទូតវៀតណាមបានទេនៅល្ងាចថ្ងៃសុក្រនេះ។
ប៉ុន្តែ ក្រសួងការបរទេសវៀតណាម បានសម្តែងការខឹងសម្បា ចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោមដែលបានដុតទង់ជាតិរបស់វៀតណាម នៅក្នុងការតវ៉ាទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោស ករណីដែលមន្ត្រីទូតនេះអះអាងថា ទឹកដីកម្ពុជាក្រោមជារបស់ដូនតាខ្លួន។
ប៉ុន្តែអ្នកនាំពាក្យស្ថានទូតវៀតណាម នៅតែមិនព្រមចេញមុខសុំទោសចំពោះសំដីរបស់ខ្លួន ដែលបាតុករខ្មែរហៅថា ជាការកាឡៃប្រវត្តិសាស្ត្រពិត នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយសារតែបារាំងកាត់ឲ្យវៀតណាមគ្រប់គ្រងនោះ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលចូលរួមបាតុកម្មនៅមុខស្ថានទូតវៀតណាមកន្លងមក លោក ម៉ៅ ពិសេស មានប្រសាសន៍ថា ប្រតិកម្មនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរដែលធ្វើការទាមទារកន្លងមក គឺទទួលបានផលហើយ។
ជម្លោះពាក្យសំដីរវាងប្រជាពលរដ្ឋខ្មែរ និងអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បានកើតឡើងជាច្រើនខែមកហើយ និងមានបាតុកម្មជាបន្តបន្ទាប់ ទាមទារឲ្យអ្នកនាំពាក្យស្ថានទូតនេះសុំទោស ប៉ុន្តែស្ថានទូតវៀតណាមនៅមិនព្រមសុំទោស និងទទួលញត្តិនោះទេ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
3 comments:
Excellent suggestions. Kick them out from Cambodia. We don't need thieves as friendship.
And take all your brother and sister from the Makong river as well.
The Ming Chinese took over Khmer Krom around 1700s. By mid 1700s, the Ming Chinese children with Vietnamese mothers gave Khmer Krom to Vietnam for the protection against the Thais.
France attacked Vietnam then took South Vietnam (Khmer Krom) in the 1800s. Then France returned South Vietnam to Vietnam in 1949. Thus Vietnam ambassador's statement, "South Vietnam belonged to Vietnam a long time before France returned it" was correct.
From his point of view, South Vietnam belonged to Vietnam when the Ming Chinese children gave it to Vietnam during the mid 1700s. This was about 100 years before the France took it, and 200 years before France returned it.
If Khmer folks continue to cause trouble over this issue, I say, just take more land concession from Cambodia and increase the term from 99 years to 199 years.
Know this, one way or another, the superior Vietnamese will dominate and own inferior Khmer. I suggest you folks to improve.
I already figured out a way to make Khmer race much less dumb, but you folks are too murderous. I am going to make the Vietnamese more superior to make sure peace can be maintain by total asserting superiority over the Khmer race.
-Drgunzet-
To Vietnamese dog eating poster-Drgunzet- @16 August 2014 4:11 pm:
You'd better get out of this Cambodia blogging site. Otherwise, your IP address will be hacked and exposed.
You are blah blah blah wasting everyone's or every reader's time to read your stupid post.
Post a Comment