
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និយាយទៅរកប្រធានក្រុមអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ ក្នុងសន្និសីទកាសែតក្រោយជំនួបនាមន្ទីរព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤។
RFA/Tin Zakariya
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៤ មិថុនា ឲ្យដឹងថា ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គ្រោងនឹងជួបចរចាគ្នាបន្តនៅក្នុងសប្ដាហ៍នេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា លោកបានជួបតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា ក្រៅផ្លូវការកាលពីល្ងាចថ្ងៃទី៣ មិថុនា និងបានជូនសេចក្ដីព្រាងនៃការចរចាជូនតំណាងគណបក្សប្រជាជនកម្ពុជា។
លោក គួយ ប៊ុនរឿន អះអាងថា លោក ព្រុំ សុខា ស្នើឲ្យក្រុមការងារបក្សទាំងពីរជួបពិភាក្សាគ្នាផ្លូវការនៅថ្ងៃទី៥ មិថុនា តែលោកមិនទាន់ឯកភាព ដោយសារចាំពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាមុនសិន។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា ការជួបគ្នាក្រៅផ្លូវការម្សិលមិញនោះ បានជជែកសំខាន់អំពីក្របខ័ណ្ឌនៃការកែទម្រង់ការបោះឆ្នោត។ លោកលើកឡើងថា គណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យគណបក្សប្រជាជនកម្ពុជា ដាក់របៀបវារៈមកគណបក្សសង្គ្រោះជាតិដែរ ដើម្បីពិភាក្សាគ្នាថា ចំណុចណាខ្លះត្រូវយកមកក្នុងកិច្ចចរចា និងចំណុចណាខ្លះដែលមិនយកមកដាក់លើតុចរចារបស់សំណើគណបក្សទាំងពីរ៕
1 comment:
ពួកមេចោរ បក្សប្រជាជន ស្លៀកពាក់ស្អាតចងក្រវា៉ត់កក៏សមន៏ តែមាយាទជាខ្ញូំកព្ជាះយួន គួរអោយអាមា៉ស់ជនជាតិគេ ពួកយួនវាបាននិយាយពីក្រោយថាពួកកព្ជាះវាមានយាទដូចឆ្កែ ថៅកទាប សុខចិត្តធ្វើកព្ជាះវា ដូច្នេះមិនថ្លៃថ្នូរនឹងខោអាវ មនុស្សយើងថ្លៃថ្នូរឹនឹងមាយាទខ្ពង់ខ្ពស់ មិនសុខចិត្តថ្វើកពា្ជះអ្នកណា។
Post a Comment